មុខងារថ្មីរបស់ Google Chrome នឹងរំលឹកអ្នកប្រើពីការលុប Extensions មេរោគដោយស្វ័យប្រវត្តិ

0

ក្រុមហ៊ុន Google ប្រកាសគម្រោងបន្ថែមមុខងារថ្មីនៅក្នុងជំនាន់ថ្មីនៃ Chrome web browser ដើម្បីដាស់តឿនអ្នកប្រើ នៅពេល extension ដែលអ្នកប្រើដំឡើង (install) នោះត្រូវលុប (remove) ចេញពី Chrome Web Store។

មុខងារថ្មី ដំឡើងសម្រាប់ Chrome 117 អនុញ្ញាតឱ្យអ្នកប្រើកំណត់ចំណាំនៅពេល add-on ដែលមិនត្រូវ publish ដោយអ្នកអភិវឌ្ឍ នឹងត្រូវដកចេញដោយគោលការណ៍ប្រឆាំងនឹងអំពើហឹង្សារបស់ Chrome Web Store ឬចាត់ទុកថាជាមេរោគ។ ក្រុមហ៊ុនថ្លែងថាវាមានបំណងលើកឡើងពី extensions ក្រោមការត្រួតពិនិត្យសុវត្ថិភាព (Safety check category) នៅក្នុងផ្នែក “Privacy and security” នៃ browser setting page។ អ្នកអភិវឌ្ឍ Chrome extensions ថ្លែងថា នៅពេលអ្នកប្រើចុចលើ “Review” ពួកគេនឹងចាប់យក extensions របស់ពួកគេ និងផ្តល់ជម្រើសលុប (remove) extension ឬលាក់ការព្រមាន (warning) ប្រសិនបើពួកគេចង់រក្សាការដំឡើង extension នោះ។ ដូចគ្នានឹង versions មុនរបស់ Chrome ដែរ ករណី extensions ដែលមើលឃើញថាជាមេរោគនោះ មុខងារថ្មីនឹងបិទ (disable) ដោយស្វ័យប្រវត្តិ។ ការវិវត្តផ្តល់នូវអ្វីដូចក្រុមហ៊ុនលើកឡើង វានឹង upgrade គ្រប់ https://URL navigations ទៅ https:// បើទោះបីជានៅពេលអ្នកប្រើចុចលើលីងដែលប្រកាសជា https:// ក្តី។ មុខងារថ្មីកំពុងតែសាកល្បងនៅក្នុង Chrome 115 និងសង្ឃឹមថានឹងដាក់ចេញនាពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុនក៏បន្តថា វានឹងបង្ហាញការព្រមាន (warning) នៅក្នុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ នៅពេលអ្នកប្រើមានបំណងដោនឡូតឯកសារដែលមានគ្រោះថ្នាក់ (high-risk files) នៅពេលមានការភ្ជាប់ដែលគ្មានសុវត្ថិភាព។ ក្រុមការងារ Chromium ថ្លែងថា ឯកសារដោនឡូតអាចមានកូដមេរោគ ដែលឆ្លងកាត់ប្រអប់ការពារ (sandbox) របស់ Chrome និងការការពារផ្សេងទៀត ដូច្នេះអ្នកប្រហារផ្នែកណេតវកមានឱកាសតែមួយគត់ដើម្បីសម្របសម្រួលកុំព្យូទ័ររបស់អ្នក គឺនៅពេលមានការដោនឡូតដែលគ្មានសុវត្ថិភាពកើតឡើង។ ប្រសិនបើអ្នកមិនបើក (enable) HTTPS-First Mode នោះទេ កម្មវិធី Chrome នឹងមិនបង្ហាញការព្រមាននៅពេលដោនឡូតឯកសារដែលមានគ្រោះថ្នាក់ដូចជារូបភាព វីដេអូ ឬអូដ្យូនោះទេ។ មុខងារពិសេសមួយចំនួនដែលមាននៅក្នុង pipeline រួមមានការបើក HTTPS-First Mode ដោយស័្វយប្រវត្តិ (default) នៅក្នុង Incognito Mode សម្រាប់សុវត្ថិភាព browsing experience និងបើក (turning on) setting ដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើដែលកម្រនឹងប្រើ HTTP។ អ្នកប្រើអាចបើក HTTPS-First Mode ដោយគ្រាន់តែបើក “Always use secure connections” នៅក្នុង Chrome security setting (chrome://setting/security)។ ការអាប់ដេតនេះក៏ធ្វើតាមសំណើរបស់ Google ដោយការបន្ថែមការ support សម្រាប់ quantum-resistant encryption algorithms នៅក្នុង Chrome browser ដែលនឹងមានចាប់ពី version 116 ឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here