ក្រុមហេគឃ័រ Lazarus កូរ៉េខាងជើងជាប់សង្ស័យថាលួចប្រាក់ CoinEX ចំនួន 31លានដុល្លារ

0

ក្រុមហេគឃ័រ Lazarus កូរ៉េខាងជើងបានលួចប្រាក់ប្រមាណជា 240លានដុល្លារ តាំងពីខែមិថុនា ឆ្នាំ២០២៣ ដែលបង្ហាញពីចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់។ បើយោងតាមរបាយការណ៍ចម្រុះពី Certik, Elliptic និង ZachXBT បានឱ្យដឹងថា ក្រុម Lazarus ជាជនសង្ស័យនៅពីក្រោយការលួចប្រាក់ចំនួន ៣១លានដុល្លារជាទ្រព្យឌីជីថល ចេញពី CoinEX exchange កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រៅពីការលួចបន្លំរូបិយប័ណ្ណនៅ CoinEX នៅមានការវាយប្រហារលើ Atomic Wallet (100លានដុល្លារ) CointsPaid (37.3លានដុល្លារ) Alphapo (60លានដុល្លារ) និង Stake.com (41លានដុល្លារ)។ ប្រាក់មួយចំណែកដែលបានលួចចេញពី CoinEX ត្រូវបានផ្ញើចូលទៅអាសយដ្ឋានរបស់ក្រុម Lazarus ដើម្បីលាងលុយដែលលួចបានពី Stake.com បើទោះបីជាមាន Blockchain ខុសគ្នាក៏ដោយ បើយោងតាមសំដី Elliptic។ ប្រាក់ទាំងនេះត្រូវបានបញ្ជូនទៅ Ethereum ដែលប្រើ Bridge ដែលធ្លាប់ប្រើដោយក្រុម Lazarus និងផ្ញើត្រលប់ទៅអាសយដ្ឋានក្រុម CoinEX វិញ។ ក្រុមហ៊ុនវិភាគ Blockchain បានថ្លែងថា ការវាយប្រហារចុងក្រោយបានបង្ហាញថា ហេគឃ័រកំពុងតែផ្លាស់ប្តូរពីការប្រើសេវា decentralized ទៅ centralized។ ចំណុចសំខាន់គឺនៅត្រង់ការកែលម្អនៅក្នុង Smart Contract Auditing និងការអភិវឌ្ឍស្តង់ដារនៅក្នុង DeFi Space និងបង្កើនការប្រើប្រាស់របស់ Centralized Exchange តាមរយៈការវាយប្រហារ Social Engineering។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងលួចប្រាក់គ្រីបតូ សម្រាប់ផ្គត់ផ្គង់កម្មវិធីអាវុធរបស់ខ្លួន។ ក្រៅពីនេះ បណ្តាញបង្កើតប្រាក់ចំណូលមួយផ្សេងទៀតគឺការប្រើប្រាស់បុគ្គលិក IT នៅបរទេស ដែលប្រើឯកសារអត្តសញ្ញាណក្លែងក្លាយបិទបាំងអត្តសញ្ញាណពិតរបស់ពួកគេ។ នៅក្នុងរយៈពេលប៉ុន្មានខែនេះ ក្រុម Lazarus និងដៃជើងរបស់ពួកគេ បានធ្វើប្រតិបត្តិការផ្សេងៗរួមមានការវាយប្រហារលើខ្សែច្រវាក់ផ្គត់ផ្គង់កម្មវិធីប្រឆាំងនឹងក្រុមហ៊ុន 3CX និង JumpCloud ក៏ដូចជា Open-source Repo សម្រាប់ JavaScript និង Python ផងដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here