ភាពងាយរងគ្រោះ Zero-Day លើ Google Chrome រងការកេងប្រវ័ញ្ច

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ចាត់វិធានការសុវត្ថិភាពភ្លាមៗ ដោយការបញ្ចេញបច្ចុប្បន្នភាពសុវត្ថិភាពសម្រាប់ web browser របស់ Chrome ក្នុងគោលបំណងដើម្បីជួសជុលភាពងាយរងគ្រោះ Zero-Day ទី3 ក្នុងឆ្នាំនេះ ដែលក្រុមហេគឃ័រកេងប្រវ័ញ្ច។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ជួសជុលនូវភាពងាយរងគ្រោះទី3 របស់ Chrome zero-day ដែលមានលេខកូដសម្គាល់ CVE-2023-3079។ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Google គឺលោក Clément Lecigne រកឃើញភាពងាយរងគ្រោះដែលមានកូដ CVE-2023-3079 នៅថ្ងៃទី1 ខែមិថុនា ឆ្នាំ2023 ដោយបញ្ជាក់ថា វាគឺជាភាពងាយរងគ្រោះកម្រិតធ្ងន់ធ្ងរ។ កំហុសនេះគឺស្ថិតនៅក្នុង V8 ដែលជាម៉ាស៊ីន JavaScript របស់ Chrome ដែលទទួលខុសត្រូវចំពោះការបកស្រាយ និងដំណើរការកូដនៅក្នុង browser។ កំហុសប្រភេទបំភ័ន្តកើតឡើងនៅពេលដែលម៉ាស៊ីនកំណត់ប្រភេទវត្ថុមិនត្រឹមក្នុងពេលដំណើរការ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ក្នុង memory និងការប្រតិបត្តិនៃកូដបំពាន។ កំហុសទាំងនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារពួកគេអាចបើកសកម្មភាពព្យាបាទ និងសម្របសម្រួលប្រព័ន្ធសុវត្ថិភាពដោយការទាញយកការបំពានលើការបកប្រែខុសនៃប្រភេទវត្ថុរបស់ម៉ាស៊ីន។

ការធ្វើបច្ចុប្បន្នភាពឆានែល Chrome

ជារឿយៗ តួអង្គគំរាមកំហែងដែលឧបត្ថម្ភដោយរដ្ឋ កេងប្រវ័ញ្ចលើភាពងាយរងគ្រោះនៃ zero-day ជាពិសេសផ្តោតលើបុគ្គលដែលមានឥទ្ធិពលនៅក្នុងអង្គការសំខាន់ៗមួយចំនួន។ ដូច្នេះ ដើម្បីធានាឱ្យនូវសុវត្ថិភាពខ្ពស់បំផុត អ្នកប្រើប្រាស់ Chrome ត្រូវណែនាំឱ្យធ្វើបច្ចុប្បន្នភាពកំណែ Chrome ដែលងាយរងគ្រោះរបស់ពួកគេភ្លាមៗ។ ការចាត់វិធានការភ្លាមៗដើម្បីធ្វើបច្ចុប្បន្នភាព browser របស់អ្នកនឹងជួយប្រឆាំងការវាយប្រហារ និងការពារហានិភ័យដែលអាចកើតមាន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃឬសប្តាហ៍ខាងមុខនេះ ការអាប់ដេត 114.0.5735.106 គឺសម្រាប់ប្រព័ន្ធប្រតិបត្តិការ Mac និងប្រព័ន្ធប្រតិបត្តិការ Linux និងការអាប់ដេត 114.0.5735.110 គឺសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows នឹងត្រូវដាក់ឱ្យដំណើរការជាបណ្តើរៗទៅកាន់បណ្តាញដែលមានស្ថេរភាព។

ខាងក្រោម​នេះ​យើង​​លើក​ឡើង​ពី​ជំហាន​សាមញ្ញ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព

Chrome browser៖

-ដំបូង អ្នកត្រូវបើកកម្មវិធី Chrome browser នៅលើកុំព្យូទ័ររបស់អ្នក

-បន្ទាប់មក អ្នកត្រូវបើក settings menu Chrome របស់ window នៅជ្រុងខាងស្តាំខាងលើ (ចំណុចបីដែលតម្រឹមបញ្ឈរ)

-ឥឡូវអ្នកត្រូវចុចលើ settings menu ដើម្បីបើក menu ដែលទម្លាក់ចុះ

-បន្ទាប់មកជ្រើសរើសយកជម្រើស “Help”

-នៅក្នុង menu ” Help ” សូមចុចលើ About Google Chrome

-ឥឡូវនេះ ប្រសិនបើបច្ចុប្បន្នភាពអាចប្រើ Chrome នឹងចាប់ផ្តើមទាញយក និងដំឡើងវាដោយស្វ័យប្រវត្តិ

-នៅពេលដែលការធ្វើបច្ចុប្បន្នភាពត្រូវបញ្ចប់ សូមបើក Google Chrome ឡើងវិញ ដើម្បីធានាថាកំណែចុងក្រោយបំផុតត្រូវអនុវត្ត៕

ប្រភព gbhackers ចុះផ្សាយថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here