ប្រទេសអូស្ត្រាលីនឹងហាមឃាត់មិនឱ្យប្រើកម្មវិធី TikTok លើឧបករណ៍រដ្ឋាភិបាល

0

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese គ្រោងនឹងហាមឃាត់មិនឱ្យប្រើកម្មវិធី TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាលក្នុងសប្តាហ៍នេះ ក្រោយពីមានការត្រួតពិនិត្យរបស់រដ្ឋាភិបាលសហព័ន្ធជុំវិញការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើង បន្ទាប់ពីមានការរឹតបន្តឹងស្រដៀងគ្នាទៅលើការប្រើប្រាស់ របស់រដ្ឋាភិបាល ចំពោះវេទិកាដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន នៅសហរដ្ឋអាមេរិកចក្រភពអង់គ្លេស ប្រទេសនូវែលសេឡង់ ប្រទេសកាណាដា ប្រទេសបែលហ្សិក និងគណៈកម្មការអឺរ៉ុប។

លោក លី ហានថឺរ  ដែលជាប្រធានក្រុមហ៊ុន TikTok និងជាជនជាតិអូស្ត្រាលី ទទូចថា វេទិកានេះផ្តល់ជូននូវមធ្យោបាយ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងន័យស្ថាបនាជុំវិញការព្រួយបារម្ភនានា  និងមិនគួរមានការយល់ខុសណាមួយខុសពីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតឡើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here