ក្រុមហ៊ុនកម្មវិធីនៅពីក្រោយវេទិកាប្លក់ដ៏ពេញនិយម WordPress កំពុងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនូវការដំឡើងកម្មវិធីជំនួយ Jetpack មិនតិចជាង ៥លានករណី។ក្រុមហ៊ុន Automattic ដែលចាត់ទុកក្រុមហ៊ុន Jetpack គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចាប់ផ្តើមធ្វើបច្ចុប្បន្នភាពកាលពីម្សិលមិញដើម្បីនាំអ្នកប្រើប្រាស់ឱ្យធ្វើបច្ចុប្បន្នភាពកំណែថ្មី 12.1.1។ លោក Herve អះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ភាពងាយរងគ្រោះត្រូវកេងប្រវ័ញ្ចយ៉ាងទូលំទូលាយនោះទេ។ លោក Herve ចុះបញ្ជីកំណែថ្មីនៃកម្មវិធីជំនួយ Jetpack ចំនួន 102 ដែលចេញផ្សាយកាលពីម្សិលមិញដើម្បីជួសជុលកំហុស។
កម្មវិធីជំនួយ Jetpack គឺត្រូវរចនាឡើងដើម្បីផ្តល់មុខងារសុវត្ថិភាពជាច្រើនប្រភេទដល់អ្នកប្រើប្រាស់ដោយក្នុងនោះរួមមាន ការបេកអាប់ទិន្ន័យដោយស្វ័យប្រវត្តិ និងការទាញមកវិញនូវ one-click ការប្រើ web application firewall ការស្កេនមេរោគ និងការការពារវាយប្រហារ brute-force។ការធ្វើបច្ចុប្បន្នភាពទាំងនេះនាំមកនូវជាមួយសមត្ថភាពបង្កើនប្រសិទ្ធភាព និងកំណត់វេបសាយតាមបំណង និងការមើលឃើញនៅក្នុងការអនុវត្ត។ សមត្ថភាពទាំងនេះត្រូវាដាក់បញ្ចូលនៅក្នុងបច្ចុន្នភាព Jetpack រាប់លាននៅទូទាំងពិភពលោក។
បើទោះបីជាវាមិនមែនជារឿងធម្មតាក៏ដោយ ការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិនានាត្រូវចេញផ្សាយដោយក្រុមហ៊ុន Automattic នាពេលកន្លងមកដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព។ជាឧទាហរណ៍មួយ កាលពីខែមិថុនា ឆ្នាំ2022 ក្រុមហ៊ុនបង្ខំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីជំនួយទៅកាន់កម្មវិធីជំនួយ Ninja Forms plugin ដ៏ពេញនិយម បន្ទាប់ពីក្រុមហ៊ុនរកឃើញថា វេបសាយមិនតិចជាងមួយលានវេបសាយមានភាពងាយរងគ្រោះថ្មីមួយដែលរងការកេងប្រវ័ញ្ចយ៉ាងសកម្ម។
កម្មវិធី WordPress និងកម្មវិធីជំនួយរបស់វា នៅតែជាគោលដៅសំខាន់សម្រាប់តួអង្គគំរាមកំហែង។ ក្រុមហ៊ុនសន្តិសុខ Wordfence អះអាងកាលពីឆ្នាំ2020 ថា អ្នកវាយប្រហារកំពុងប្រើឧបករណ៍ស្វ័យប្រវត្តិដើម្បីស្វែងរកវេបសាយដែលនៅតែប្រើកម្មវិធីជំនួយគ្រប់គ្រងឯកសារ ហួសសម័យដែលមានបញ្ហា zero-day៕
ប្រភព infosecurity ចុះផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣