Leaseweb កំពុងតែស្តារនូវប្រព័ន្ធ systems ដ៏សំខាន់របស់ខ្លួនមកវិញបន្ទាប់ពីការវាយប្រហារ

0

Leaseweb ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ Cloud & Hosting ធំបំផុតរបស់ពិភពលោកបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែធ្វើការស្តារឡើងវិញនូវប្រព័ន្ធ systems ដ៏សំខាន់របស់ខ្លួនបន្ទាប់ពីការរំលោភបំពានទៅលើប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុននាពេលថ្មីៗនេះ។ នៅក្នុងអ៊ីម៉ែលដែលផ្ញើទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផ្គត់ផ្គង់ Cloud នេះនិយាយថា ខ្លួនបានរកឃើញនូវសកម្មភាពមិនប្រក្រតីដែលមាននៅលើរនាសម្ព័ន្ធរបស់ខ្លួនកាលពីយប់ថ្ងៃអង្គារនេះ។

Leaseweb ក៏បានបិទទៅលើប្រព័ន្ធ systems ដែលរងនូវផលប៉ះពាល់ក្នុងការកាត់បន្ថយទៅលើហានិភ័យសុវត្ថិភាព និងធ្វើការស្តារឡើងមកវិញទៅលើប្រព័ន្ធ systems សំខាន់ៗដែលប៉ះពាល់នៅក្នុងឧប្បត្តិវហេតុនេះ។ ក្រុមហ៊ុននេះនិយាយថា “នៅយប់ថ្ងៃទី ២២​ ខែសីហានេះ ប្រព័ន្ធត្រួតពិនិត្យរបស់យើងបានរកឃើញនូវសកម្មភាពមិនប្រក្រតីជាច្រើននៅក្នុង cloud របស់យើង។”

“នៅក្នុងការឆ្លើយតបនៅក្នុងហេតុការណ៍នេះ យើងបានអនុវត្តន៍នូវវិធានការមួយចំនួនដើម្បីកាត់បន្ថយទៅលើហានិភ័យផងដែរ។ វាមានការបិទទៅលើប្រព័ន្ធ systems ដែលប៉ះពាល់នៅក្នុង Customer Portal ។ ក្រុមការងាររបស់យើងក៏ធ្វើការយ៉ាងខ្លាំងនៅក្នុងការស្តារឡើងវិញទៅលើប្រព័ន្ធ systems យើងរំពឹងថា Customer Portal នឹងវិលមកសភាពដើមវិញនៅក្នុងរយៈពេលប៉ុន្មានម៉ោងទៀត។” នៅក្នុងការវាយប្រហារនេះ Leaseweb ក៏បានជួលទៅលើសេវាកម្មជាច្រើននៃក្រុមសុវត្ថិភាពសាយប័រ Digital Forensics and Incident Response (DFIR) ដើម្បីស៊ើបអង្កេតទៅលើរឿងនេះផងដែរ។ គួរបញ្ជាក់ផងដែរថា Leaseweb គឺមានរចនាសម្ព័ន្ធច្រើនជាង 80,000 servers ចាប់តាំងពីឆ្នាំ 1997 ហើយក្រុមហ៊ុននេះក៏មាន 25 data centers នៅក្នុងអ៊ឺរ៉ុប អាស៊ី អូស្រា្តលី និងអាមេរិកខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here