Lokibot បំពានភាពងាយរងគ្រោះរបស់ឯកសារ Word ដើម្បីផ្សព្វផ្សាយមេរោគ

0

កាលពីពេលថ្មីៗនេះ មន្ទីស្រាវជ្រាវ FortiGuard រកឃើញយុទ្ធនាការ LokiBot ថ្មី ដែលបំពានលើភាពងាយរងគ្រោះនៅក្នុងឯកសារ Microsoft Office។ ដំបូងឡើយ យុទ្ធនាការនេះបង្ហាញខ្លួនកាលពីខែឧសភា ខណៈដែលអ្នកស្រាវជ្រាវកំពុងតែស៊ើបអង្កេតលើឯកសារ Word ចំនួន ២ប្រភេទ។

យោងតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវឱ្យដឹងថា​ តួអង្គគំរាមកំហែងបំពានពីចម្ងាយលើភាពងាយរងគ្រោះ ២ប្រភេទ ដែលគេស្គាល់ថាជា  CVE-2021-40444 និង CVE-2022-30190 ដើម្បីបង្កប់ម៉ាក្រូព្យាបាទនៅក្នុងឯកសារ Microsoft ។

សរុបមក មេរោគ Lokibot គឺជាមេរោគដែលបន្តកើតមាន និងរីករាលដាល។ មេរោគនេះនៅតែបន្តគ្របដណ្តប់ទៅលើទិដ្ឋភាពគម្រាមកំហែង នៅពេលដែលប្រតិបត្តិកររបស់មេរោគទាំងនោះវិវឌ្ឍន៍វិធីសាស្រ្តផ្សព្វផ្សាយរបស់ពួកគេ។ នៅក្នុងយុទ្ធនាការនេះ អ្នកលួចព័ត៌មានគ្រប់គ្រងការរីករាលដាលដោយការទាញយកភាពងាយរងគ្រោះចាស់។ យ៉ាងណាមិញ អង្គភាពនានាត្រូវប្រាកដថា ពួកគេកំពុងប្រើកំណែចុងក្រោយបំផុតនៃឯកសារ Microsoft Office។ វាក៏មានភាពសំខាន់ផងដែរក្នុងការទទួលព័ត៌មានអំពីយុទ្ធសាស្ត្រ និងបច្ចេកទេសចុងក្រោយបំផុតរបស់ឧក្រិដ្ឋជនតាមអ៊ីនធឺរណិតដើម្បីអនុវត្តវិធានការសន្តិសុខរឹងមាំ៕

ប្រភពព័ត៌មាន  cyware ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here