ក្រុមហ៊ុន Amazon ត្រូវពិន័យប្រាក់ ៣០,៨លានដុល្លារ ពីបទប្រើ Alexa និង Ring រំលោភលើឯកជនភាព

0

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ពិន័យក្រុមហ៊ុន Amazon ជាប្រាក់ ៣០,៨លានដុល្លារ ពាក់ព័ន្ធនឹងបញ្ហាឯកជននៅក្នុងឧបករណ៍បំពងសម្លេងឆ្លាតវៃ Alexa និងកាមេរាសុវត្ថិភាព Ring។រឿងនេះរួមបញ្ចូលទាំងការពិន័យចំនួន ២៥លានដុល្លារ ពីបទល្មើសនឹងច្បាប់ឯកជនកុមារដោយមានការថតសម្លេង Alexa មិនកំណត់ពេល និងរារាំងឳពុកម្តាយពីសិទ្ធិអនុវត្តការលុបរបស់ពួកគេ។ គណៈកម្មការ FTC  ថ្លែងថា ប្រវត្តិនៃការដឹកនាំឪពុកម្តាយខុសរបស់ក្រុមហ៊ុន Amazon នាំឱ្យកុមារថតសម្លេងគ្មានដែនកំណត់ និងបំពានលើសំណើលុបរបស់ឪពុកម្តាយប្រឆាំងនឹង COPPA និងបាត់បង់នូវឯកជនភាពដើម្បីតែប្រាក់ចំណេញ។

តុលាការបញ្ជាឱ្យក្រុមហ៊ុនលុបព័ត៌មានដែលប្រមូល រួមមានគណនីកុមារដែលមិនដំណើរការ (inactive), ទិន្នន័យទីតាំង និងការថតសម្លេង និងហាមមិនឱ្យប្រមូលទិន្នន័យដូចជាការបង្រៀនពីការគណនារបស់វា។ ក្រុមហ៊ុនតម្រូវឱ្យបង្ហាញទិន្នន័យដែលវាប្រើទៅកាន់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន Amazon ក៏យល់ព្រមបង់ប្រាក់បន្ថែមចំនួន ៥,៨លានដុល្លារទៅឱ្យអតិថិជនជាថ្នូរនឹងការលេចធ្លាយទិន្នន័យឯកជន ដែលបុគ្គលិកប្រើវីដេអូឯកជនដែលថតដោយកាមេរ៉ា Ring ។

គណៈកម្មការ FTC កត់សម្គាល់ថា ជាក់ស្តែងបុគ្គលិកក្រុមហ៊ុនវីយូមើលវីដេអូរាប់ពាន់ជាច្រើនខែរបស់អតិថិជនស្រ្តីដែលភ្ជាប់កាមេរ៉ា Ring នៅក្នុងផ្ទះរបស់ពួកគេដូចជាបន្ទប់ទឹក ឬបន្ទប់ដេក។ បុគ្គលិកមិនបញ្ឈប់ រហូតដល់មានបុគ្គលិកផ្សេងរកឃើញពីសកម្មភាពខុសច្បាប់នេះ។ ក្រៅពីចោទប្រកាន់ក្រុមហ៊ុន Amazon ពីសកម្មភាពខុសច្បាប់លើអតិថិជន អាជ្ញាធរក៏ចោទថាក្រុមហ៊ុនមិនអនុវត្តគោលការណ៍សុវត្ថិភាពគ្រប់គ្រាន់ដើម្បីការពារគណនីអ្នកប្រើ Ring នោះទេ។ ឧក្រឹដ្ឋកម្មនេះបង្ហាញអត្តសញ្ញាណអតិថិជន និងលួចវាយប្រហារ brute-force អតិថិជន ដែលជនល្មើសអាចគ្រប់គ្រងគណនីជនរងគ្រោះ និងបង្ហោះ (streams) វីដេអូដោយគ្មានការអនុញ្ញាតថែមទៀត។ ជនល្មើសមិនត្រឹមតែមើលវីដេអូជនរងគ្រោះ ប៉ុន្តែថែមទាំងប្រើកាមេរ៉ា Ring សម្រាប់បៀតបៀនកេរ្តិ៍ខ្មាស់ គំរាមកំហែង និងប្រមាថដល់ជនរងគ្រោះទៀតរួមមានទាំងមនុស្សពេញវ័យ និងកុមារដែលបន្ទប់របស់ពួកគេត្រូវឃ្លាំមើលដោយកាមេរា Ring និងប្តូរ device settings។ ជនល្មើសប្រមាថដល់កុមារជាច្រើននាក់ជាមួយនឹងការរើសអើងជាតិសាសន៍ បៀតបៀនផ្លូវភេទ និងគំរាមដល់គ្រួសារប្រសិនបើពួកគេមិនព្រមបង់ប្រាក់លោះនោះទេ។ មានអតិថិជនអាមេរិកមិនតិចជាង 55K ទេដែលគណនីរបស់ពួកគេត្រូវសម្របសម្រួលនៅចន្លោះដើមឆ្នាំ២០១៩ និងខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុន Amazon ថ្លែងថា ខណៈពេលដែលដំណោះស្រាយត្រូវចេញដោយតុលាការ ការទទួលខុសត្រូវរបស់យើងចំពោះអតិថិជន និងក្រុមគ្រួសាររបស់ពួកគេពិតជាចាំបាច់ណាស់។ ជំហានបន្ទាប់ យើងនឹងការពារឯកជនភាពរបស់អតិថិជន ដោយផ្តល់នូវការបង្ហាញនូវឯកជនភាពច្បាស់ៗ និងការគ្រប់គ្រងអតិថិជន និងរក្សាគោលការណ៍រឹតបន្តឹងផ្ទៃក្នុងដើម្បីការពារទិន្នន័យអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here