ក្រុមហ៊ុនលក់សៀវភៅ Dymocks រងការបំពានទិន្នន័យប៉ះពាល់ដល់អតិថិជនជាង 8 សែននាក់

0

ក្រុមហ៊ុនលក់សៀវភៅ Dymocks Booksellers បានជូនដំណឹងទៅកាន់អតិថិជនជាច្រើនរបស់ខ្លួនអំពីការបំពានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បន្ទាប់ពីទិន្នន័យ Database របស់ក្រុមហ៊ុននេះត្រូវបានចែកចាយនៅលើវេទិកាហេគជាច្រើន។ Dymocks គឺជាក្រុមហ៊ុនលក់សៀវភៅដែលមានជាង 65 ទីតាំងនៅក្នុងប្រទេសអូស្រា្តលី នូវែលសេឡង់ និងហុងកុង ហើយវាក៏មានហាងអនឡាញដែលលក់សៀវភៅ printed books, e-books សម្ភារៈបណ្ណាល័យ ហ្គេម និង​ digital media ថែមទៀត។

ក្រុមហ៊ុននេះបានជូនដំណឹងថា ទិន្នន័យរបស់អតិថិជនជាច្រើនរបស់ខ្លួនត្រូវបានលួចកាលពីថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2023 នេះ ហើយវាក៏មានការជូនដំណឹងចេញពីសេវាកម្ម ‘Have I Been Pwned’ (HIBP) បន្ទាប់ពីក្រុមហេគឃ័របានទម្លាយនូវទិន្នន័យនៅលើវេទិកាហេគជាច្រើនមក។ នៅក្នុងការបង្ហោះនៅលើវេបសាយ Dymocks ក្រុមហ៊ុនលក់សៀវភៅនេះបានពន្យល់ថា ពួកគេមិនឃើញមានភស្តុតាងនៃភាពទន់ខ្សោយនៃប្រព័ន្ធកុំព្យូទ័ររបស់ខ្លួននោះទេ ហើយពេលនេះ ពួកគេក៏ធ្វើការស៊ើបអង្កេតជាមួយនឹងដៃគូភាគីទី ៣ ជាច្រើនផងដែរ។

Forum post

សម្រាប់ទិន្នន័យដែលបែកធ្លាយរបស់អតិថិជនពេលនះមានដូចជាឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត អ៊ីម៉ែល លេខកូដ Postal ភេទ និងព័ត៌មានលម្អិតនៃកាតសមាជិកថែមទៀត។ Dymocks បញ្ជាក់ថា ខ្លួនមិនបានរក្សាទុកនូវព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនខ្លួននោះទេ ដូចនេះវាមិនមានព័ត៌មានហិរញ្ញវត្ថុណាមួយបែកធ្លាយនោះទេ។ Have I Been Pwned បានបញ្ជាក់ថា ទិន្នន័យបែកធ្លាយនៅលើអនឡាញនេះគឺមានទិន្នន័យចំនួន 1.2 លានសម្រាប់គណនីរបស់ក្រុមហ៊ុន Dymocks ចំនួន 836,120 ។ យ៉ាងណាមិញ Dymocks បញ្ជាក់ថា អតិថិជននៅតែអាចបញ្ជាទិញបាននៅលើហាងអនឡាញ ប៉ុន្តែពួកគេត្រូវបានណែនាំអោយធ្វើការផ្លាស់ប្តូរទៅលើលេខសម្ងាត់នៃគណនីរបស់ពួកគេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here