ហេតុផលសុវត្ថិភាព SaaS ចំនួន៣ ធានាពីសន្តិសុខនៃការប្រើប្រាស់ AI

0

បច្ចុប្បន្ន ការវិវត្តបច្ចេកវិទ្យាមានល្បឿនលឿន ទន្ទឹមនឹងនោះដើម្បីបំលែងខ្លួនតាមបរិបទឌីជីថល អង្គភាពជាច្រើនចាប់យកនូវ AI tools។ ពី chatbots ទៅ AI models ដែលជាកម្មវិធី SaaS-based ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្កើននូវផលិតភាពដល់ការធ្វើសេចក្តីសម្រេចចិត្តឱ្យកាន់តែប្រសើរឡើង។ បុគ្គលិកដែលមានបទពិសោធប្រើ AI tools អាចផ្តល់នូវចម្លើយលឿន និងត្រឹមត្រូវ សម្រាប់ជួយដល់ការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាព។ ប្រជាប្រិយភាពនេះឆ្លុះបញ្ចាំងពីចំនួនអ្នកប្រើ AI tools ដ៏គួរឱ្យភ្ញាក់ផ្អើល។

Chatbot របស់ OpenAI ឬហៅថា ChatGPT មានអ្នកប្រើប្រមាណជា ១០០លាននាក់នៅទូទាំងសកលលោក ខណៈដែល AI tools ផ្សេងដូចជា DALL.E និង Bard ក៏ទទួលការទាក់ទាញតាមរយៈការបង្កើតមាតិកាគួរឱ្យចាប់អារម្មណ៍។ គម្រោងបង្កើតទីផ្សារ AI កើនឡើងដល់ទៅ ២២ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥ ដែលបង្ហាញពីការកើនឡើងនៃការពឹងផ្អែកលើបច្ចេកវិទ្យា AI។ ទោះបីយ៉ាងណា នៅពេលទទួលយក AI វាចាំបាច់ត្រូវគិតដល់អ្នកជំនាញសន្តិសុខនៅក្នុងអង្គភាព។ ពួកគេលើកឡើងពីសិទ្ធិប្រើ និងការអនុញ្ញាតនៃកម្មវិធី AI នៅក្នុងរចនាសម្ព័ន្ធរបស់ពួកគេ។ តើនរណាកំពុងតែប្រើកម្មវិធីទាំងនេះ និងប្រើដើម្បីអ្វី? តើកម្មវិធី AI ណាមួយប្រើទិន្នន័យក្រុមហ៊ុន និងពួកគេផ្តល់នូវត្រឹមកម្រិតណា? តើព័ត៌មានអ្វីអំពីបុគ្គលិកត្រូវចែករំលែកនៅក្នុងកម្មវិធីទាំងនេះ? តើវាមានផលប៉ះពាល់អ្វី?

សារៈសំខាន់នៃការយល់ដឹងពីកម្មវិធី AI ណាមួយដែលកំពុងតែប្រើ និងការចូលប្រើដែលពួកគេមានមិនហួសហេតុ។ ជំហានដំបូង ចាំបាច់ណាស់ត្រូវយល់ដឹង និងការគ្រប់គ្រងការប្រើប្រាស់ AI។ អ្នកជំនាញសន្តិសុខត្រូវមើលឃើញឧបករណ៍ AI ដែលប្រើដោយបុគ្គលិក។ ការយល់ដឹងនេះសំខាន់ដោយសារហេតុផលចំនួន៣៖

១. ការវាយតម្លៃហានិភ័យសំខាន់ៗនិងការការពារប្រឆាំងនឹងការគំរាមកំហែង៖ វាបើកឱ្យអង្គភាពវាយតម្លៃហានិភ័យជាមួយនឹងកម្មវិធី AI។ ករណីមិនដឹងថាកម្មវិធីណាមួយកំពុងតែប្រើ ក្រុមសន្តិសុខមិនអាចវាយតម្លៃ និងការពារពីការគំរាមកំហែងទេ។ AI tool នីមួយៗបង្ហាញពីផ្ទៃវាយប្រហារដែលអាចកើតមានដែលត្រូវតែរ៉ាប់រ៉ង កម្មវិធី AI ភាគច្រើនជា SaaS based និងត្រូវការ OAuth ដើម្បីភ្ជាប់ជាមួយអាជីវកម្មធំៗដូចជា Google ឬ O365។ តាមរយៈជនខិលខូចទាំងនេះអាចប្រើកម្មវិធី AI សម្រាប់ការផ្លាស់ទីចូលទៅក្នុងស្ថាប័ន។ កម្មវិធីមូលដ្ឋានមានឧបករណ៍ SSPM tools និងជាមូលដ្ឋានសម្រាប់ធានាការប្រើ AI។ ជាងនេះ ចំណេះដឹងកម្មវិធី AI ត្រូវប្រើនៅក្នុងស្ថាប័នជួយការពារកម្មវិធីក្លែងបន្លំ។ ការកើនឡើងប្រជាប្រិយភាពនៃ AI tools ទាក់ទាញហេគឃ័រឱ្យបង្កើតជំនាន់ក្លែងក្លាយដើម្បីបញ្ឆោតបុគ្គលិកនិងទាញសិទ្ធិប្រើប្រាស់ទិន្នន័យសំខាន់ដោយគ្មានការអនុញ្ញាត។ ការយល់ដឹងពីកម្មវិធី AI ស្របច្បាប់ និងការអប់រំបុគ្គលិកអំពី AI អង្គភាពអាចកាត់បន្ថយហានិភ័យ។

២. ការអនុវត្តវិធានការសន្តិសុខ Robust៖ ការកំណត់សិទ្ធិកម្មវិធី AI ត្រូវផ្តល់ដោយបុគ្គលិក ដើម្បីជួយស្ថាប័នអនុវត្តវិធានការសន្តិសុខ Robust។ ភាពខុសប្លែករវាង AI tools ផ្លាស់ប្តូរតម្រូវការសន្តិសុខ និងហានិភ័យដែលអាចកើតមាន។ ការយល់ដឹងពីសិទ្ធិផ្តល់ឱ្យរបស់ AI និងថាតើការផ្តល់សិទ្ធិទាំងនេះមានគ្រោះថ្នាក់ឬអត់ អ្នកជំនាញសន្តិសុខអាចរៀបចំប្រូតូកូលទៅតាមនោះ។ ត្រូវធានាថាវិធីសាស្រ្តសមស្របគឺត្រូវនៅទីតាំងមួយដែលអាចការពារទិន្នន័យសំខាន់ៗ និងការពារការប្រើសិទ្ធិហួស។

៣. គ្រប់គ្រងប្រព័ន្ធ SaaS Ecosystem ប្រកបដោយប្រសិទ្ធភាព៖ ការយល់ដឹងពីការប្រើកម្មវិធី AI ធ្វើឱ្យអង្គភាពអាចដាក់ចេញនូវសកម្មភាព និងគ្រប់គ្រង SaaS ecosystem យ៉ាងមានប្រសិទ្ធភាព។ វាផ្តល់នូវការមើលឃើញពីអត្តចរិករបស់បុគ្គលិក កំណត់គម្លាតសុវត្ថិភាព និងដាក់ចេញនូវវិធានការដើម្បីកាត់បន្ថយហានិភ័យ (ការដកហូតសិទ្ធិ ឬដំណើរការបុគ្គលិក)។ វាក៏ជួយឱ្យអង្គភាពអនុលោមតាមច្បាប់ឯកជនភាពទិន្នន័យដោយធានាថាទិន្នន័យចែករំលែកជាមួយកម្មវិធី AI គឺត្រូវការពារគ្រប់គ្រាន់។ ជារួមមក កម្មវិធី AI នាំមកនូវឱកាសនិងផលប្រយោជន៍ដល់អង្គភាព។ ប៉ុន្តែ ពួកគេក៏ណែនាំពីបញ្ហាសុវត្ថិភាពដែលត្រូវតែគិតគូរដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here