កាលពីថ្ងៃអង្គារ ភ្នាក់ងាររដ្ឋាភិបាល Europol ប្រកាសពីការចុះបង្ក្រាបក្រុម EncroChat នៅពាក់កណ្តាលឆ្នាំ២០២០ ហើយចាប់ឃាត់ខ្លួនជនសង្ស័យប្រមាណជាង 6,5K នាក់នៅទូទាំងពិភពលោក និងរឹបអូសប្រាក់ចំនួន 900លានអឺរ៉ូ ពីដំណើរការឧក្រិដ្ឋកម្ម។
ភ្នាក់ងារអនុវត្តច្បាប់ថ្លែងថា ការស៊ើបអង្កេតចាប់ផ្តើមរួមគ្នាជាបន្តបន្ទាប់ដោយអាជ្ញាធរបារាំង និងហូឡង់ស្ទាក់ចាប់និងវិភាគការសន្ទនាជាង 115លាន ដែលកើតឡើងនៅលើផ្លេតហ្វមផ្ញើសារដែល ត្រូវអុីនគ្រីបរបស់អ្នកប្រើមិនតិចជាង 60Kនាក់ទេ។ ជិតបីឆ្នាំក្រោយ ព័ត៌មានដែលទទួលពីការឆ្លើយតបឌីជីថលមានទិន្នន័យដូចខាងក្រោម៖
– ចាប់ខ្លួនជនសង្ស័យចំនួនជាង 6,5K រួមទាំងជនគោលដៅល្បីៗចំនួន 197នាក់
– រឹបអូសប្រាក់ចំនួន 739,7លានអឺរ៉ូ
– បង្កកគណនីធនាគារ ឬទ្រព្យសម្បត្តិចំនួន 154,1លានអឺរ៉ូ
– រឹបអូសថ្នាំគ្រាប់គីមីចំនួន 30,5លានគ្រាប់
– រឹបអូសថ្នាំញៀនកូកាអុីន 103,5តោន, កញ្ឆាចំនួន 163,4តោន និងហេរូអុីន ចំនួន 3,3តោន
– រឹបអូសយានជំនិះចំនួន 971គ្រឿង, ទូកចំនួន 83គ្រឿង និងយន្តហោះ 40គ្រឿង
– រឹបអូសផ្ទះ ឬអចលនទ្រព្យចំនួន 271កន្លែង
– រឹបអូសអាវុធចំនួន 923ដើម, រំសេវជាង 21,7Kគ្រាប់ និងគ្រឿងផ្ទុះចំនួន 68គ្រាប់
អ្នកប្រើប្រាស់ EncroChat ភាគច្រើនជាសមាជិកក្រុមអ្នករៀបចំឧក្រិដ្ឋកម្ម (34,8%) និងក្រុមជួញដូរថ្នាំ (33,29%)។ រីឯអ្នកផ្សេងទៀត ពាក់ព័ន្ធនឹងការលាងលុយ (14%), ឃាតកម្ម (11,5%) និងជួញដូរអាវុធ (6,4%)។ EncroChat គឺជាបណ្តាញណែតវកទូរស័ព្ទត្រូវអុីនគ្រីប ដែលត្រូវប្រើដោយក្រុមឧក្រិដ្ឋកម្មដើម្បីរៀបចំផែនការជួញដូរគ្រឿងញៀន លាងលុយ ជម្រិតទារប្រាក់ និងឃាតកម្ម។ ភ្នាក់ងារ Europol បន្ថែមថា អ្នកប្រើភាគច្រើនមានវត្តមាននៅក្នុងប្រទេសប្រភព និងគោលដៅសម្រាប់ការជួញដូរថ្នាំញៀន និងលាងលុយ។
ឧបករណ៍ Android ត្រូវដាក់លក់នៅលើទីផ្សារនិងផ្តល់នូវ “ភាពអនាមិក (perfect anonymity)” ដល់អ្នកប្រើ ដើម្បីប្រតិបត្តិដោយសេរីតាមរយៈលក្ខណៈពិសេសដូចជា ការលុបសារដោយស័្វយប្រវត្តិ និងការលុបពីចម្ងាយដោយស្វ័យប្រវត្តិតាមរយៈអ្នកលក់បន្ត។ Europol បន្តថា EncroChat លក់ crypto phones ក្នុងតម្លៃ 1Kអឺរ៉ូ នៅលើទីផ្សារអន្តរជាតិ។ វាក៏ផ្តល់នូវ subscriptions ទូទាំងសកលលោក នៅក្នុងតម្លៃ 1,5Kអឺរ៉ូសម្រាប់រយៈពេល៦ខែ ជាមួយនឹងការ support 24/7។ ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងដែលអុីនគ្រីបនាំឱ្យមានការបង្ក្រាបសេវាមួយផ្សេងទៀតដែលមានឈ្មោះថា Sky ECC កាលពីខែមីនា ឆ្នាំ២០២១។ នៅពាក់កណ្តាលឆ្នាំ២០២១ អាមេរិក និងអូស្រ្តាលីបើកចំហថាពួកគេបើកសេវាឈែតដែលអុីនគ្រីបឈ្មោះ ANoM (aka ANOM) ជិត ៣ឆ្នាំហើយដើម្បីស្ទាក់ចាប់សារ 27លានដែលដោះដូរជាមួយក្រុមឧក្រិដ្ឋកម្មនៅទូទាំងសកលលោក៕