ឥឡូវនេះ Safari Private Browsing លុបប៉ារ៉ាម៉ែត្រតាមដានចេញពី URLs ដោយស្វ័យប្រវត្តិ

0

ក្រុមហ៊ុន Apple កំពុងតែណែនាំបច្ចុប្បន្នភាពសំខាន់សម្រាប់ Safari Private Browsing ដែលផ្តល់ជូនអតិថិជនសម្រាប់ការពារប្រឆាំងនឹងអ្នកតាមដានភាគីទី៣ ខណៈដែលពួកគេអាចមើលគេហទំព័របាន។ អ្នកផលិតទូរស័ព្ទ iPhone បានថ្លែងថា ការតាមដាន (tracking) ឈានមុខ និងការការពារស្នាមម្រាមដៃ (fingerprint) បានជួយការពារ websites ពីការប្រើបច្ចេកទេសចុងក្រោយដើម្បីតាមដាន ឬកំណត់ (identify) ឧបករណ៍របស់អ្នកប្រើ។ ឥឡូវនេះ Private Browsing ចាក់សោ នៅពេលអ្នកមិនប្រើ ហើយអនុញ្ញាតឱ្យអ្នកប្រើនៅរក្សាទុក tabs open ទោះបីជានៅពេលអ្នកប្រើចេញឆ្ងាយពីឧបករណ៍ក៏ដោយ។

ការជំរុញឯកជនភាពត្រូវបានលើកឡើងនៅសន្និសីទអ្នកអភិវឌ្ឍពិភពលោក (WWDC) ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple កាលពីសប្តាហ៍មុន។ ពួកគេរំពឹងថានឹងដាក់ចេញជូនអ្នកប្រើនូវ iOS 17, iPadOS 17 និង macOS Sonoma នៅក្នុងឆ្នាំនេះ។

ការផ្លាស់ប្តូរគន្លឹះផ្សេងរួមមាន Link Tracking Protection នៅក្នុង Mail, Messages និង private mode របស់ Safari ដើម្បីលុប tracking parameters នៅក្នុង URLs ដោយស្វ័យប្រវត្តិ ដែលត្រូវបានប្រើដើម្បីតាមដានព័ត៌មានអំពីការចុច (click)។ អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Apple បាននិយាយថា Safari ជាអ្នកនាំផ្លូវ (pioneer) ដែលមិនធ្លាប់មាននៃ private browsing និងមានមុខងារឯកជនភាពជាច្រើននិងសុវត្ថិភាព ហើយវានឹងកើតឡើងនៅឆ្នាំនេះ។ Browsing internet គឺជាវុិចទ័រគំរាមកំហែងឯកជនភាពមួយដ៏សំខាន់។ ជាងនេះ ក៏នៅមានផ្តល់ជូននូវ iOS ដែលជាកម្មវិធីរើសរូបថតបង្កប់ ដែលអនុញ្ញាតឱ្យអ្នកប្រើចែករូបថតជាក់លាក់ជាមួយកម្មវិធីផ្សេង ខណៈដែលរក្សា library private របស់ពួកគេដែលនៅសល់។

ក្រុមហ៊ុន Apple ក៏បានជម្រុញបន្ថែមនូវ Communication Safety ដែលព្រមានដល់កុមារ នៅពេលទទួលនិងផ្ញើរូបភាពច្បាស់នៅក្នុងសារ ដើម្បីរួមបញ្ចូល video content។ ពិសេសជាងនេះ feature គឺកំពុងតែត្រូវបានពង្រីកទៅកាន់ AirDrop, FaceTime video messages និង Photo picker។ បច្ចេកទេសរក្សាឯកជនភាពដែលគាំទ្រសុវត្ថិភាពទំនាក់ទំនង (Communication Safety) ក៏ត្រូវបានរំពឹងថានឹងពង្រឹងដល់ Sensitive Content Warning ដែលជា optional setting ដែលជួយអ្នកប្រើឱ្យជៀសពីការទទួលបាននូវរូបភាព និងវីដេអូដែលមិនត្រូវការតាមរយៈ Messages, AirDrop និង FaceTime video messages។ អ្នកប្រើនឹងអាចចែកលេខសម្ងាត់ និង passkeys ជាមួយនឹងអ្នកផ្សេងតាម iCloud Keychain ដោយការបង្កើតក្រុម។ បុគ្គលនីមួយៗនៅក្នុងក្រុមអាចបន្ថែម និងកែលេខសម្ងាត់ដើម្បីធានាថាពួកវាត្រូវបានធ្វើបច្ចុប្បន្នភាព។

ចុងក្រោយ ក្រុមហ៊ុន Apple កំពុងតែនាំមកជូននូវសមត្ថភាពថ្មីដើម្បី Lockdown Mode រួមមានការតភ្ជាប់ឥតខ្សែដែលមានសុវត្ថិភាព defaults, ការចែកចាយប្រព័ន្ធផ្សព្វផ្សាយ defaults, និងការបង្កើនសុវត្ថិភាពបណ្តាញណែតវក។ ការកំណត់សុវត្ថិភាពដែលត្រូវជម្រុញក៏កំពុងតែពង្រីកទៅកាន់ watchOS ដែរ។ ក្រុមហ៊ុនបានបន្ថែមថា ការបើក (turn on) Lockdown Mode ពង្រឹងការការពារឧបករណ៍ និងរឹតបន្តឹងនូវមុខងារមួយចំនួន កាត់បន្ថយការវាយប្រហារផ្ទៃខាងលើ (surface) សម្រាប់អ្នកដែលចង់បន្ថែមការការពារ។ Lockdown Mode ពង្រីកដើម្បីផ្តល់ការការពារបន្ថែមសម្រាប់អ្នកដែលជាគោលដៅរបស់កម្មវិធីមេរោគដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here