Notepad++ 8.5.7 ដាក់អោយប្រើប្រាស់ជាមួយនឹងការជួសជុលទៅលើភាពងាយរងគ្រោះដ៏គ្រោះថ្នាក់ចំនួន 4

0

កម្មវិធី Notepad++ version 8.5.7 ត្រូវដាក់អោយប្រើប្រាស់ជាមួយនឹងការជួសជុលទៅលើភាពងាយរងគ្រោះទៅលើកំហុស zero-days ជាច្រើន។ កម្មវិធី Notepad++ គឺជាប្រភេទ source code editor ឥតគិតថ្លៃដ៏ពេញនិយមដែលអាចប្រើប្រាស់បានជាមួយនឹងភាសា programming languages ជាច្រើន ហើយវាក៏មានមុខងារជាច្រើនដូចជា multi-tabbed editing និង syntax highlighting ថែមទៀត។

អ្នកស្រាវជ្រាវសុវត្ថិភាព Jaroslav Lobačevski នៅលើ GitHub បានរាយការណ៍អំពីចំណុចរងគ្រោះជាច្រើននៅលើ Notepad++ version 8.5.2 ទៅកាន់អ្នកអភិវឌ្ឍកម្មវិធីនេះកាលពី ២ ខែមុននេះផងដែរ។ ភាពងាយរងគ្រោះចំនួន 4 នេះគឺមានលេខកូដ CVE-2023-40031, CVE-2023-40036, CVE-2023-40164 និង CVE-2023-40166 ។

ទោះបីជានៅលើប្លុករបស់លោក Lobačevski ដែលបង្ហាញនៅថ្ងៃទី 21 ខែសីហាឆ្នាំ 2023 នេះ ក្រុមការងារអភិវឌ្ឍទៅលើកម្មវិធី Notepad++ មិនបានឆ្លើយតបភ្លាមៗទៅលើស្ថានភាពនេះទេរហូតទាល់តែនៅថ្ងៃទី 3 ខែកញ្ញាឆ្នាំ 2023 ទើបតែមានការជួសជុលទៅលើភាពងាយរងគ្រោះចំនួន 4 ។ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ Notepad++ 8.5.7 ដើម្បីជួសជុលទៅលើបញ្ហាទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here