ការសិក្សារបស់លោកហ្ស៊ីមភៀរ៉ីមបង្ហាញថា មេរោគ Android វិធីសាស្រ្តស្មុគស្មាញដើម្បីលាក់ខ្លួនពីកម្មវិធីកំចាត់មេរោគនានា ដោយកំណត់ការវិភាគលើឧបករណ៍ Android 9 Pie ។អ្នកស្រាវជ្រាវរកឃើញ APKs ចំនួន 3,000 ដោយការប្រើប្រាស់បច្ចេកទេសបង្រួមដែលមិនអាចប្រើក្នុងឯកសារ zip ដោយបច្ចេកទេសនេះត្រូវលើកបង្ហាញជាលើកដំបូងកាលពីឆ្នាំ២០១៤។ APKs ទាំងនេះ មិនត្រូវរកឃើញនៅលើ Google Play Store ផ្លូវការទេ ដោយនេះជាការបង្ហាញពីការចែកចាយតាមរយៈកម្មវិធីភាគីទីបី ឬការផ្ទុក sideloading តាមរយៈវិស្វកម្មសង្គម (social engineering) ឬការវាយប្រហារដោយបន្លំ(phishing attacks)។
ក្រុមហ៊ុន Google បញ្ចេញព័ត៌មានថា ក្រុមហេគឃ័រអាចប្រើបច្ចេកទេសកំណែដើម្បីរុញមេរោគទៅលើឧបករណ៍ Android ដោយរំលងដំណើរការសុវត្ថិភាព Play Store។ អ្នកអភិវឌ្ឍន៍បញ្ចេញកំណែកម្មវិធីដំបូងដែលឆ្លងកាត់ការត្រួតពិនិត្យមុនពេលបោះពុម្ព ប៉ុន្តែត្រូវធ្វើបច្ចុប្បន្នភាពនៅពេលក្រោយជាមួយនឹងសមាសធាតុមេរោគដោយប្រើ Dynamic Code Loading (DCL) ដោយការបង្កើតទ្វារក្រោយ backdoor។
ដើម្បីការពារមិនឱ្យមានមេរោគលើឧបករណ៍ Android ជៀសវាងការផ្ទុកកម្មវិធី sideloading និងទាញយកតែពីកម្មវិធីផ្លូវការចេញពី Play Store ប៉ុណ្ណោះ៕
ប្រភព cyware ចុះផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣