ឧក្រិដ្ឋជនវ័យក្មេងនៃមេរោគចាប់ជម្រិត LockBit ត្រូវឃាត់ខ្លួននៅ Arizona

0

កាលពីថ្ងៃអង្គារ ក្រសួងយុត្តិធម៌អាមេរិក (DoJ) ចោទប្រកាន់ជនល្មើសជាតិរុស្ស៊ីពីបទពាក់ព័ន្ធនឹងការចែកចាយមេរោគ LockBit សម្រាប់វាយប្រហារនៅអាមេរិក អាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ឧក្រិដ្ឋជន Ruslan Magomedovich Astamirov អាយុ ២០ឆ្នាំ នៃសាធារណៈរដ្ឋ Chechen ត្រូវចោទប្រកាន់ពីបទវាយប្រហារយ៉ាងហោចណាស់ ៥ដងកាលពីខែសីហា ឆ្នាំ២០២០ និងខែមីនា ឆ្នាំ២០២៣។ គាត់ត្រូវឃាត់ខ្លួននៅក្នុងរដ្ឋ Arizona កាលពីខែមុន។

ក្រសួងថ្លែងថា ជនល្មើស Astamirov ចូលរួមគំនិតជាមួយសមាជិកផ្សេងនៃប្រតិបត្តិការមេរោគ LockBit ដើម្បីឆបោក និងបំផ្លាញកុំព្យូទ័រដែលការពារ និងធ្វើការជម្រិតទារប្រាក់ តាមរយៈការប្រើការពង្រាយមេរោគចាប់ជម្រិត។ ជនល្មើសរូបនេះ ជាផ្នែកមួយនៃសកម្មភាពពាក់ព័ន្ធនឹងមេរោគ LockBit គ្រប់គ្រងអាសយដ្ឋានអុីម៉ែលផ្សេងៗ, អាសយដ្ឋានអាយភី និងគណនីអនឡាញផ្សេងទៀតដើម្បីពង្រាយមេរោគ និងទំនាក់ទំនងជាមួយជនរងគ្រោះ។

ភ្នាក់ងារអ្នកអនុវត្តច្បាប់ថ្លែងថា ពួកគេតាមដានជនរងគ្រោះដែលបង់ប្រាក់លោះទៅអាសយដ្ឋានរូបិយបណ្ណនិម្មិតដែលប្រើដោយជនល្មើស Astamirov។ ជនល្មើសប្រឈមនឹងទោសជាប់គុក ២០ឆ្នាំពីបទជាប់ចោទទី១ និងជាប់គុក ៥ឆ្នាំពីបទជាប់ចោទទី២។ ជនល្មើសរូបនេះជាបុគ្គលទី៣ ដែលត្រូវកាត់ទោសពីបទពាក់ព័ន្ធនឹងមេរោគ LockBit បន្ទាប់ពី Mikhail Vasiliev ដែលកំពុងរងចាំធ្វើបត្យាប័នទៅអាមេរិក និង Mikhail Pavlovich Matveev ដែលត្រូវចោទប្រកាន់កាលពីខែមុនពីបទចូលរួមនៅក្នុងការវាយប្រហាររបស់មេរោគចាប់ជម្រិត LockBit, Babuk និង Hive។ នៅក្នុងការសម្ភាសន៍ជាមួយ The Record ជនល្មើស Matveev ថ្លែងថា គាត់មិនភ្ញាក់ផ្អើលពីការសម្រេចចិត្តរបស់ FBI ដែលដាក់បញ្ចូលឈ្មោះគាត់ទៅក្នុងបញ្ជី Cyber Most Wanted list និងព័ត៌មានអំពីខ្ញុំនឹងត្រូវបំភ្លេចចោលនាពេលឆាប់ៗនោះទេ។

អាជ្ញាធរសន្តិសុខសាយប័រមកពី Australia, Canada, France, Germany, New Zealand និង U.K និងអាមេរិកចេញការព្រមានពីមេរោគ LockBit។ មេរោគនេះមានមុខងារជាគម្រូ (model) ransomware-as-a-service (RaaS) ដែលក្រុមស្នូលអាចជ្រើសរើសសម្រាប់អនុវត្តការវាយប្រហារប្រឆាំងនឹងបណ្តាញណែតវកសាជីវកម្ម។ សាខាត្រូវគេស្គាល់ថាប្រើវិធីសាស្រ្តជម្រិតទារប្រាក់២ដង ដោយទី១ អុីនគ្រីបទិន្នន័យ និងទី២ច្រោះយកទិន្នន័យខណៈគំរាមថានឹងផុសទិន្នន័យដែលលួចនៅលើទីផ្សារងងឹតក្នុងបំណងទារប្រាក់លោះ។ ក្រុមនេះត្រូវវាស់ស្ទង់ថាមានហេគឃ័រចំនួន 1.7K តាំងពីឆ្នាំ២០១៩ ទោះបីជាចំនួនហេគឃ័រពិតអាចនឹងច្រើនជាងនេះតាំងពីគេហទំព័រទីផ្សារងងឹតបង្ហាញឈ្មោះ និងទិន្នន័យជនរងគ្រោះសម្រាប់ជម្រិតទារប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here