ទិន្ន័យរបស់កម្មវិធីផ្តល់សេវាកម្ម VPN ឥតគិតថ្លៃ រងការលាតត្រដាង

0

យោងតាមរបាយការណ៍ទទួលពីក្រុមអ្នកស្រាវជ្រាវ Jeremiah Fowler មានខ្លឹមសារថា មូលដ្ឋានទិន្នន័យដែលមិនប្រើពាក្យសម្ងាត់ការពារ លាតត្រដាងកំណត់ត្រាមិនតិចជាង 360លានករណីដែលមានជាប់ទាក់ទងជាមួយនឹង VPN។ មូលដ្ឋានទិន្នន័យទាំងនោះមានដូចជា អាសយដ្ឋានអ៊ីម៉េល ព័ត៌មានឧបករណ៍  និងវ៉េបសាយយោងដែលអ្នកប្រើប្រាស់ធ្លាប់ចូលមើល។

បើ​តាម​ការ​ស៊ើប​អង្កេតឱ្យដឹងថា កំណត់ត្រាទាំងនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្តល់សេវា VPN ដែលមានឈ្មោះថា SuperVPN ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មានកម្មវិធី ២នៅក្នុង App Store និង Google Play Store ដែលមានឈ្មោះដូចគ្នា។ កម្មវិធីទាំង ២នេះមាននិមិត្តសញ្ញាស្រដៀងគ្នា ប៉ុន្តែមានអ្នកអភិវឌ្ឍន៍កម្មវិធី ២ផ្សេងគ្នាដោយពុំមានជាប់ពាក់ព័ន្ធនឹងគ្នា ដោយកម្មវិធីមួយអភិវឌ្ឍន៍ដោយក្រុមហ៊ុន SuperSoft Tech និងមួយទៀតអភិវឌ្ឍន៍ដោយដោយ Qingdao Baichuan Network Technology Co។  កម្មវិធីផ្តល់សេវា VPN ទាំង ២ ទទួលការទាញយកប្រើប្រាស់​មិនតិចជាង 100 លានដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានទិន្នន័យទាំងនោះក៏មានឈ្មោះអ៊ីម៉េលជំនួយដល់អតិថិជនដែលមានប្រភពចេញអ្នកផ្តល់សេវា VPN ផ្សេងៗទៀតដែលមានដូចជា Luna VPN, Storm VPN, Radar VPN, Rocket VPN និង Ghost VPN ដែលមិនមែន CyberGhost ។អ្នកប្រើប្រាស់ត្រូវការប្រើ VPN ដើម្បីការពារឯកជនភាពរបស់ពួកគេ និងទទួលសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ទិន្នន័យរបស់ពួកគេ។ បើសិនជាទិន្ន័យ VPN បែកធ្លាយ ដូច្នេះវាអាចនាំមានការលាតត្រដាងទិន្ន័យសំខាន់ៗដែលមានដូចជា អត្តសញ្ញាណលុកចូល អាសយដ្ឋាន IP  ប្រវត្តិរុករក  ទីតាំងភូមិសាស្ត្រ  និងទិន្នន័យសំខាន់ៗផ្សេងទៀត។ តួអង្គគំរាមកំហែងដែលទទួលសិទ្ធិចូលប្រើទិន្នន័យអាចប៉ុនប៉ងបន្លំ ផ្ញើសារឥតការ វាយប្រហារផ្នែកវិស្វកម្មសង្គម និងវាយប្រហារលើសេវាកម្ម (DoS) របស់អ្នកប្រើប្រាស់។

ជាញឹកញាប់ អ្នកជំនាញតែងតែណែនាំឱ្យមានការប្រើប្រាស់សេវា VPN ដែលអាចទុកចិត្ត និងអានគោលការណ៍ឯកជនភាព កិច្ចព្រមព្រៀងអ្នកប្រើប្រាស់ និងលក្ខខណ្ឌនៃសេវាកម្មរបស់ពួកគេ ដើម្បីយល់ពីកម្រិតនៃទិន្នន័យដែលកំពុងត្រូវកត់ត្រា និងប្រើប្រាស់៕

ប្រភព gbhackers ចុះផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here