ភ្នាក់ងារ FBI រឹបអូសវេបសាយ 13ដែលផ្តល់សេវាកម្ម DDoS សម្រាប់ជួល

0

ភ្នាក់ងារ FBI និងកំពុងសម្របសម្រួលប្រតិបត្តិការ PowerOFF តាំងពីឆ្នាំ2018ក្នុងគោលបំណងរំខានដល់ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មវាយប្រហារ DDoS សម្រាប់ជួលនៅទូទាំងពិភពលោក។ នៅក្នុងផ្នែកមួយនៃប្រតិបត្តិការនេះ កាលពីថ្ងៃទី8 ខែឧសភា ឆ្នាំ2023 ភ្នាក់ងារ FBI រឹបអូសយកដូម៉េនអ៊ីនធឺរណិតចំនួន 13ដែលផ្តល់សេវាកម្ម DDos សម្រាប់ជួល។

ភ្នាក់ងារ FBI ​ដាក់​ឈ្មោះ​សេវាកម្ម​ទាំង​នោះ​ថា Booter ដោយសារតែ​សេវា​ទាំងនេះ​នាំ​ឱ្យ​មានការ booting ឬ​បិទ​កុំព្យូទ័រ​របស់​ជន​រង​គ្រោះ​ចេញពី​អ៊ីនធឺរណិត។ គេរកឃើញថា ដូម៉េន10ក្នុងចំណោមដូម៉េន13ដែលត្រូវរឹបអូសគឺជាការបង្កើតឡើងវិញនៃដូម៉េនចាស់ៗដែលត្រូវរឹបអូសកាលពីខែធ្នូនៅពេលដែលភ្នាក់ងារ FBI កំណត់គោលដៅបិទដូម៉េន booter ចំនួន48។ ជាឧទាហរណ៍នាយកដ្ឋានយុត្តិធម៌និយាយថា គេរកឃើញដូម៉េនមួយមានឈ្មោះថា cyberstress.org គឺជាការបង្កើតឡើងវិញនៃដូម៉េន cyberstress[.] us ដែលត្រូវរឹបអូសកាលពីខែធ្នូឆ្នាំមុន។

ភ្នាក់ងារ FBI បើកមើលគណនីថ្មីជាច្រើន និងបន្តដំណើរការគណនីចាស់ៗនៅលើវេបសាយសេវាកម្មវាយប្រហារ DDoS សម្រាប់ជួលទាំងនេះសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត។ ពួកគេបង់ថ្លៃសេវាទាំងនេះជារូបិយប័ណ្ណគ្រីបតូ និងបើកការវាយប្រហារលើប្រព័ន្ធសាកល្បងរបស់ FBI ។វាគឺពិតជាដូចនូវអ្វីដែលវេបសាយវាយប្រហារទាំងនោះផ្សព្វផ្សាយ ដោយសារតែសេវាកម្មវាយប្រហារទាំងនេះអាចបង្កផលប៉ះពាល់ដល់កុំព្យូទ័រក្នុងទ្រង់ទ្រាយធំ ដោយផ្តាច់ការតភ្ជាប់អ៊ីនធឺរណិតចេញពីប្រព័ន្ធ និងមិនអាចប្រើអ៊ិនធឺរណិតទាំងស្រុង។ បន្ទាប់ពីមានប្រតិបត្តិការស៊ើបអង្កេតទាំងនេះ ភ្នាក់ងារ FBI និយាយថា ជនជាប់ចោទ 4នាក់ដែលត្រូវចាប់ខ្លួននៅទីក្រុង Los Angeles កាលពីឆ្នាំ2022 ធ្លាប់សារភាពថា ពួកគេដំណើរការប្រតិបត្តិការសេវាកម្ម booter ទាំងនេះ។

1-លោក Jeremia Sam Evans Miller aka “John The Dev” មកពីទីក្រុង San Antonio រដ្ឋ Texas គឺជាអ្នកដំណើរការសេវាកម្ម botter ដែលមានឈ្មោះថា Royalstresser.com  ដែលកាលពីមុនវាមានឈ្មោះថា Supremesecurityteam.com។

2-លោក Angel Manuel Colon Jr. ឬaka “Anonghost720” ឬ “Anonghost1337” មកពីទីក្រុង Belleview Florida គឺជាអ្នកដំណើរការសេវាកម្ម booter SecurityTeam.io

3-លោក Shamar Shattock មកពីទីក្រុង Margate រដ្ឋ Florida គឺជាអ្នកដំណើរការសេវាកម្ម “Astrostress.com”

4-លោក  Cory Anthony Palmer មកពីទីក្រុងMargate រដ្ឋ Florida គឺជាអ្នកដំណើរការសេវាកម្ម Booter.sx

ក្រសួង​យុត្តិធម៌លើកឡើងថា ចុង​ចោទ​ទាំង​អស់​នេះ​​នឹងត្រូវ​កាត់​ទោស​នៅ​រដូវ​ក្ដៅ​នេះ។ លើសពីនេះ ភ្នាក់ងារ FBI និងកំពុងសម្របសម្រួលប្រតិបត្តិការនេះជាមួយភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ ហើយមានបំណងចាប់ខ្លួនអ្នកគ្រប់គ្រង និងអ្នកប្រើប្រាស់សេវាខុសច្បាប់ទាំងអស់នេះ៕

ប្រភព gbhackers ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here