Phishing Scams បំពានក្រុមហ៊ុន Microsoft និងក្រុមហ៊ុន​ជាច្រើនផ្សេងទៀត

0

ការវាយប្រហារ Phishing ក្លាយជាការគំរាមកំហែងឥតឈប់ឈរនៅក្នុងទិដ្ឋភាពឌីជីថល ដោយវាកំពុងវិវឌ្ឍន៍ខ្លួនឥតឈប់ឈរកាន់តែទំនើប និងពិបាករកឃើញ។សម្រាប់យុទ្ធនាការ Phishing Scams ថ្មីៗនេះគឺមានជាប់ពាក់ព័ន្ធនឹងការលុកចូលផេកក្លែងក្លាយដែលមើលទៅមានលក្ខណៈដូចគ្នាបេះបិទទៅនឹងការលុកចូលកម្មវិធី Microsoft Teams ស្របច្បាប់ ដោយមានគោលដៅបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលព័ត៌មានសម្ងាត់សម្រាប់លុកចូលរបស់ពួកគេ។

យុទ្ធសាស្ត្រនេះគឺគួរឱ្យព្រួយបារម្ភជាពិសេសព្រោះវាអនុញ្ញាតិឱ្យអ្នកបោកប្រាស់ចូលប្រើទិន្នន័យដ៏មានតម្លៃ និងទិន្ន័យសម្ងាត់។ ក្រុមហ៊ុន Microsoft ថែមទាំងព្រមានអំពីយុទ្ធនាការក្លែងបន្លំដែលផ្តោតលើក្រុមហ៊ុនគណនេយ្យ និងអ្នករៀបចំពន្ធដែលមានមេរោគចូលប្រើពីចម្ងាយ ដោយការបន្លំហ្វាលមេរោគជាហ្វាលឯកសារ  ការប្រើឯកសារពន្ធបុគ្គលិកដែលមានសុពលភាពដើម្បីបញ្ឆោតអ្នកប្រើប្រាស់ និងការបន្លំឯកសារ និងកុងត្រាដើម្បីបញ្ឆោតឱ្យជនរងគ្រោះទាញយកហ្វាលមេរោគចូលប្រព័ន្ធរបស់ពួកគេ។

យ៉ាងណាមិញ របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវ Zscaler បង្ហាញឱ្យឃើញថា យុទ្ធនាការ phishing កើនឡើង ៥០ភាគរយនៅឆ្នាំ២០២២ ជំរុញដោយឧបករណ៍ AI ថ្មី និងឧបករណ៍បន្លំដែលអាចចូលប្រើសម្រាប់តួអង្គគំរាមកំហែង ដោយសហរដ្ឋអាមេរិកជាប្រទេសគោលដៅបំផុតដែលមានអត្រាវាយប្រហារប្រមាណជា៦៥ភាគរយ។នៅក្នុងវិស័យ អប់រំ ការវាយប្រហារកើនឡើងចំនួន ៥៧៦ភាគរយ បន្ទាប់មកផ្នែកហិរញ្ញវត្ថុ និងវិស័យរដ្ឋាភិបាលមានការកើនឡើង ២៧៣ភាគរយ។

វាគឺជារឿងសំខាន់ដែលបុគ្គល និងស្ថាប័ននានាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលនិយាយអំពីសារដែលមានសារចូលមកដល់ដោយគ្មានការស្នើសុំ ជាពិសេសអ្នកដែលស្នើសុំព័ត៌មានសំខាន់ៗដូចជាព័ត៌មានលម្អិតនៃការលុកចូល។ តាមរយៈការចាត់វិធានការការពារប្រឆាំងនឹងការវាយប្រហារដោយបន្លំ អ្នកប្រើប្រាស់អាចការពារទិន្នន័យផ្ទាល់ខ្លួន និងទិន្ន័យការងាររបស់ពួកគេ៕

ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here