កម្មវិធី Android មិនតិចជាង 43កម្មវិធីនៅលើ Google Play Store បង្ហាញការផ្សាយពាណិជ្ជកម្មខណៈពេលដែលអេក្រង់ទូរស័ព្ទបិទ ដោយនេះគឺជាការបំពានគោលការណ៍អ្នកអភិវឌ្ឍន៍ Google Play។ ការផ្សាយពាណិជ្ជកម្មទាំងនេះអាចធ្វើឱ្យអស់ថ្មទូរស័ព្ទ ប្រើប្រាស់ទិន្នន័យកាន់តែច្រើន និងបង្កហានិភ័យដែលអាចកើតមានដូចជាការលេចធ្លាយព័ត៌មាន និងការវាយប្រហារដោយ clickjack ជាដើម។
ការដំឡើងកម្មវិធីមានចំនួន 2.5លានករណី ខណៈដែលកម្មវិធីទាំងនេះត្រូវដំឡើងដោយអ្នកលេង TV/DMB អ្នកដោនយកតន្ត្រីពីអ៊ិនធឺណិត ព័ត៌មាន និងផ្នែកប្រតិទិន។
ក្រុមហ៊ុន Google ស្កេនកម្មវិធីមុនពេលដាក់កម្មវិធីទាំងនោះនៅលើ Play Store ប៉ុន្តែកម្មវិធីមួយចំនួនគេចពីការរកឃើញដោយកែប្រែរយៈពេលពន្យារនៃសកម្មភាពក្លែងបន្លំ។ កម្មវិធីទាំងនេះមានបណ្ណាល័យ (libraries) ដែលអាចត្រូវកែប្រែពីចម្ងាយ ហើយផ្ទាំងផ្សាយពាណិជ្ជកម្មត្រូវរុញដោយប្រើ Firebase Storage ឬសេវាកម្មផ្ញើសារ។ អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នមុននឹងបើកអនុញ្ញាតឱ្យមានការ “សន្សំថាមពល” និង “គូរលើកម្មវិធីផ្សេងទៀត” ដោយសារតែកត្តាទាំងនេះអនុញ្ញាតឱ្យកម្មវិធីធ្វើសកម្មភាពដាច់ដោយឡែកពីគ្នាក្នុងផ្ទៃខាងក្រោយ។ កម្មវិធីជាច្រើននៃកម្មវិធីទាំងនេះត្រូវដកចេញបន្ទាប់ពីត្រូវរាយការណ៍ដោយក្រុមអ្នកស្រាវជ្រាវ McAfee៕
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣