Facebook និង Instagram ចាប់ផ្តើមផ្តល់សេវាកម្មសញ្ញាធីកខៀវដែលបង់ប្រាក់

0

ក្រុមហ៊ុន Meta កំពុងណែនាំមុខងារផ្ទៀងផ្ទាត់នៅលើកម្មវិធី Facebook និងកម្មវិធី Instagram។ ឥលូវនេះ បណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលយល់ព្រមបង់ថ្លៃទទួលសញ្ញាធីកពណ៌ខៀវនៅលើប្រូហ្វាលរបស់ពួកគេ។ ពីមុន ក្រុមហ៊ុន Twitter លក់សញ្ញាធីកព័ណ៌ខៀវទៅឱ្យអ្នកប្រើប្រាស់ដែលល្បីល្បាញ។ ស្រដៀងគ្នាផងដែរ គោលនយោបាយរបស់កម្មវិធី Instagram អនុញ្ញាតិឱ្យអ្នកមានឥទ្ធិពល អ្នកនយោបាយ អ្នកល្បីល្បាញ និងអ្នកធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមានសញ្ញាធីកពណ៌ខៀវនៅជាប់នឹងឈ្មោះរបស់ពួកគេ។

ក្រុមហ៊ុនផ្តល់ជូនអ្នកប្រើប្រាស់កម្មវិធី Facebook និងកម្មវិធី Instagram នូវសញ្ញាធីកពណ៌ខៀវដែលមានតម្លៃចាប់ពី12.47ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដែលវាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃសញ្ញាធីកព័ណ៌ខៀវនៃកម្មវិធី Twitter របស់លោក Elon Musk។

ដើម្បីមានសិទ្ធិ ការសាប់ស្ក្រាបត្រូវតែមានអាយុយ៉ាងតិច 18ឆ្នាំ និងផ្តល់អត្តសញ្ញាណប័ណ្ណរដ្ឋាភិបាលដែលមានសុពលភាព។ នៅសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ការសាប់ស្ក្រាបអាចធ្វើរួចហើយ។ នៅសប្តាហ៍បន្ទាប់ ប្រជាជនចក្រភពអង់គ្លេសនឹងអាចសាប់ស្ក្រាប។ យោងតាមសេចក្តីថ្លែងការណ៍ឱ្យដឹងថា អ្នកប្រើប្រាស់ដែលផ្ទៀងផ្ទាត់គណនីនឹងត្រូវផ្ទៀងផ្ទាត់ដោយមនុស្សពិត ប្រសិនបើពួកគេមានបញ្ហាជាមួយគណនីរបស់ពួកគេ។

សេវាកម្មនេះមានគោលបំណងសម្រាប់អ្នកបង្កើតមាតិកាដែលចង់បង្កើតភាពត្រឹមត្រូវស្របច្បាប់របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្លែងការពារគណនីរបស់ពួកគេពីការបន្លំ និងទទួលការចូលប្រើមុខងារ និងការជំនួយជាច្រើនទៀត។ សេវាកម្មនេះថែមទាំងផ្តល់នូវការចូលប្រើដោយផ្ទាល់ទៅកាន់មុខងារជំនួយអតិថិជន រូបស្ទីគ័រផ្តាច់មុខ និងផ្កាយចំនួន 100ផ្កាយ ក្នុងមួយខែនៅលើកម្មវិធី Facebook។ យោងតាមប្រភពផ្សងៗឱ្យដឹងថា អ្នកប្រើប្រាស់ដែលផ្ទៀងផ្ទាត់នៅលើកម្មវិធី Facebook និងកម្មវិធី Instagram រួចហើយនឹងមិនត្រូវតម្រូវឱ្យបង់ប្រាក់សម្រាប់គម្រោងផ្ទៀងផ្ទាត់ដែលបង់ប្រាក់របស់ក្រុមហ៊ុន Meta ទៀតទេ។

បន្ទាប់ពីមានការបើកដំណើរការឱ្យទិញសញ្ញាធីកព័ណ៌ខៀវរបស់ក្រុមហ៊ុន Twitter កាលពីខែវិច្ឆិកា ឆ្នាំ2022 ការលក់សញ្ញាធីកព័ណ៌ខៀវត្រូវធ្វើឡើង។​ ស្រទាប់បង់ប្រាក់ដែលបង្កើនភាពលេចធ្លោត្រូវបន្ថែមដើម្បីរកប្រាក់ពីវេទិកាតាមវិធីផ្សេងៗ។ នៅពេលនោះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និយាយថា លោកព្យាករណ៍ពីការកើនឡើងក្នុងភាពរីកចម្រើនរបស់ក្រុមហ៊ុន ប៉ុន្តែវាមិនកើតឡើងនោះទេ៕

ប្រភព gbhackers ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here