មេរោគ hVNC វាយប្រហារកំណត់គោលដៅលើឧបករណ៍ macOS

0

អ្នកវិភាគសុវត្ថិភាព Guardz ព្រមានពីឧបករណ៍មេរោគ hVNC សម្រាប់ការហេគលើប្រព័ន្ធ Mac ដែលត្រូវដាក់លក់នៅលើវេទិការុស្ស៊ីចាប់តាំងពីខែមេសាមក។RastaFarEye ដែលជាតួអង្គគម្រាមកំហែងអះអាងថា អ្នកទិញអាចទទួលមេរោគ hVNC ដែលមានគុណភាពប្រសើរជាងមុនជាមួយនឹងសមត្ថភាពព្យាបាទបន្ថែមទៀតសម្រាប់ការទូទាត់បន្ថែម។ មេរោគនេះវាយប្រហារកំណត់គោលដៅទៅលើ macOS 10-132 និងលួចព័ត៌មានសំខាន់ៗ ក្នុងនោះមានទាំងលិខិតសម្គាល់ និងព័ត៌មានលម្អិតផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ។

អ្នកស្រាវជ្រាវ RastarFarEye ដែលជាសមាជិករបស់វេទិកាឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតតាំងពីឆ្នាំ2021មានប្រវត្តិនៃសកម្មភាពព្យាបាទ ដោយការផ្តល់មេរោគ Windows hVNC malware និងសេវាកម្ម  EV certificate creation។កំណើននៃការគំរាមកំហែងលើអ្នកប្រើប្រាស់ macOS រួមមានមេរោគ Realst, NokNok, និងShadowVault។ Realst គឺជាមេរោគដែលលួចពាក្យសម្ងាត់ និងលុបកាបូបលុយគ្រីបតូ ដែលអាចវាយប្រហារកំណត់គោលដៅលើ macOS 14 Sonoma។ មេរោគ NokNok វាយប្រហារកំណត់គោលដៅលើ macOS systems តាមរយៈហ្វាល LNK ខណៈដែលមេរោគ ShadowVault មានបំណងលួចយកឈ្មោះអ្នកប្រើប្រាស់ លេខកូដសម្ងាត់ និងទិន្ន័យពីកាបូបគ្រីបតូ។

អង្គភាពនានាគួរតែអនុវត្តវិធានការណ៍សន្តិសុខតាមអ៊ីនធឺរណិតដ៏រឹងមាំ ដើម្បីការពារប្រឆាំងនឹងមេរោគ hVNC ដោយការធ្វើបច្ចុប្បន្នភាពទៅកំណែ 13.2 និងទាញយកកម្មវិធីចេញពីប្រភព និងអ្នកអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្ត៕

ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here