Reveal(x)ជាឧបករណ៍ថ្មីប្រើដើម្បីការពារមិនឱ្យលេចធ្លាយទិន្នន័យ ChatGPT

0

ក្រុមហ៊ុន ExtraHop ចេញផ្សាយឧបករណ៍ថ្មីមួយដែលមានឈ្មោះថា Reveal(x)។ ឧបករណ៍ Reveal(x) អាចជួយឱ្យអង្គការនានាយល់ពីហានិភ័យសក្តានុពលរបស់ពួកគេពីការប្រើប្រាស់ OpenAI ChatGPT របស់បុគ្គលិក។  ឧបករណ៍ Reveal(x) ផ្តល់ភាពមើលឃើញទៅក្នុងឧបករណ៍ និងអ្នកប្រើប្រាស់នៅលើបណ្តាញរបស់បុគ្គលិកដែលភ្ជាប់ទៅដូម៉េន OpenAI ។

ChatGPT ទទួលការគាំទ្រយ៉ាងច្រើនដោយសារតែមានការប្រើប្រាស់វានៅក្នុងគ្រប់ស្ថាប័នទាំងអស់។ នៅក្នុងរយៈពេលត្រឹមតែ 2ខែប៉ុណ្ណោះសម្រាប់ ChatGPT ដែលទទួលអតិថិជន 1ពាន់លាននាក់ ចំណែកឯកម្មវិធី tik tok ចំណាយពេល​៨ឆ្នាំ។ ការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Gartner កាលពីឆ្នាំ2023 បង្ហាញថា មនុស្ស​ 9ក្នុងចំណោមមនុស្ស 10អ្នកដែលឆ្លើយសំណួរជ្រើសរើសការប្រើ ChatGPT នៅក្នុងស្ថាប័នរបស់ពួកគេនៅឆ្នាំ2025។

ទោះបីជាវាមានសមត្ថភាពខ្ពស់ដែលអាចជួយឱ្យអង្គការនានាបង្កើនល្បឿនដំណើរការរបស់ពួកគេក៏ដោយ ក៏នៅតែមានហានិភ័យនៃកម្មសិទ្ធិបញ្ញាក្នុងការប្រើប្រាស់ឧបករណ៍ AIaaS នៅក្នុងអង្គការនានា។ កាលពីពេលថ្មីៗនេះ មានការលេចធ្លាយទិន្នន័យជាច្រើនទាក់ទងនឹង ChatGPT ។ អ្នកប្រើប្រាស់ដែលកំពុងប្រើប្រាស់ ChatGPT សម្រាប់ការពិនិត្យកូដ ឬការស្វែងរកអ្វីដេលថ្មី ឬការស្រាវជ្រាវណាមួយចែករំលែកព័ត៌មានមួយចំនួនពីកម្មសិទ្ធិ ChatGPT ដែលធ្វើឲ្យទិន្នន័យសម្ងាត់មានហានិភ័យ។ លើសពីនេះ ChatGPT រក្សាទុកទិន្នន័យនៅក្នុងដូម៉េនសាធារណៈ និងប្រើប្រាស់ព័ត៌មាននេះដើម្បីឆ្លើយតបសំណើរបស់អ្នកប្រើប្រាស់ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ChatGPT គឺជា AI-as-a-Service (AIaaS) ដែលអាចត្រូវប្រើយ៉ាងទូលំទូលាយនៅក្នុងផលិតភាព ការអភិវឌ្ឍន៍កម្មវិធី និងការស្រាវជ្រាវ។Reveal(x) គឺជាឧបករណ៍ការពារទិន្នន័យពីការប្រើប្រាស់ AI បញ្ឆោតទាំងឡាយ និងការប្រើខុសដោយចៃដន្យ។ ដើម្បីយកឈ្នះលើហានិភ័យនេះ អ្នកជំនាញនៅ ExtraHop ចេញផ្សាយថា ឧបករណ៍ Reveal(x) ដែលនឹងបង្ហាញពីភាពមើលឃើញនៃឧបករណ៍ និងអ្នកប្រើប្រាស់នៅក្នុងបណ្តាញដែលភ្ជាប់ទៅដូម៉េន OpenAI ។ កត្តានេះអាចជួយឱ្យស្ថាប័ននានាអនុវត្តគំរូភាសា AI និងឧបករណ៍ AI ជំនាន់ថ្មី ជាមួយនឹងការគ្រប់គ្រងយ៉ាងច្រើនលើទិន្នន័យរបស់ពួកគេ។ ព័ត៌មាននេះគឺមានសារៈសំខាន់សម្រាប់អង្គការនានាដើម្បីកំណត់ចំនួនទិន្នន័យដែលផ្ញើទៅកាន់ដូម៉េន OpenAI ដែលអាចជួយវាយតម្លៃហានិភ័យដែលភ្ជាប់ជាមួយការប្រើប្រាស់សេវាកម្ម AI។ បុគ្គលិកផ្នែកសន្តិសុខអាចផ្ទៀងផ្ទាត់បណ្តាញនៃហានិភ័យដែលអាចទទួលយក និងកាត់បន្ថយការបាត់បង់កម្មសិទ្ធិបញ្ញាដែលអាចកើតមាន៕

ប្រភព gbhackers ចុះផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here