ជនជាតិរុស្ស៊ី២នាក់ត្រូវចោទប្រកាន់ពាក់ព័ន្ធការហេគប្រព័ន្ធប្តូរប្រាក់ MT GOX

0

ជនជាតិរុស្ស៊ី ២នាក់ត្រូវចោទប្រកាន់ពីបទលួចប្រាក់រាប់លានដុល្លារដោយការផ្លាស់ប្តូរប្រព័ន្ធនៃសេវាកម្មប្តូរប្រាក់គ្រីបតូ Mt Gox ដោយម្នាក់ក្នុងចំណោមពួកគេ២នាក់រងការចោទប្រកាន់ពីការលួចតាមរយៈប្រើលុយដើម្បីស្រាវជ្រាវរកវិធីផ្លាស់ប្តូរប្រព័ន្ធនៃសេវាកម្មប្តូរប្រាក់ BTC-e ដ៏ពេញនិយម។

លោក Alexey Bilyuchenko អាយុ 43ឆ្នាំ និងលោក Aleksandr Verner អាយុ 29 ឆ្នាំត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងការលាងលុយប្រមាណជា 647,000 bitcoins ពីការលួចចូលប្រព័ន្ធនៃសេវាកម្មប្តូរប្រាក់ Mt. Gox កាលពីឆ្នាំ2011។ លោក Bilyuchenko ក៏ត្រូវចោទប្រកាន់ពីបទសមគំនិតជាមួយលោក Alexander Vinnik ដើម្បីដំណើរការប្រព័ន្ធនៃសេវាកម្មប្តូរប្រាក់ BTC-e ពីឆ្នាំ2011 ដល់ឆ្នាំ2017។

លោក Bilyuchenko និងលោក Verner និងអ្នករួមគំនិតរបស់ពួកគេត្រូវចោទប្រកាន់ថ ទទួលការចូលដំណើរការដោយគ្មានការអនុញ្ញាតទៅកាន់ម៉ាស៊ីនមេ Mt Gox ដើម្បីចូលប្រើប្រាក់ bitcoin ហើយបន្ទាប់មកពួកគេបោកបន្លំប្រាក់និម្មិតតាមរយៈការផ្លាស់ប្តូរប្រាក់ bitcoin តាមប្រព័ន្ធអ៊ីនធឺរណិតពីរផ្សេងទៀត។ ពួកគេក៏ត្រូវចោទប្រកាន់បន្ថែមទៀតពីបទប្រើប្រាស់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយសេវាកម្មឈ្មួញកណ្តាល Bitcoin ដែលមានឈ្មោះថា New York Bitcoin Broker ដើម្បីលាងលុយកខ្វក់ ដោយការស្នើសុំឱ្យភាគីបន្ទាប់ផ្ទេរប្រាក់ទៅក្នុងគណនីនៅក្រៅប្រទេសក្នុងនាមក្រុមហ៊ុន Shell។គេប៉ាន់ប្រមាណថា សេវាកម្មឈ្មួញកណ្តាល New York Bitcoin Broker ផ្ទេរប្រាក់ប្រមាណជា 6.6លានដុល្លារតាមវិធីនេះនៅចន្លោះឆ្នាំ2012 និងឆ្នាំ2013។ សេវាកម្មប្តូរប្រាក់Mt Gox ត្រូវបង្ខំឱ្យបញ្ឈប់ការជួញដូរនៅឆ្នាំ2014 បន្ទាប់ពីសកម្មភាពចោរកម្មដ៏យូរអង្វែងត្រូវលាតត្រដាង។

ទោះជាយ៉ាងណាក៏ដោយ លោក Bilyuchenko ត្រូវគេចោទប្រកាន់ថាធ្វើការជាមួយ លោក Vinnik និងអ្នកផ្សេងទៀតដើម្បីផ្លាស់ប្តូរប្រព័ន្ធនៃសេវាកម្មប្តូរប្រាក់ BTC-e ចាប់ពីឆ្នាំ2011 រហូតដល់ប្រព័ន្ធនោះត្រូវបិទដោយអាជ្ញាធរក្នុងខែកក្កដា ឆ្នាំ2017។ យោងតាមនាយកដ្ឋានយុត្តិធម៌ (DoJ) ឱ្យដឹងថា ការផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ទូទាំងពិភពលោកជាងមួយលាននាក់ សេវាកម្មឈ្មួញកណ្តាលជួយលាងលុយរាប់ពាន់លានសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺរណិត ក្រុមឧក្រិដ្ឋជនគ្រឿងញៀន មន្ត្រីសាធារណៈពុករលួយ និងផ្នែកផ្សេងទៀត។

លោក Vinnik ត្រូវចាប់ខ្លួននៅប្រទេសក្រិកកាលពីប៉ុន្មានឆ្នាំមុន ហើយឥឡូវនេះកំពុងរង់ចាំការកាត់ទោសនៅរដ្ឋកាលីហ្វ័រញ៉ា ក្រោមការចោទប្រកាន់ពីដំណើរការប្រព័ន្ធ BTC-e ដោយត្រូវឃុំខ្លួននៅប្រទេសបារាំងពីបទល្មើសលាងលុយកខ្វក់។ គេ​គិត​ថា លោក​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បង្កើតកំណែមេរោគ Locky ransomware ។យ៉ាងណាមិញ គេមិនច្បាស់ទេថា លោក Bilyuchenko ឬលោក Verner កំពុងរស់នៅទីណានោះទេ ប៉ុន្តែពួកគេទំនងជាមិនប្រឈមមុខនឹងការកាត់ក្តីទេ ប្រសិនបើពួកគេកំពុងនៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព infosecurity ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here