Spyware ពាណិជ្ជកម្ម ចម្លងតាមការកេងប្រវ័ញ្ច Zero-Click

0

ផលិតផល spyware ពាណិជ្ជកម្ម ដែលផ្តល់ដោយក្រុមហ៊ុន spyware Intellexa ដែលជាអតីតក្រុមហ៊ុន Cytrox ត្រូវក្រុមហ៊ុន Cisco Talos ​លើកយកមកព័ណ៌នា។PREDATOR គឺជា spyware ស៊ីឈ្នួលដ៏គួរឱ្យចាប់អារម្មណ៍ដែលមានដំណើរការចាប់តាំងពីឆ្នាំ 2019។ វាត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនចារកិច្ច Cytrox ដែលពង្រាយការវាយប្រហារតាមរយៈប្រើតំណភ្ជាប់ដែលបញ្ឆោតជនរងគ្រោះឱ្យចុច។ PREDATOR ត្រូវបង្កើតឡើងដើម្បីឱ្យមានភាពបត់បែន ដូច្នេះម៉ូឌុលដែលមានមូលដ្ឋានលើ Python ថ្មីអាចត្រូវផ្តល់ឱ្យដោយគ្មានការកេងប្រវ័ញ្ចដដែលៗ ដែលធ្វើឱ្យវាមានភាពចម្រុះ និងប្រថុយប្រថាន។

លើសពីនេះ Spyware ពាណិជ្ជកម្មភាគច្រើនត្រូវបង្កើតឡើងសម្រាប់ការប្រើប្រាស់របស់រដ្ឋាភិបាល ចំណែកក្រុមហ៊ុនអ៊ីស្រាអែល NSO Group ផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនដែលមានឈ្មោះថា FORCEDENTRY spyware ថាជាផ្នែកមួយនៃបច្ចេកវិទ្យាដែលជួយក្នុងការការពារភេរវករ ការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងការពង្រឹងសន្តិសុខជាតិ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការព្រួយបារម្ភអំពីក្រមសីលធម៌ និងផ្លូវច្បាប់កើតឡើងជុំវិញឧបករណ៍ចារកម្មទាំងនេះ ដែលសហគមន៍សន្តិសុខហៅថាជា “ចារកម្មស៊ីឈ្នួល”

សម្រាប់ដំណើរការកេងប្រវ័ញ្ចវិញ ២ជំហានដំបូងមាន កេងប្រវ័ញ្ច និងទាញយកសិទ្ធ ដែលចាប់ផ្តើមដោយការទាញយកអត្ថប្រយោជន៍លើភាពងាយរងគ្រោះពីចម្ងាយដើម្បីទទួលសិទ្ធិប្រតិបត្តិកូដពីចម្ងាយ (RCE)។ បន្ទាប់មកទៀត ចូលដល់ដំណាក់កាលគេចពីការចាប់ និងបន្ថែមសិទ្ធដោយដំណើរការងាយរងគ្រោះមិនសូវមានឯកសិទ្ធ ដើម្បីធ្វើការវាយប្រហារ។

រដ្ឋបាល Biden-Harris ចេញបទបញ្ជាប្រតិបត្តិនៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ដែលហាមឃាត់រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនឱ្យប្រើប្រាស់ spyware ពាណិជ្ជកម្ម ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ឬត្រូវកេងប្រវ័ញ្ចពីភាគីបរទេស ដើម្បីបង្កឱ្យមានការរំលោភសិទ្ធិមនុស្សជាការឆ្លើយតបទៅនឹងការរីកសាយភាយយ៉ាងឆាប់រហ័ស និងការព្រួយបារម្ភកាន់តែខ្លាំងឡើងទាក់ទងនឹងការប្រើប្រាស់ខុសនៃផលិតផលទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here