ប្រតិបត្តិការ CryptosLabs កេងចំណេញពីអ្នកវិនិយោគប្រើភាសាបារាំងប្រាក់ ៤៨០លានអឺរ៉ូ

0

អ្នកស្រាវជ្រាវសន្តិសុខសាយប័របង្ហាញការឆបោក CryptosLabs ដែលគិតជាប្រាក់មានចំនួន ៤៨០លានអឺរ៉ូដែលរកពីការកេងចំណេញលើអ្នកប្រើគោលដៅ ឬជាបុគ្គលនិយាយភាសាបារាំងនៅក្នុងប្រទេសបារាំង, Belgium និង Luxembourg តាំងពីខែមេសា ឆ្នាំ២០១៨មក។

ក្រុម Group-IB ថ្លែងនៅក្នុងរបាយការណ៍ថា គ្រោងការណ៍វិនិយោគក្លែងក្លាយដ៏ធំរបស់សមាគមន៍ពាក់ព័ន្ធនឹងការក្លែងបន្លំសេវាធនាគារ, fin-techs, ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម និងផ្លេតហ្វមគ្រីបតូល្បីចំនួន ៤០ ដែលរៀបចំហេដ្ឋារចនាសម្ព័ន្ធឆបោកជាង ៣៥០ដូមិនបង្ហោះលើម៉ាសុីនមេជាង៨០។ ក្រុមហ៊ុនមានស្នាក់ការនៅសិង្ហបូរីពណ៌នាថា ការបន្លំខ្លួនជាដំណើរការដោយឋានានុក្រមនៃបុគ្គលចាំបាច់, ភ្នាក់ងារលក់, អ្នកអភិវឌ្ឍ និងអ្នកប្រតិបត្តិករមជ្ឈមណ្ឌលទូរស័ព្ទ (call center operators) ដើម្បីចាប់ជនរងគ្រោះដែលមានសក្កានុពលដោយសន្យាថានឹងផ្តល់នូវប្រាក់ចំណូលខ្ពស់លើដើមទុនរបស់ពួកគេ។

អនុប្រធានផ្នែកស៊ើបអង្កេតឧក្រឹដ្ឋកម្មបច្ចេកវិទ្យារបស់ Group-IB ថ្លែងថា CryptoLabs បង្កើតផែនការឆបោកដ៏ជឿជាក់តាមរយៈតិចនិចផ្តោតលើតំបន់ដូចជា ការជួល callers និយាយភាសាបារាំងឱ្យធ្វើជា “អ្នកគ្រប់គ្រង (managers)” និងបង្កើតផេចក្លែងក្លាយ ការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ឯកសារ និងផ្លេតហ្វមវិនិយោគជាភាសាបារាំង។

ពួកគេថែមទាំងក្លែងបន្លំអាជីវកម្មដែលគ្រប់គ្រងដោយបារាំង ដើម្បីឆ្លើយតបនឹងអតិថិជនគោលដៅរបស់ពួកគេថែមទៀត។ ទាំងអស់នេះ វាចាប់ផ្តើមជាមួយនឹងការលួងលោមក្រុមគោលដៅតាមរយៈការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម, search engine, និងវេទិកាវិនិយោគលើអនឡាញដែលបន្លំជា “ការវិនិយោគ” របស់ក្រុមឆបោកនិងបង្ហាញជនរងគ្រោះជាមួយគម្រោងវិនិយោគដ៏ទាក់ទាញដើម្បីចាប់យកព័ត៌មានលម្អិតពីជនរងគ្រោះ។

បន្ទាប់មកទៀត ពួកគេចូលទៅកាន់ជនរងគ្រោះតាមរយៈការហៅទូរស័ព្ទដើម្បីផ្តល់នូវព័ត៌មានលម្អិតអំពីផ្លេតហ្វមឆបោក និងតម្រូវការអត្តសញ្ញាណដើម្បីធ្វើពាណិជ្ជកម្ម។ នាយកក្រុមហ៊ុនបន្តទៀតថា បន្ទាប់ពី log in ជនរងគ្រោះដាក់ប្រាក់ចូល virtual balance។ ជនឆបោកបង្ហាញឆាតដំណើរការក្លែងបន្លំទៅកាន់ជនរងគ្រោះ ក្នុងបំណងជម្រុញពួកគេឱ្យដាក់ទុកវិនិយោគបន្ថែមដើម្បីបង្កើនប្រាក់ចំណេញ ពួកគេដឹងពីការឆបោកនៅពេលពួកគេមិនអាចដកប្រាក់ចេញបន្ទាប់ពីបង់ប្រាក់ “release fee”។ ខណៈពេលដំបូងនៃការដាក់ប្រាក់មានចំនួនប្រមាណពី ២០០-៣០០អឺរ៉ូ ការឆបោកត្រូវបង្កើតឡើងដើម្បីលើកទឹកចិត្តជនរងគ្រោះឱ្យដាក់ប្រាក់បន្ថែមដោយបង្ហាញពីលទ្ធផលជោគជ័យនៃការវិនិយោគ។

ក្រុម Group-IB ស្រាយបំភ្លឺលើប្រតិបត្តិការឆបោកទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២២ ថាវាអាចតាមដានសញ្ញាដំបូងនៃសកម្មភាពតាំងពីឆ្នាំ២០១៥ នៅពេលវារកឃើញការពិសោធលើផេចផ្សេងគ្នា។ ការព្យាយាមឆបោកបែបវិនិយោគរបស់ CryptosLabs ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៨ បន្ទាប់ពីមានការរៀបចំអស់រយៈពេល ២ខែ។ ចំណុចសំខាន់នៃការឆបោកគឺហេគឃ័រទទួលសិទ្ធិពីជនរងគ្រោះក្នុងការដំណើរការ គ្រប់គ្រង និងពង្រីកសកម្មភាពរបស់ពួកគេនៅដំណាក់កាលផ្សេងៗ។ ឧបករណ៍មួយដ៏សំខាន់គឺការបង្កើតផេច ដែលជាកន្លែងផ្តល់សេវាគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ដែលអាចបន្ថែមអ្នកគ្រប់គ្រងថ្មីលើដូមិននីមួយៗ និងជា a leads control panel ដែលអាចត្រូវប្រើដោយជនឆបោកដើម្បីដាក់អតិថិជនថ្មីទៅកាន់វេទិកាពាណិជ្ជកម្ម និង VoIP utility ដើម្បីទំនាក់ទំនងជាមួយជនរងគ្រោះនៅពេលជាក់លាក់។ ប្រធានក្រុមហ៊ុនលើកឡើងថា ការវិភាគលើ CryptosLabs វាគឺជាភស្តុតាងបង្ហាញថាក្រុមហេគឃ័របង្កើតរចនាសម្ព័ន្ធដ៏ល្អនៅក្នុងប្រតិបត្តិការ និងពង្រីកវិសាលភាពនៃអាជីវកម្មខុសច្បាប់របស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here