ប៉ូលិសអេស្បាញចុះបង្រ្កាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋកម្មសាយប័រចំនួន ៤០នាក់

0

ប៉ូលិសជាតិអេស្បាញលើកឡើងថា ខ្លួនចាប់ជនល្មើសចំនួន ៤០នាក់ពីបទពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មឈ្មោះ Trinitarians។នៅក្នុងចំណោមនោះរួមមានហេគឃ័រ ២រូបបន្លំជាបុគ្គលិកធនាគារតាមរយៈការផ្ញើសារ phishing និងស្នើសុំលេខកូដកាត និងហេគឃ័រ ១៥នាក់ផ្សេងទៀតនៃក្រុមឧក្រិដ្ឋកម្មដែលជាប់ពីបទបោកប្រាស់ដូចជាលួចប្រាក់ធនាគារ ក្លែងបន្លំឯកសារ លួចអត្តសញ្ញាណ និងលាងលុយជាដើម។

នៅក្នុងសកម្មភាពទាំងនេះ ត្រូវគេជឿជាក់ថាបោកប្រាស់ជនរងគ្រោះជាង 300K ហើយបាត់បង់ប្រាក់ជាង 700Kអឺរ៉ូ។ មន្រ្តីជំនាញបន្ថែមថា អង្គភាពប្រព្រឹត្តបទល្មើសប្រើហេគធូល (hacking tools) និងភស្តុភារអាជីវកម្មនៅក្នុងសកម្មភាពបោកប្រាស់ទាំងនេះ។ ដើម្បីដាក់ចេញនូវសកម្មភាពបោកប្រាស់ ក្រុមហេគឃ័រផ្ញើលីងបន្លំតាមរយៈសារ នៅពេលជនរងគ្រោះចុចលើលីងនោះ វានាំជនរងគ្រោះទៅកាន់ panel ក្លែងបន្លំដែលមើលទៅដូចជាស្ថាប័នហិរញ្ញវត្ថុផ្លូវការដើម្បីលួចអត្តសញ្ញាណនិងស្នើសុំកម្ចី និងភ្ជាប់កាតទៅកាន់កាបូប cryptocurrency ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហេគឃ័រ។

សារទាំងនេះភាគច្រើនជាសារបន្ទាន់និងបង្កើនឱកាសជោគជ័យដោយបញ្ចុះបញ្ចូលអ្នកទទួលឱ្យចុចលើលីងដែលភ្ជាប់មកជាមួយដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពជាមួយនឹងគណនីធនាគាររបស់ជនរងគ្រោះ។ កាតដែលលួចត្រូវប្រើសម្រាប់ទិញ digital assets ដែលត្រូវប្រើសម្រាប់បង់ថ្លៃស្របច្បាប់ (legal fees) ផ្ញើប្រាក់ទៅកាន់សមាជិកនៅក្នុងមន្ទីរឃុំឃាំង និងទិញថ្នាំញៀននិងអាវុធជាដើម។ ប្រាក់ខុសច្បាប់ទាំងនេះត្រូវផ្ញើចេញទៅកាន់គណនីធនាគារបរទេស ដែលផ្ញើចេញពីក្រុមផ្សេងហើយប្រើសម្រាប់ទិញអចលទ្រព្យនៅសាធារណរដ្ឋ Dominican។

ប៉ូលិសជាតិអេស្បាញលើកឡើងថា ពួកគេក៏ពង្រីកបណ្តាញរបស់ពួកគេដែលពួកគេប្រើសម្រាប់ទទួលលុយពីធនាគារ និងបើកប្រាក់ចេញតាមទូ ATM។ អាជ្ញាធរថ្លែងថា ការស្រាវជ្រាវនៅខេត្ត Madrid, Seville និង Guadalajara រឹបអូសយកកុំព្យូទ័រ, សោ padlock និងប្រាក់ចំនួន 5Kអឺរ៉ូ, ឧបករណ៍ដោះសោ (lock-picking toolkits) និងឯកសារជាច្រើនទៀតដែលនិយាយពីរចនាសម្ព័ន្ធក្នុងអង្គភាពហេគឃ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here