នាយកប្រតិបត្តិ ChatGPT អាចនឹងចាកចេញពីអឺរ៉ុបប្រសិនបើខ្លួនមិនអាចធ្វើតាមបទប្បញ្ញត្តិ AI

0

នៅក្នុងការឆ្លើយតបទៅនឹងការរឹតបន្តឹងនៃបញ្ញាសិប្បនិម្មិត (AI) នាពេលអនាគតដោយសហភាពអឺរ៉ុប លោក Sam Altman ដែលជានាយកប្រតិបត្តិក្រុមហ៊ុន OpenAI និយាយថា អ្នកបង្កើត ChatGPT ប្រហែលជាអាចចាកចេញពីអឺរ៉ុប។សហភាពអឺរ៉ុបកំពុងបង្កើតបទប្បញ្ញត្តិអន្តរជាតិដំបូងសម្រាប់ AI។  ច្បាប់ទាំងនោះតម្រូវឱ្យអាជីវកម្មដែលប្រើប្រាស់ឧបករណ៍ AI ទូទៅ រួមទាំង ChatGPT ត្រូវរាយការណ៍អំពីសម្ភារៈរក្សាសិទ្ធិណាមួយដែលត្រូវប្រើដើម្បីបង្កើតប្រព័ន្ធបែបនេះ។

លោក Altman អះអាងថា ក្រុមហ៊ុនរបស់លោកចង់ធ្វើការជាមួយរដ្ឋាភិបាលដើម្បីបញ្ឈប់បច្ចេកវិទ្យាមិនឱ្យមានគ្រោះថ្នាក់ ហើយប្រៀបធៀបការអភិវឌ្ឍន៍រហ័សនៃ AI ទៅនឹងការរកឃើញនៃម៉ាស៊ីនបោះពុម្ព។ យ៉ាងណាមិញ លោក Altman ធ្លាប់សារភាពថា ការណែនាំឱ្យប្រើ AI នឹងបង្កផលប៉ះពាល់ដល់ការងារ ហើយរដ្ឋាភិបាលត្រូវបង្កើតវិធីដើម្បីកាត់បន្ថយការប្រើវា។

បទប្បញ្ញត្តិ AI

លោក Altman បញ្ជាក់រឿងនេះនៅក្នុងព្រឹត្តិការណ៍ University College London ថា  “ចម្លើយដែលត្រឹមត្រូវគឺប្រហែលជាអ្វីមួយដែលស្ថិតនៅរវាងវិធីសាស្រ្តប្រពៃណីអឺរ៉ុប និងចក្រភពអង់គ្លេស និងវិធីសាស្រ្តប្រពៃណីរបស់សហរដ្ឋអាមេរិក។ខ្ញុំ​សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​អាច​ទទួល​​វា​ត្រឹមត្រូវ​នៅ​ពេល​នេះ​”។

លោក Altman និយាយថា ក្រុមហ៊ុន OpenAI នឹងព្យាយាមគោរពតាមបទប្បញ្ញត្តិអឺរ៉ុបនៅពេលដែលក្រុមហ៊ុនត្រូវបង្កើតឡើងមុនពេលដែលក្រុមហ៊ុនគិតអំពីការចាកចេញនេះ។លោកបន្ថែមថា “ទោះជាយ៉ាងណា ​យើង​អាច​ដោះ​ស្រាយការទាមទារ​​នោះ​ឬអាចនឹង​មិន​​។ ប្រសិន​បើ​យើង​អាច​ធ្វើ​តាម យើង​នឹង​ធ្វើ ហើយ​ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​ យើង​នឹង​ឈប់​ធ្វើ​ការ។

នៅក្នុងខែនេះ សមាជិកសភាសហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ។ តំណាងក្រុមប្រឹក្សា គណៈកម្មការ និងសភា នឹងពិភាក្សាលម្អិតចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ។ លោក Altman ប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា “សេចក្តីព្រាងច្បាប់ AI របស់សហភាពអឺរ៉ុបបច្ចុប្បន្ននឹងមានលក្ខណៈគ្រប់គ្រងហួសកម្រិត ប៉ុន្តែយើងឮមកថាវានឹងត្រូវដកចេញវិញ។ តែយ៉ាងណា ពួកគេនៅតែនិយាយអំពីវា”។

នៅក្នុងរបាយការណ៍វិភាគច្បាប់ AI របស់សហភាពអឺរ៉ុប  វិទ្យាស្ថាន Future of Life Institute ពិពណ៌នាអំពី ប្រព័ន្ធ AI ដែលមានគោលបំណងទូទៅថា គឺជាប្រព័ន្ធ AI ជាច្រើនជាមួយនឹងការប្រើប្រាស់សក្តានុពលយ៉ាងទូលំទូលាយសម្រាប់ទាំងអ្នកអភិវឌ្ឍន៍ដែលមានបំណង និងអ្នកអភិវឌ្ឍន៍ដែលមិនរំពឹងទុក។

អនាគតនៃប្រព័ន្ធ AI

លោក Altman និយាយថា “មានរឿងជាច្រើនដែលពួកគេអាចធ្វើ ដូចជាការផ្លាស់ប្តូរនិយមន័យនៃប្រព័ន្ធ AI គោលបំណងទូទៅ។មានរឿងជាច្រើនដែលអាចធ្វើ”។សមាជិកសភាស្នើពាក្យ “ប្រព័ន្ធ AI គោលបំណងទូទៅ” ដើម្បីពណ៌នាអំពីប្រព័ន្ធ AI ដែលមានការប្រើប្រាស់ចម្រុះ ដូចជាគំរូ AI ជំនាន់មុន ដែលមានដូចជា ChatGPT ដែលគាំទ្រដោយក្រុមហ៊ុន Microsoft ជាដើម។

ពេល​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ University College London នាយកប្រតិបត្តិនៃក្រុមហ៊ុន OpenAI ទទួលស្គាល់បញ្ហាគួរឱ្យព្រួយបារម្ភអំពីព័ត៌មានមិនពិតជុំវិញ AI ដោយលោកបញ្ជាក់យ៉ាងច្បាស់ថា សមត្ថភាពរបស់ឧបករណ៍ក្នុងការផលិតព័ត៌មានមិនពិតដែលមានដូចជា អន្តរកម្មផ្ទាល់ខ្លួន និងការបញ្ចុះបញ្ចូល  ហើយលោកក៏បញ្ជាក់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើលើរឿងទាំងនេះ។

លោក Nicole Gill ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Accountable Tech សរសេរអត្ថបទអធិប្បាយសម្រាប់ក្រុមហ៊ុន Fast កាលពីសប្តាហ៍មុនដោយប្រៀបធៀបលោក Altman ទៅនឹងស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលមានសេចក្តីថា “អ្នកតាក់តែងច្បាប់ហាក់ដូចជាត្រៀមខ្លួនដើម្បីទុកចិត្តលោក Altman ក្នុងគ្រប់គ្រងដោយខ្លួនឯងក្រោមការដឹកនាំនៃ “ភាពច្នៃប្រឌិត” បើសូម្បីតែល្បឿននៃ AI ផ្ទុះឡើងលឿនសម្រាប់អ្នកបច្ចេកទេស វិទ្យាសាស្ត្រ សង្គមស៊ីវិល និងសូម្បីតែផ្នែកច្បាប់៕​

ប្រភព gbhackers ចុះផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here