Apple ការពារការបន្លំប្រាក់ ២ពាន់លាន និងរារាំងការក្លែងកម្មវិធី ១,៧លាន នៅលើ App Store

0

ក្រុមហ៊ុន Apple ប្រកាសថាវាការពារប្រាក់ជាង ២ពាន់លានដុល្លារ ពីប្រតិបត្តិការ (transactions) ឆបោក និងបដិសេដការដំឡើងកម្មវិធីចំនួនប្រមាណ ១,៧លាន ដើម្បីការពារឯកជនភាពនិងសុវត្ថិភាព កាលពីឆ្នាំ២០២២។ក្រុមហ៊ុនយក្ស១នេះថ្លែងថាវាបិទគណនីអ្នកអភិវឌ្ឍឆបោកចំនួន ៤២៨K រារាំងការបង្កើតគណនីអ្នកអភិវឌ្ឍចំនួន ១០៥K និងបិទដំណើរការគណនីអតិថិជនក្លែងក្លាយចំនួន ២៨២K។ ជាងនេះទៀត ក្រុមហ៊ុនកត់សម្គាល់ថា វារារាំងគណនីថ្មីក្លែងបន្លំចំនួន ១៩៨K មិនឱ្យបង្កើត។ ក្រុមហ៊ុន Apple ត្រូវមើលឃើញថាលុបគណនីអ្នកអភិវឌ្ឍចំនួន ៨០២K។

ក្រុមហ៊ុនបដិសេធការបង្កើត App Store ថ្មី “methods and protocols” ដែលការពារការបង្កើតគណនីនៅជំហានដំបូង។ ក្រុមហ៊ុនបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមហ៊ុនការពារអ្នកប្រើប្រាស់ពីកម្មវិធីក្លែងក្លាយជិត ៥៧K ។ ទីផ្សារខុសច្បាប់ចែកចាយកម្មវិធីមេរោគដែលអាចត្រាប់តាមកម្មវិធីស្របច្បាប់ ឬលួចប្តូរ ហើយអ្នកអភិវឌ្ឍមិនដឹងខ្លួន។ វាក៏បង្ហាញពីដំណើរការ App Review នៅពេលដែលកម្មវិធីត្រូវដាក់ flag app ដែលបង្ហាញថាកូដអាក្រក់ត្រូវបង្កើតឡើងដើម្បីលួចអត្តសញ្ញាណអ្នកប្រើពីសេវាភាគីទី៣ ក៏ដូចជាមានការបន្លំផ្លេតហ្វមគ្រប់គ្រងហិរញ្ញវត្ថុស្របច្បាប់។ សរុបមក ការដាក់ស្នើកម្មវិធីសរុបចំនួន ៦,១លាន ត្រូវត្រួតពិនិត្យ។

ការដាក់ស្នើកម្មវិធីចំនួន ១៥៣K ត្រូវបដិសេធពី App Store កាលពីឆ្នាំមុន ដោយសាររកឃើញករណីឆបោក ឬបំភាន់ និងការដាក់ស្នើចំនួន ២៩K ត្រូវបដិសេធ ដោយសារមានមុខងារលាក់ បើយោងតាមសំដីក្រុមហ៊ុន។ ការដាក់ស្នើចំនួន ៤០០K ត្រូវបដិសេធចោលដើម្បីការពារឯកជនភាព។ លើសពីនេះ កម្មវិធីច្រើនជាង ១៤៧លាន ត្រូវរកឃើញថាក្លែងបន្លំ ហើយក៏ត្រូវបិទនៅឆ្នាំ២០២២ ហើយក្រុមហ៊ុន Apple បិទខ្ទប់ការដំឡើង ៣,៩លាន ឬដំណើរការកម្មវិធីខុសច្បាប់តាមរយៈ Developer Enterprise Program ក្នុងរយៈពេលជាង៣០ថ្ងៃគត់។ ជាងនេះទៀត ក្រុមហ៊ុន Apple ដែលមានទីតាំងនៅ Cupertino លើកឡើងថា វាបិទក្រេឌីតកាតដែលលួចជាង ៣,៩លានពីការប្រើដើម្បីទិញបន្លំ និងហាមគណនី ៧១៤K ពីប្រតិបត្តិការស្ទួន។ ជារួមមក ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការក្លែងបន្លំនៅលើ App Store ត្រូវរារាំង នៅឆ្នាំ២០២២។ តួលេខកើនឡើងចំពេលដែលក្រុមហ៊ុនរំពឹងថានឹងបើក sideload នាពេលឆាប់ៗ និងអនុញ្ញាតឱ្យកម្មវិធីជនទី៣អាចដំឡើងនៅលើឧបករណ៍ iOS ដោយអនុលោមតាមច្បាប់ទីផ្សារឌីជីថលរបស់អឺរ៉ុប ដែលចូលនៅដើមខែវិច្ឆិកា ឆ្នាំ២០២២។ ការបង្ហាញរបាយការ៍របស់ក្រុមហ៊ុន Google ក៏ថ្លែងថា វាលុបគណនីឆបោកចំនួន ១៧៣K និងរារាំងកម្មវិធីមេរោគចំនួន ១,៤៣លានពីការដំឡើងទៅកាន់ Play Store នៅឆ្នាំ២០២២។ វាក៏ការពារប្រាក់ជាង ២ពាន់លានដុល្លារពីការឆបោកនិងប្រតិបត្តិការបន្លំដែរ។

ទោះបីជា ក្រុមហ៊ុន Apple និង Google ខិតខំយ៉ាងណា ក៏ហេគឃ័រនៅតែស្វែងរកវិធីផ្សេងៗដើម្បីឆ្លងរបាំងការពារសុវត្ថិភាព និងបញ្ចូលកម្មវិធីព្យាបាទរបស់ពួកគេនៅលើ app store ផ្លូវការ ដោយបញ្ជូនកម្មវិធីដែលគ្មានកំហុសឆ្លងកាត់ដំណើរការពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ជាមួយមុខងារព្យាបាទ។ នៅដើមខែកុម្ភៈ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធី Mysk ប្រាប់ថា កម្មវិធីផ្ទៀងផ្ទាត់២កត្តា (2FA) ក្លែងក្លាយ ដែល១នៅក្នុងចំណោមនោះឈរនៅលេខ៥ “authentication app” នៅ App Store អាមេរិក ហើយបញ្ឆោតអ្នកប្រើឱ្យ subscribe គម្រោងប្រចាំសប្តាហ៍ ឬឆ្នាំ។ ត្រូវរាយការណ៍កាលពីឆ្នាំ២០២២ ថា វាស្រដៀងនឹងកម្មវិធីបញ្ឆោត (scam)។ ក្រុមហ៊ុនថ្លែងថា ហេគឃ័រអភិវឌ្ឍបច្ចេកទេស និងវិធីសាស្រ្តឆបោក។ ទន្ទឹមគ្នានោះ ក្រុមហ៊ុនក៏បន្ថែមគំនិតការពារដែលប្រមូលបណ្តាញជាច្រើនដូចជាកាសែត, ប្រព័ន្ធផ្សព្វផ្សាយសង្គម និង AppleCare calls។ ក្រុមហ៊ុននឹងបន្តអភិវឌ្ឍគន្លឹះនិង tools ថ្មីៗដើម្បីការពារអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍ នៅលើ App Store បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here