អាជ្ញាធរអាមេរិករឹបអូសដូមិនចំនួន ១៣ ដែលជួលសេវាឧក្រិដ្ឋកម្ម DDoS

0

អាជ្ញាធរអាមេរិកប្រកាសរឹបអូសដូមិនអុីនធឺណិតចំនួន១៣ ដែលផ្តល់សេវា DDoS ទៅឱ្យឧក្រិដ្ឋជន។ការបង្រ្កាបនេះជាផ្នែកមួយនៃការចាប់ផ្តើមអន្តរជាតិដែលមានឈ្មោះថា Operation PowerOFF ដែលមានបំណងរុះរើហេដ្ឋារចនាសម្ព័ន្ធពិភពលោកដែលជួលសម្រាប់ឧក្រិដ្ឋកម្ម DDoS។ រឿងនេះកើតឡើងរយៈពេល ៥ខែបន្ទាប់ពីមាន “ការបោសសំអាត” កាលពីខែធ្នូ ឆ្នាំ២០២២ ចុះរុះរើសេវាស្រដៀងគ្នានេះចំនួន ៤៨ ដែលជួយអ្នកប្រើដែលមានបំណងធ្វើការវាយប្រហារ denial-of-service (DDoS)។ យោងតាមក្រសួងយុត្តិធម៌ (DoJ) ឱ្យដឹងថា រឿងនេះកើតមាននៅសាលារៀន សកលវិទ្យាល័យ ស្ថាប័នហិរញ្ញវត្ថុ រួមទាំងគេហទំព័ររដ្ឋាភិបាល។ ក្នុងចំណោម ១៣ដូមិនដែលរឹបអូសនោះ មាន ១០ដូមិនត្រូវចាប់ផ្តើមសេវា booter or stresser ដែលបិទកាលពីឆ្នាំមុន។

កាលពីថ្ងៃច័ន្ទ ក្រសួងក៏បន្ថែមទៀតថា នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ booter services បន្តរីកសាយ ខណៈដែលពួកគេនៅមានរបាំងរារាំងតិចតួចសម្រាប់អ្នកប្រើដែលមានបំណងចង់ចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មអុីនធឺណិត។ បន្ថែមលើការគំរាមកំហែងដល់ជនរងគ្រោះដោយការរំខានផ្នែកដំណើរការអុីនធឺណិត ការវាយប្រហារពី booter services ក៏អាចកាត់ផ្តាច់ទំនាក់ទំនងអុីនធឺណិតទាំងស្រុងដោយអ្នកផ្តល់សេវាអុីនធឺណិតដូចគ្នា តាមរយៈ shared connection point។ ស្របនឹងការរឹបអូសដូមិន ក្រសួង DoJ ក៏លើកឡើងថា ៤នាក់ក្នុងចំណោម ៦នាក់ ដែលភ្ជាប់សេវាប្រតិបត្តិការកាលពីខែធ្នូ ឆ្នាំ២០២២ ប្រព្រឹត្តបទឧក្រិដ្ឋកម្ម។

ឧក្រិដ្ឋជនចំនួន ៤នាក់ ដែលរស់នៅ Texas និង Florida នឹងត្រូវកាត់ទោសនៅក្នុងឆ្នាំនេះ។ ក្រៅពីនេះ ក្រសួងក៏ចោទប្រកាន់ជនល្មើសជនជាតិរុស្ស៊ីពីបទបង្កើតនិងបង្វែរសេវាទៅជា “ការជួញដូរកាតក្រេឌីតខុសច្បាប់”។ផ្លេតហ្វមក្លែងបន្លំប្រើប្រព័ន្ធមិនត្រឹមត្រូវដោយគាំទ្រការបង់ប្រាក់របស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកដើម្បីត្រួតពិនិត្យកាតដោយការទាញយកសេវាអនុញ្ញាតជាមុន (preauthorization) របស់វា។ ក្រសួង ក៏កត់សម្គាល់ថា តាមរយៈប្រតិបត្តិការខុសច្បាប់នៃគេហទំព័រ ឧក្រិដ្ឋជនអាចរកប្រាក់យ៉ាងហោចណាស់ ១៨លានដុល្លារជា bitcoin (ហើយក៏មិនដឹងច្បាស់ពីចំនួនទឹកប្រាក់ដែលបង់តាមប្រព័ន្ធផ្សេងទេ) ដែលគាត់ប្រើសម្រាប់ទិញឡានស្ពតទំនើបម៉ាក Ferrari និងរបស់ទំនើបៗជាច្រើនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here