អតីតអ្នកវិភាគ FBI ត្រូវកាត់ទោសពីបទរក្សាឯកសារការពារជាតិរាប់រយច្បាប់់ និងព័ត៌មានតាមផ្នែកផ្សេងៗទៀត។បើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងយុត្តិធម៌ឱ្យដឹងថា លោក ឃេនដ្រា ឃីងប័ររ៉ី មានអាយុ៥០ ឆ្នាំដែលជាអតីតអ្នកវិភាគ FBI ត្រូវចាប់ខ្លួននិងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤៦ខែ រួមជាមួយនឹងការដោះលែងក្រៅឃុំរយៈពេល៣ឆ្នាំ។
លោកស្រី ឃីងប័ររ៉ី ត្រូវកាត់ទោស និងសារភាពកំហុសនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ពីបទរក្សាទុកព័ត៌មានសំខាន់ដោយខុសច្បាប់ទាក់ទងនឹងភ្នាក់ងារ FBI នៅក្នុងគេហដ្ឋានរបស់លោកស្រី។លោកស្រី ឃីងប័ររ៉ី បម្រើការឱ្យអង្គភាព FBI ចាប់តាំងពីឆ្នាំ២០០៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្រោមក្រុម FBI ផ្សេងៗគ្នា ដែលមានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មហិង្សា និងការប្រឆាំងការស៊ើបការណ៍សម្ងាត់។
លោកស្រី ឃីងប័ររ៉ី បោសសំអាតសន្តិសុខកម្រិតកំពូល និងទទួលព័ត៌មានសំខាន់មួយចំនួនដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារការពារជាតិ និងព័ត៌មានតាមផ្នែកផ្សេងៗទៀត។ នៅក្នុងនោះមានទាំងឯកសារបទបង្ហាញ និងការបណ្តុះបណ្តាលដែលប្រើប្រាស់ដោយភ្នាក់ងារ FBI ដែលត្រូវហាមឃាត់មិនឱ្យរក្សាទុកខាងក្រៅ។
លោកស្រី ឃីងប័ររ៉ី ការប្រឆាំងភេរវកម្មនិងក្រុមសកម្មប្រយុទ្ធអាល់កៃដា
ក្នុងអំឡុងពេលស៊ើបអង្កេត លោកស្រីទទួលស្គាល់ថា លោកស្រីលុបទិន្នន័យដោយខុសច្បាប់ពី FBI ហើយរក្សាទុកព័ត៌មានមួយចំនួននៅគេហដ្ឋានរបស់លោកស្រីនៅក្នុងរដ្ឋ កានសាស់។ ព័ត៌មានទាំងនេះរួមព័ត៌មានលម្អិតអំពីប្រភពស៊ើបការណ៍សម្ងាត់ និងវិធីសាស្រ្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាក់ទងនឹងការប្រឆាំងភេរវកម្ម ការប្រឆាំងការស៊ើបការណ៍សម្ងាត់ និងការការពារការគំរាមកំហែងសាយប័រតាមអ៊ីនធឺរណិត។
លើសពីនេះ លោកស្រីក៏រក្សាទុកនូវព័ត៌មានមួយចំនួនទាក់ទងនឹងប្រតិបត្តិការប្រភពមនុស្សនៅក្នុងការស៊ើបអង្កេតសន្តិសុខជាតិ និងសេវាស៊ើបការណ៍សម្ងាត់ផ្សេងទៀតស្តីពីអង្គការភេរវករ និងសមត្ថភាពបច្ចេកទេសរបស់ពួកគេ។ ភ្នាក់ងារ FBI តាមដានអង្គការភេរវជនជាច្រើនដែលត្រូវរក្សាទុកជាសម្ងាត់ និងដាក់តាមផ្នែកផ្សេងគ្នា។ ព័ត៌មានទាំងនេះក៏មានទាក់ទងនឹងសមាជិកគាំទ្រអាល់កៃដាផងដែរនៅក្នុងទ្វីបអាហ្រ្វិក និងជនសង្ស័យមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយលោក អូសាម៉ា ប៊ីនឡាដិន។
លោកស្រី ឃីងប័ររ៉ី រក្សាទុកព័ត៌មាននោះ និងទុកវានៅក្នុងគេហដ្ឋានរបស់លោកស្រី ដែលត្រូវចាត់ទុកថាជាការបំពានដោយយោងតាមច្បាប់ចារកម្ម។ការស៊ើបអង្កេតបន្ថែមបង្ហាញឱ្យដឹងថា លោកស្រីមានកំណត់ត្រាទូរស័ព្ទគួរឱ្យសង្ស័យជាច្រើនដែលមានជាប់ពាក់ព័ន្ធជាមួយជនសង្ស័យក្នុងការស៊ើបអង្កេតប្រឆាំងភេរវកម្ម។ លើសពីនេះ នៅមានការហៅទូរស័ព្ទចូលមកពីបុគ្គលដែលសង្ស័យទាំងនោះ ប៉ុន្តែ លោកស្រី ឃីងប័ររ៉ី មិនបង្ហាញពីមូលហេតុដែលនាងទាក់ទងពួកគេនោះទេ។ ការស៊ើបអង្កេតនៅតែបន្តចំពោះករណីនេះ៕
ប្រភព gbhackers ចុះផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣