លោកប្រធានាធិបតី ចូ ប៉ាយឌិន ទទូចថា ក្រុមហ៊ុនបច្ចេកវិទ្យាមានទំនួលខុសត្រូវក្នុងការធានាថា ផលិតផលរបស់ពួកគេមានសុវត្ថិភាពមុនពេលបញ្ចេញផលិតផលទាំងនោះ បន្ទាប់ពីលោកធ្លាប់និយាយកាលពីថ្ងៃអង្គារថា គេនៅតែមើលឃើញថា បច្ចេកវិទ្យា AI អាចបង្កគ្រោះថ្នាក់ដល់សង្គម។
ខណៈពេលដែលកំពុងតែទទួលស្គាល់នូវគុណសម្បត្តិដែលអាចកើតមាននៃបច្ចេកវិទ្យា AI ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺ លោកប៉ាយឌិន សម្តែងការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតមានចំពោះសង្គម សេដ្ឋកិច្ច និងចំពោះសន្តិសុខជាតិ។
ការព្រួយបារម្ភរបស់លោកកើតឡើងដោយសារតែកាលពីខែមុនលោកអានខ្លឹមសារនៅក្នុងលិខិតមួយរបស់លោក អ៊ីលុនម៉ាស់ ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និងលោក ស្តីវវ៉ូសនីក សហស្ថាបនិកក្រុមហ៊ុន Apple និងបន្ទាប់ពីប្រទេសអ៊ីតាលីហាមប្រាម AI-powered bot ChatGPT សម្រាប់ការបង្ហាញខ្លួនដោយគ្មានមូលដ្ឋានច្បាប់ក្នុងការប្រមូលទិន្នន័យដ៏ធំរបស់សេវាកម្មនោះ៕
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣