កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ិនធឺរណិតបានរកឃើញកម្មវិធីមេរោគចំនួន ២នៅលើ Google Play store។ កម្មវិធីនោះមានការដំឡើងប្រមាណជា1.5លានដង ដោយមានការប្រមូលទិន្នន័យច្រើនហួសសម្រាប់លក្ខណៈពិសេសដែលបានសន្យា។
មេរោគទាំង២ ដែលចេញផ្សាយដោយអ្នកអភិវឌ្ឍន៍តែមួយ ត្រូវបានរចនាឡើងដើម្បីទាញយកទិន្នន័យសំខាន់ៗ ហើយបញ្ជូនវាទៅម៉ាស៊ីនមេរោគផ្សេងៗដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនដោយស្វ័យភាព។ កម្មវិធីមានមេរោគទាំងនោះមានឈ្មោះថា File Recovery and Data Recovery ដែលមានការដំឡើង១លានដង។ កម្មវិធីមួយទៀតមានឈ្មោះថា File Manager (com.file.box.master.gkd) មានការដំឡើង ៥០០ ០០០ដង។
កម្មវិធីទាំងនោះទាញយកទិន្ន័យមួយចំនួនដែលមានដូចជា បញ្ចីឈ្មោះ បណ្តុំរូបថត សំឡេង និងវីដេអូ ទីតាំងរបស់អ្នកប្រើប្រាស់ លេខកូដប្រទេសចល័ត ឈ្មោះអ្នកផ្តល់បណ្តាញ លេខកូដបណ្តាញរបស់អ្នកផ្តល់ស៊ីម លេខកំណែប្រព័ន្ធប្រតិបត្តិការ ម៉ាក និងម៉ូដែលឧបករណ៍។ សមត្ថភាពរបស់កម្មវិធីទាំង២ មានដូចជា មើលទៅស្របច្បាប់ អ្នកប្រើប្រាស់ធ្វើអន្តរកម្មតិចតួច និងការពារការលុបការដំឡើង។ អ្នកជំនាញបានផ្តល់អនុសាសន៍មួយចំនួនដែលមានដូចជា៖
-ចៀសវាងការទាញយកកម្មវិធីដោយមិនមានការពិនិត្យដែលខ្វះការវាយតម្លៃពីអ្នកប្រើប្រាស់រាប់ពាន់នាក់
-ដើម្បីដឹងពីលក្ខណៈពិតនៃកម្មវិធី ត្រូវប្រាកដថាឆ្លងកាត់ការពិនិត្យកម្មវិធីឱ្យបានហ្មត់ចត់
-មុននឹងអនុម័ត ឬទទួលយកការអនុញ្ញាតណាមួយ ត្រូវប្រាកដថាបានអានដោយប្រុងប្រយ័ត្ន
-ត្រូវណែនាំសមាជិកក្រុមការងារអំពីហានិភ័យដែលទាក់ទងនឹងការគំរាមកំហែងតាមទូរស័ព្ទ
-ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពបត់បែនប្រកបដោយសុវត្ថិភាព ត្រូវប្រាកដថាបើកមុខងារចាប់មេរោគ និងការឆ្លើយតបឧបករណ៍ចល័តដោយស្វ័យប្រវត្តិ
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣