អតីតបុគ្គលិកក្រុមហ៊ុន Ubiquiti ជាប់គុក ៦ឆ្នាំ ពីបទជម្រិតទារប្រាក់គ្រីបតូចំនួន ២លានដុល្លារ

0

អតីតបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Ubiquiti ត្រូវកាត់ទោសជាប់ពន្ធនាគារក្រោយពីគាត់សារភាពពីបទល្មើសហេគ និងលួចព័ត៌មានប៉ុនប៉ងជម្រិតទារប្រាក់ចំនួន ២លានដុល្លារនៃប្រាក់គ្រីបតូ នៅពេលដែលជនល្មើសកំពុងធ្វើការនៅក្នុងក្រុមហ៊ុន។

ជនល្មើស Nickolas Sharp អាយុ ៣៧ឆ្នាំ ត្រូវចាប់ខ្លួននៅខែឆ្នូ ឆ្នាំ២០២១ ដោយសារតែគាត់លួចប្រើតួនាទីជាអ្នកអភិវឌ្ឍដើម្បីលួចទិន្នន័យអត្តសញ្ញាណ និងផ្ញើសារអាណាមិកជម្រិតទារប្រាក់អ្នកផ្តល់សេវាណែតវកឱ្យបង់ប្រាក់ 50 bitcoin (ប្រមាណជា ២លានដុល្លារនៅពេលនោះ) ជាថ្នូរនឹងព័ត៌មានដែលលួច។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Ubiquiti មិនព្រមទទួលប្រាក់លោះនោះទេ និងសូមឱ្យមានការអនុវត្តច្បាប់ ទីបំផុត ទើបក្រុមហ៊ុនដឹងថា Sharp ជាហេគឃ័រ បន្ទាប់ពីការតាមដាន VPN connection ទៅកាន់គណនី Surfshark ដែលទិញពី PayPal account។

ក្រសួងយុត្តិធម៌អាមេរិកថ្លែងថា Sharp ប្រើសិទ្ធិគ្រប់គ្រងរបស់គាត់ដោនឡូតទិន្នន័យអត្តសញ្ញាណដ៏ច្រើន (gigabytes) ពីបុគ្គលិករបស់គាត់។ គាត់កែប្រែឈ្មោះឯកសារ ដើម្បីទម្លាក់កំហុសទៅឱ្យមិត្តរួមការងារផ្សេងទៀតទទួលខុសត្រូវចំពោះសកម្មភាពល្មើសរបស់គាត់។ ក្រៅពីគម្រោងជម្រិតទារប្រាក់នោះហើយ ជនល្មើសថែមទាំងបំពានគោលការណ៍ក្រុមហ៊ុនលួចរក្សាទុកកំណត់ហេតុ និងឯកសារផ្សេងៗនៅលើបណ្តាញរបស់ក្រុមហ៊ុន។ ជនល្មើស Sharp បម្រើការងារនៅក្រុមហ៊ុន Ubiquiti តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២១ ប្រព្រឹត្តបទល្មើសកាលពីដើមខែកុម្ភៈ មានជនល្មើសមិនស្គាល់អត្តសញ្ញាណមានសិទ្ធិគ្រប់គ្រងគណនី AWS របស់ក្រុមហ៊ុន និងហេគយកព័ត៌មានចេញពីក្រុមហ៊ុន។

ប្រឌិតការបំពានផ្នែកសន្តិសុខ ដែលនាំឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Ubiquiti ធ្លាក់ចុះប្រមាណជា ២០% នៅខែមីនា ឆ្នាំ២០២១ ហើយបណ្តាលឱ្យក្រុមហ៊ុនខាតប្រាក់អស់ ៤លានដុល្លារ។ ក្រុមហ៊ុន Ubiquiti បង្ហើបប្រាប់ពីឧប្បត្តិហេតុកាលពីខែមករា ឆ្នាំ២០២១ ថាវាជាករណីដំណើរការដោយគ្មានការអនុញ្ញាតលើប្រព័ន្ធព័ត៌មានវិទ្យាមួយចំនួនដោយអ្នកផ្តល់សេវាក្លោដជនទី៣។ វាក៏បញ្ចុះបញ្ចូលអ្នកប្រើឱ្យប្តូរលេខសម្ងាត់ និងបើកការផ្ទៀងផ្ទាត់ ២កត្តា (2FA)។ បន្ថែមលើការដាក់ទោសជាប់គុក Sharp ត្រូវកាត់ទោសឱ្យបង់ប្រាក់សំណងចំនួនប្រមាណ ១,៦លានដុល្លារ និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬឧបករណ៍ផ្សេងៗប្រើសម្រាប់ប្រព្រឹត្តបទល្មើស៕

LEAVE A REPLY

Please enter your comment!
Please enter your name here