មេរោគ DogeRAT បន្លំជាកម្មវិធីពេញនិយម វាយប្រហារអ្នកប្រើប្រព័ន្ធ Android នៅឥណ្ឌា

0

មេរោគ DogeRAT មានគោលដៅវាយប្រហារលើអ្នកប្រើប្រព័ន្ធ Android ដែលមានទីតាំងនៅប្រទេសឥណ្ឌា។មេរោគត្រូវបានចែកចាយតាមរយៈផ្លេតហ្វមបណ្តាញសង្គមនិងផ្ញើសារ ក្រោមរូបភាពបំភាន់ជាកម្មវិធីស្របច្បាប់ដូចជា Opera Mini, OpenAI ChatGPT, Premium versions of YouTube, Netflix និង Instagram។ ក្រុមហ៊ុនស្រាវជ្រាវសុវត្ថិភាព CloudSEK បានថ្លែងកាលពីថ្ងៃចន្ទថា នៅពេលមេរោគត្រូវបានដំឡើងនៅលើឧបករណ៍ជនរងគ្រោះ មេរោគចាប់ផ្តើមទាញយកទិន្នន័យសំខាន់ដោយគ្មានការអនុញ្ញាត រួមមាន contacts, messages និង អត្តសញ្ញាណធនាគារ។ វាអាចគ្រប់គ្រងឧបករណ៍ដែលឆ្លងមេរោគ ធ្វើសកម្មភាពខុសច្បាប់ដូចជា ផ្ញើ spam messages, បង់ប្រាក់ដោយគ្មានការអនុញ្ញាត,  modifying files, និងថតរូប (capturing photos) តាមរយៈកាមេរារបស់ជនរងគ្រោះ។

មេរោគ DogeRAT ដូចមេរោគផ្សេងដែរផ្តល់សេវាមេរោគ (MaaS) នៅឥណ្ឌាតាមរយៈ Telegram channel ដែលមានអ្នក subscribers ជាង 2,1K តាំងវាត្រូវបានបង្កើតនៅដើមខែមិថុនា ឆ្នាំ២០២២។ ចំនួននេះរាប់បញ្ចូលទាំង premium subscription ដែលត្រូវបានលក់ក្នុងតម្លៃ ៣០ដុល្លារជាមួយនឹងសមត្ថភាពបន្ថែមដូចជា screenshots, លួចរូបភាព, capturing clipboard content និង logging keystrokes។

ជាងនេះទៀត មេរោគ DogeRAT នេះ វាត្រូវបានបង្កើតឡើងសម្រាប់ GitHub ដែលអាចថតអេក្រង់ screenshots និងវីដេអូបង្ហាញពីមុខងាររបស់វា។ យើងមិនគាំទ្រសម្រាប់ការប្រើក្នុងសកម្មភាពខុសច្បាប់ណាមួយនោះទេ បើតាមសំដីអ្នកអភិវឌ្ឍ។ អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធីនេះ។ មេរោគមានមូលដ្ឋានលើកម្មវិធី Java ស្នើសុំសិទ្ធិប្រមូលទិន្នន័យរបស់វាមុនពេលបញ្ជូនទៅកាន់ Telegram bot។

អ្នកស្រាវជ្រាវនៅ CloudSEK បានថ្លែងថា បេសកកម្មនេះគឺជាការដាស់តឿនពីការឆបោកផ្នែកហិរញ្ញវត្ថុ ដែលជម្រុញឱ្យហេគឃ័រមានការវិវត្តតាក់តិចរបស់ពួកគេ។ ពួកគេមិនត្រឹមតែបង្កើត phishing website ប៉ុន្តែពួកគេក៏មានចែកចាយមេរោគ RATs ដើម្បីប្រតិបត្តិការ scam ដែលតម្រូវឱ្យមានការចំណាយតិច ងាយស្រួលដំឡើង និងមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here