Greatness គឺជាឧបករណ៍ Phishing បំពានអត្តសញ្ញាណ Microsoft 365

0

ឧបករណ៍ Phishing-as-a-service (PaaS) ថ្មីមួយដែលមានឈ្មោះថា Greatness ត្រូវដាក់ពង្រាយជាយុទ្ធនាការក្លែងបន្លំជាច្រើនចាប់តាំងពីពាក់កណ្តាលឆ្នាំ2022មក។អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​នៅក្រុមហ៊ុន  Cisco Talos គឺជាអ្នករកឃើញបញ្ហានេះ និងចេញផ្សាយកាលពីថ្ងៃពុធ។ បើផ្អែកទៅលើការស៊ើបអង្កេតរបស់ក្រុមហ៊ុនឱ្យដឹងថាមេរោគ Greatness កំណត់គោលដៅទៅលើជនរងគ្រោះតាមរយៈផេកបន្លំ Microsoft 365។

ក្រុមហ៊ុនផ្តល់ឯកសារភ្ជាប់ដល់សាខារបស់ខ្លួន និងអ្នកបង្កើតតំណភ្ជាប់ ដើម្បីបង្កើតផេកក្លែងក្លាយ និងផេកលុកចូលដែលមើលទៅដូចពិតប្រាកដ។ បន្ទាប់ពីមានការវិភាគទៅលើដូម៉េនគោលដៅក្នុងយុទ្ធនាការផ្សេងៗ  អ្នកជំនាញនៅក្រុមហ៊ុន Cisco Talos រកឃើញថា ជនរងគ្រោះគឺជាក្រុមហ៊ុនដែលមានទីតាំងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសកាណាដា។

វិស័យដែលរងការកំណត់គោលដៅទូទៅបំផុតមានដូចជា វិស័យផលិតកម្ម ការថែទាំសុខភាព និងបច្ចេកវិជ្ជា។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ Pereira បញ្ជាក់ថា ជនរងគ្រោះគឺមានភាពខុសគ្នាបន្តិចបន្តួចរវាងយុទ្ធនាការនីមួយៗទាក់ទងនឹងប្រទេស និងវិស័យ។ សូចនាករនៃការសម្របសម្រួល (IOC) សម្រាប់ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហ៊ុន Cisco Talos គឺមាននៅលើឃ្លាំង GitHub របស់ពួកគេ។

ការរកឃើញនេះកើតឡើងនៅរយៈពេលពីរឬបីខែបន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខនៅក្រុមហ៊ុន Kaspersky រកឃើញទម្រង់ថ្មីនៃការវាយប្រហារក្លែងបន្លំដែលប្រើប្រាស់ម៉ាស៊ីនមេស្របច្បាប់ចេញពីវេទិកាសហការរបស់ក្រុមហ៊ុន Microsoft គឺ SharePoint៕

ប្រភព infosecurity ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here