ហ្គូហ្គលលុប Chrome browser extension ក្លែងក្លាយចេញពី Web Store ផ្លូវការរបស់ខ្លួនដែលបន្លំជាសេវា OpenAI’ ChatGPT ដើម្បីប្រមូលយក session cookies និងលួចគណនី Facebook។Extension ChatGPT របស់ Google ដែលជាជំនាន់ក្លែងបន្លំសម្បូរទៅដោយមេរោគនៃ open source browser add-on ស្របច្បាប់ ហើយមានអ្នកដំឡើងជាង ៩ពាន់នាក់តាំងពីខែមីនា ឆ្នាំ២០២៣ ដែលគួរតែលុបចោល។
វាត្រូវ upload ចូលទៅក្នុង Chrome Web Store កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមអ្នកស្រាវជ្រាវ Guardio Labs ឱ្យដឹងថា extension ត្រូវប្រកាសតាមរយៈលទ្ធផលស្វែងរក ចេញពី Google ដែលឧបត្ថម្ភក្លែងក្លាយ ដែលត្រូវបង្កើតឡើងដើម្បីបញ្ជូនទៅកាន់អ្នកប្រើប្រាស់ ដែលស្វែងរក “Chat GPT-4” ដោយផ្ទាល់ និងនាំពួកគេទៅចុះនៅគេហទំព័រក្លែងបន្លំដែលបង្ហាញពី add-on ក្លែងក្លាយ។
ការដំឡើង extension បន្ថែមនូវមុខងារដែលសន្យាដូចជា ជម្រុញ search engines ជាមួយនឹង ChatGPT ប៉ុន្តែវាក៏លួចដំណើរការ (activates) ដើម្បីចាប់យក cookies ហ្វេសប៊ុក និងច្រោះវាដើម្បីបញ្ជាម៉ាស៊ីនមេនៅក្នុងទ្រង់ទ្រាយកូដនីយកម្ម (encrypted)។ នៅក្នុង cookies របស់ជនរងគ្រោះ ហេគឃ័រគ្រប់គ្រងគណនីហ្វេសប៊ុក, ផ្លាស់ប្តូរលេខសម្ងាត់, ប្តូរឈ្មោះ profile និងរូបថត, និងផ្សព្វផ្សាយជាដើម។ ការវិវត្តបង្កើត ChatGPT Chrome browser extension ក្លែងបន្លំជំនាន់ទី២។ The extension ថ្មីនេះក៏មានតួនាទីលួចគណនីហ្វេសប៊ុក និងត្រូវចែកចាយតាមរយៈការបង្ហោះជំនួយ (sponsored) នៅលើផ្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
ពុំទាន់មានការស្រាវជ្រាវណាបង្ហាញថាឧក្រឹដ្ឋកម្មអាចស្វែងរកប្រាក់ពី ChatGPT តាមរយៈការចែកចាយមេរោគ និងការវាយប្រហារនៅឡើយទេ។ អ្នកស្រាវជ្រាវបន្ថែមថា ហេគឃ័រមានល្បិចរាប់មិនអស់ រហូតដល់ប្រើ profile របស់ជនរងគ្រោះដើម្បី comments, likes និងសកម្មភាពផ្សព្វផ្សាយក្លែងក្លាយផ្សេងៗ ឬបង្កើតគេហទំព័រ និងផ្សាយពាណិជ្ជកម្ម ដោយប្រើកេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណរបស់ជនរងគ្រោះនៅពេលផ្សាយសេវា ដែលមើលទៅហាក់ដូចជាស្របច្បាប់និងមិនស្របច្បាប់៕