យុទ្ធនាការចម្លងមេរោគទៅលើ WordPress ដែលកើតឡើងតាំងពីឆ្នាំ2017មក ត្រូវគេរកឃើញ និងផ្តល់ឈ្មោះជាផ្លូវការថា Balada Injector។ ក្រុមហ៊ុនសន្តិសុខជាច្រើននិងកំពុងតាមដានដោយឯករាជ្យនូវយុទ្ធនាការនេះ តាមរយៈឈ្មោះដូម៉េនជាក់លាក់ ឬដ្រាយនៃការផ្សព្វផ្សាយបុគ្គល។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សានាពេលថ្មីៗនេះបង្ហាញថា ការវាយប្រហារធំៗនាពេលថ្មីនេះកំណត់គោដៅលើចំណុចខ្សោយរបស់ WordPress themes និងកម្មវិធីជំនួយ។
ជារៀងរាល់ឆ្នាំ ការវាយប្រហារទាំងនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមការវាយប្រហារកំពូលទាំង៣ក្នុងការចម្លងមេរោគលើវេបសាយ។ កាលពីឆ្នាំមុន មេរោគ Balada Injector ត្រូវរកឃើញមិនតិចជាង 141,000ដង។ រលកថ្មីបំផុតនៃការវាយប្រហារ Balada Injector ទើបតែត្រូវគេសង្កេតឃើញនៅប៉ុន្មានថ្ងៃមុននេះ ដែលវាកំណត់គោលដៅទៅលើកម្មវិធីជំនួយ Elementor Pro ប្រើសម្រាប់ WordPress ដែលបង្កផលប៉ះពាល់ទៅដល់វេបសាយមិនតិចជាង 11លានវេបសាយ។
Balada Injector មានសមត្ថភាពវាយប្រហារទាញយលុកព័ត៌មាន ក្នុងនោះរួមមានទាំងឯកសារកំណត់រចនាសម្ព័ន្ធ អត្តសញ្ញាណមូលដ្ឋានទិន្នន័យ កំណត់ហេតុចូលប្រើ បណ្ណសារបម្រុងទុក និងទិន្នន័យសំខាន់ផ្សេងៗទៀត។ លើសពីនេះទៅទៀត វាធ្វើឱ្យស្រាវជ្រាវបញ្ជីឯកសារ ដែលកំណត់គោលដៅសារជាថ្មីឡើងវិញជាញឹកញាប់។
អ្នកជំនាញស្នើឱ្យអ្នកប្រើប្រាស់អនុវត្តគោលការណ៍ដោយប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបំណះដ៏រឹងមាំ និងការធ្វើសវនកម្មជាទៀងទាត់នៃដូម៉េន និងហេដ្ឋារចនាសម្ព័ន្ធដែលលាតត្រដាង ដើម្បីបិទចន្លោះប្រហោងក្នុងប្រព័ន្ធ៕
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣