មេរោគ FluHorse គឺជាការគំរាមកំហែងលួចលេខកូដ 2FA និងពាក្យសម្ងាត់លើឧបករណ៍ Android

0

របាយការណ៍ថ្មីមួយចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ Check Point Research មានបញ្ជាក់ខ្លឹមសារថា ពួកគេរកឃើញប្រភេទមេរោគថ្មីមួយដែលមានឈ្មោះថា FluHorse។ មេរោគនោះសម្របសម្រួលកញ្ចប់កម្មវិធី Android។ កម្មវិធីក្លែងក្លាយទាំងនោះរួមមានកម្មវិធី ETC និង Neo ដែលមានការដំឡើងលើសពីចំនួនមួយលានដងចេញពី Google Play  និងកម្មវិធី ETC APK  មានអ្នកប្រើប្រាស់រហូតដល់ទៅ៦លាននាក់។

គួរបញ្ជាក់ផងដែរថា FluHorse គឺជាប្រភេទមេរោគថ្មី និងត្រូវ​បង្កើត​ឡើង​ដើម្បី​លួច​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូច​ជា​ឈ្មោះ​អ្នក​ប្រើ លេខ​សម្ងាត់ និង​លេខ​កូដផ្ទៀងផ្ទាត់២កត្តា (2FA)។ ការចែកចាយមេរោគ FluHorse ធ្វើឡើងតាមរយៈអ៊ីមែល ហើយវាផ្តោតលើវិស័យផ្សេងៗនៅក្នុងទីផ្សារអាស៊ីបូព៌ា។សម្រាប់ការវាយប្រហារវិញ នៅពេលដែលជនរងគ្រោះបញ្ចូលលេខកូដលុកចូលរបស់ពួកគេ ទិន្ន័យទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ម៉ាស៊ីន C2  ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកវាយប្រហារ។

ដើម្បីទប់ស្កាតការវាយប្រហារបែបនេះ អ្នកប្រើប្រាស់កម្មវិធីត្រូវតែចាត់វិធានការឱ្យសកម្មដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងទាំងនេះដោយបង្កើនការប្រុងប្រយ័ត្ននៅពេលទាញយកកម្មវិធី ប្រើតែប្រភពស្របច្បាប់ រក្សាធ្វើបច្ចុប្បន្នភាពកម្មវិធីកំចាត់មេរោគ និងអនុវត្តការប្រុងប្រយ័ត្ននៅពេលបើកអ៊ីមែលផ្ញើចេញពីប្រភពមិនស្គាល់។ វិធានការទាំងនេះអាចការពារអ្នកប្រើប្រាស់ប្រឆាំងនឹងមេរោគ FluHorse និងការគំរាមកំហែងស្រដៀងគ្នាផ្សេងៗទៀត៕

ប្រភពព័ត៌មាន​ cyware ចេញផ្សាយថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here