អ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញថា មេរោគ LockBit កំណត់គោលដៅលើឧបករណ៍ macOS

0

កាលពីពេលថ្មីៗនេះ មេរោគមួយនៅក្នុងចំណោមក្រុមមេរោគ ransomware ដ៏ល្បីបំផុតចាប់ផ្តើមកំណត់គោលដៅទៅលើកុំព្យូទ័រ Mac ជាលើកដំបូង។បន្ទាប់ពីឃើញសារជាច្រើនផុសលើបណ្តាញសង្គមធ្វីតទ័រ ក្រុម 9to5Mac ដែលជាក្រុមអ្នកស្រាវជ្រាវសន្តិសុខ ដែលគេហៅថាក្រុម MalwareHunterTeam និយាយកាលពីថ្ងៃសៅរ៍ថា  កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរកឃើញភស្តុតាងនៃការបង្កើតមេរោគ Lockbit ransomware ដែលត្រូវរចនាឡើងដើម្បីសម្របសម្រួលលើឧបករណ៍ macOS។

នៅពេលដែលក្រុមនោះដឹងពីបញ្ហាមេរោគ សេចក្តីប្រកាសកាលពីថ្ងៃសៅរ៍គឺជាការជូនដំណឹងដល់សាធារណៈលើកដំបូងដែលថា មេរោគ  Lockbit ransomware អាចត្រូវប្រើប្រាស់ដើម្បីប្រឆាំងនឹងកុំព្យូទ័រ Apple បើហាក់ដូចជាក្រុមហេគឃ័របង្កើតសមត្ថភាពនោះតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុនក៏ដោយ។

លោក Brett Callow អ្នកវិភាគសុវត្ថិភាពនិយាយថា៖ “ខ្ញុំគិតថានេះគឺជាលើកទីមួយហើយដែលអ្នកផលិតមេរោគ ransomware វាយប្រហារកំណត់គោលដៅទៅលើឧបករណ៍ OS របស់ក្រុមហ៊ុន Apple”។ ក្រុមអ្នកស្រាវជ្រាវ 9to5Mac បញ្ជាក់ ក្រុមមេរោគ LockBit កំណត់គោលដៅផ្តោតជាប្រវត្តិសាស្ត្រទៅលើឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ Windows  ប្រព័ន្ធប្រតិបត្តិការ Linux និងម៉ាស៊ីនម៉ាស៊ីននិម្មិត។ មូលហេតុដោយសារតែប្រព័ន្ធប្រតិបត្តិការទាំងនោះត្រូវប្រើប្រាស់ច្រើនលើសលប់ដោយអាជីវកម្មដែលដៃគូរបស់ក្រុមកំណត់គោលដៅ។

សម្រាប់អ្នកដែលមិនដឹងពីព័ត៌មាននេះ ក្រុមមេរោគ Lockbit ដំណើរការប្រតិបត្តិការ “ransomware-as-a-service”។ ក្រុម​នេះ​មិនមាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅក្នុង​ការ​ដក​ប្រាក់​លោះ​ពី​អាជីវកម្មនានានោះ​ទេ។ អ្វី​ដែលមេរោគនោះ​ធ្វើ​គឺ​ការ​បង្កើត ​និង​រក្សា​សម្ព័ន្ធ​មេរោគ​ដែល​អាច​ធ្វើប្រតិបត្តិការ​ដើម្បី​ប្រើ​ប្រឆាំង​នឹង​ស្ថាប័ន​មួយ។ យោងតាមការចោទប្រកាន់ដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចេញផ្សាយកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន មេរោគ LockBit គឺជា កំណែមេរោគ ransomware ដ៏សកម្ម និងបំផ្លិចបំផ្លាញបំផុតមួយនៅក្នុងពិភពលោក។ គិតត្រឹមចុងឆ្នាំ2022 កម្មវិធីចម្លងមេរោគទៅដល់ប្រព័ន្ធកុំព្យូទ័ររបស់ជនរងគ្រោះយ៉ាងហោចណាស់ 1,000នាក់ រួមទាំងសណ្ឋាគារ Holiday Inn នៅក្នុងប្រទេសតួកគីផងដែរ។ គេជឿថា ដៃគូរបស់ក្រុមហេគឃ័រទាមទារប្រាក់រាប់សិបលានដុល្លារពីជនរងគ្រោះទាំងនោះ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here