WormGPT គឺជាហ្ស៊ីមឧបករណ៍ហេគរបស់ ChatGPT ដើម្បីវាយប្រហារសាយប័រ

0

WormGPT គឺជាឧបករណ៍ black-hat-based ដែលកាលពីពេលថ្មីៗនេះក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺរណិតប្រើប្រាស់។ វាមានសក្តានុពលក្នុងការវាយលុកផ្នែកវិស្វកម្មសង្គមផ្សេងៗ ក៏ដូចជាការវាយប្រហារតាមអ៊ីម៉េលពាណិជ្ជកម្ម (BEC)។ ការប្រើប្រាស់ឧបករណ៍នេះគឺគ្មានដែនកំណត់ និងព្រំដែន។

ការប្រើប្រាស់ AI ជំនាន់ថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។ ស្របពេលមានការបញ្ចេញ ChatGPT កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មានឧបករណ៍ AI ជាច្រើនត្រូវបង្កើតឡើង និងចម្រាញ់សម្រាប់គោលបំណងជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះគឺជាពេលដែល AI ថ្មីត្រូវចេញផ្សាយខណៈដែលAI ថ្មីនេះត្រូវរចនាឡើងជាពិសេសសម្រាប់ក្រុម Black Hats។ នៅក្នុងរបាយការណ៍មានបញ្ជាក់ខ្លឹមសារថា តួអង្គគំរាមកំហែងនឹងកំពុងប្រើប្រាស់ ChatGPT និងឧបករណ៍ដែលមានមូលដ្ឋានលើ AI ផ្សេងទៀត សម្រាប់ការបង្កើតអ៊ីម៉េលព្យាបាទដែលមានលក្ខណៈហាក់ដូចជាស្របច្បាប់គ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលបុគ្គលិកក្នុងការផ្តល់ព័ត៌មានសំខាន់ៗ។

WormGPT ត្រូវរកឃើញផងដែរនៅលើវេទិកាពិភាក្សាអំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត។ គេលើកឡើងថា វាត្រូវរចនាឡើងជាពិសេសជាជម្រើសរបស់ក្រុម blackhat ទៅនឹង GPTs ផ្សេងទៀត។ វាត្រូវរចនាឡើងជាមួយគំរូភាសា GPTJ (Generative Pre-trained Transformer-J) ជាមួយនឹងប្រភេទនៃលក្ខណៈពិសេស និងសមត្ថភាពធ្វើទ្រង់ទ្រាយកូដ។អ្នកជំនាញណែនាំដល់អង្គភាពនានាឱ្យបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេយល់ដឹងពីប្រភេទនៃការវាយប្រហារ phishing emails និងមានតម្រងអ៊ីម៉េលសមស្រប សម្រាប់ការពារការវាយប្រហារតាមអ៊ីម៉េលដែលបង្កើតដោយ AI៕

ប្រភពព័ត៌មាន gbhackers ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here