ការលេចធ្លាយទិន្នន័យសំខាន់ៗបង្កផលប៉ះពាល់ដល់ទំព័រប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះរួមមានកម្មវិធី TikTok កម្មវិធី Instagram និង Yahoo។ការធ្លាយទិន្នន័យដែលត្រូវចោទប្រកាន់រួមមានមូលដ្ឋានទិន្នន័យ TikTok ទំហំ 178GB កំណត់ត្រាមិនតិចជាង 17លាននៅលើគណនី Instagram និងមូលដ្ឋានទិន្ន័យ Yahoo។ ក្រុមអ្នកស្រាវជ្រាវ SOCRadar Dark Web រកឃើញការបំពានមូលដ្ឋានទិន្នន័យសំខាន់ៗនៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម។
លើសពីនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញការចូលប្រើប្រាស់អ្នកគ្រប់គ្រងដោយគ្មានការអនុញ្ញាតទៅកាន់ហាងអនឡាញរបស់អេស្ប៉ាញ និងមូលដ្ឋានទិន្នន័យរបស់វិទ្យាស្ថានយុវជនម៉ិកស៊ិក (IMJUVE) ដែលត្រូវគេយកទៅដាក់លក់។
ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងការលេចធ្លាយទិន្ន័យ
នៅក្នុងរបាយការណ៍មានខ្លឹមសារថា ទិន្នន័យដែលលេចធ្លាយចេញពីមូលដ្ឋានទិន្នន័យ TikTok ត្រូវគេសន្មត់ថាមានទម្រង់ជា JSON និងមានប្រភពចេញពី tiktok.com។ បើទោះបីជាកាលបរិច្ឆេទពិតប្រាកដនៃការលេចធ្លាយគឺមិនច្បាស់លាស់ ទិន្នន័យទំហំ 178GB ត្រូវគេអះអាងថាត្រូវលាតត្រដាង។
មូលដ្ឋានទិន្នន័យ TikTok ដែលត្រូវបែកធ្លាយ
ក្នុងអំឡុងពេលសប្តាហ៍ដូចគ្នា តួអង្គគម្រាមកំហែងម្នាក់ទៀតបញ្ចេញព័ត៌មានដូចគ្នានៅលើវេទិកាផ្សេងទៀត។ តួអង្គគំរាមកំហែងនេះនិយាយថា ទិន្នន័យមានតាំងពីឆ្នាំ2022 ដែលនេះមានន័យថាវាអាចរាប់បញ្ចូលទាំងកំណត់ត្រាចាស់។ កំណត់ត្រាមិនតិចជាង ១៧លានកំណត់ត្រាក្នុងទម្រង់ JSON ក្នុងនោះរួមមានឈ្មោះរបស់អ្នកប្រើប្រាស់ អាសយដ្ឋានអ៊ីម៉េល លេខទូរស័ព្ទ ទីតាំង និងឈ្មោះ ដែលត្រូវគេសន្មត់ថាមានបញ្ចូលនៅក្នុងការលេចធ្លាយទិន្នន័យ Instagram ។អ្នកស្រាវជ្រាវអះអាងថា លក្ខណៈនៃទិន្នន័យបង្ហាញថា ពួកគេអាចទទួលពីប្រភពបើកចំហ។
ការបែកធ្លាយមូលដ្ឋានទិន្នន័យ Instagram
យោងតាមប្រភពរបាយការណ៍ឱ្យដឹងថា ព័ត៌មានអំពីសក្តានុពលរបស់ Yahoo ការបំពានព័ត៌មានគណនីត្រូវរកឃើញ។ នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត វិសាលភាពនៃការ បំពាន និងព័ត៌មានច្បាស់លាស់ដែលរងផលប៉ះពាល់មិនត្រូវបង្ហាញឱ្យដឹងនោះទេ។
ការបែកធ្លាយមូលដ្ឋានទិន្នន័យ Instagram
លើសពីនេះ ការវាយប្រហារត្រូវធ្វើឡើងប្រឆាំងនឹង IMJUVE ដែលជាវិទ្យាស្ថាន Mexicano de la Juventud។ តួអង្គគំរាមកំហែងបញ្ជាក់ថា ពួកគេកំពុងផ្តល់ការចូលដំណើរការពេញលេញទៅកាន់មូលដ្ឋានទិន្នន័យរបស់គេហទំព័រសម្រាប់លក់ និងអះអាងទៀតថាពួកគេមានសិទ្ធិចូលទៅកាន់មូលដ្ឋានទិន្នន័យលេចធ្លាយទាំងអស់។ លើសពីនេះទៅទៀត ពួកគេអះអាងថា មានសំឡេងមិនតិចជាង 3,000 ដែលត្រូវដាក់លក់។ គេរកឃើញថា ការចូលប្រើនាមជាអ្នកគ្រប់គ្រងត្រូវលក់ដោយខុសច្បាប់ដែលត្រូវចោទប្រកាន់ថាជាកម្មសិទ្ធិរបស់ហាងអនឡាញដែលមានមូលដ្ឋាននៅអេស្ប៉ាញ។ ដោយមានប្រទេសអេស្ប៉ាញជាទីតាំង តួអង្គគំរាមកំហែងអះអាងថានឹងផ្តល់សិទ្ធិគ្រប់គ្រងដល់ហាង។ តួអង្គគំរាមកំហែងបន្តរាយបញ្ជីឈ្មោះចំនួននៃការបញ្ជាទិញសម្រាប់ខែឧសភា (467) និងខែមិថុនា (364) រៀងគ្នា។ ការចូលប្រើក្នុងនាមជាអ្នកគ្រប់គ្រងមានតម្លៃ 150ដុល្លារ។
ទាំងអ្នកប្រើប្រាស់ និងអាជីវកម្មនានា ការលេចធ្លាយទិន្នន័យបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ។ ព័ត៌មានសំខាន់ៗរួមមានទាំងអ៊ីម៉េល អត្ថបទ ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានជាច្រើនទៀត នឹងទាញយកសម្រាប់អ្នកដែលមិនគួរមានសិទ្ធិចូលប្រើវា។ដូច្នេះ អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្នដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដោយការប្រើពាក្យសម្ងាត់ដែលមានសុវត្ថិភាព និងការប្រុងប្រយ័ត្នចំពោះសារអ៊ីម៉េល ឬការទំនាក់ទំនងផ្សេងទៀត៕
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣