ក្រុមហ៊ុនបច្ចេកវិទ្យា Sony បញ្ជាក់អំពីការបំពានទិន្នន័យដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក

0

ក្រុមហ៊ុនបច្ចេកវិទ្យា Sony Interactive Entertainment (Sony) ទើបតែជូនដំណឹងទៅកាន់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក រួមជាមួយនឹងសមាជិកជាច្រើននៃគ្រួសាររបស់ពួកគេអំពីការវាយប្រហារសាយប័រដែលទម្លាយនូវព័ត៌មាននៃបុគ្គល។ ក្រុមហ៊ុននេះក៏បានជូនដំណឹងអំពីការបំពានទិន្នន័យទៅកាន់មនុស្សជាង 6800 នាក់តាមរយៈចន្លោះប្រហោង 0-Day នៅក្នុង MOVEit Transfer platform ។

ចន្លោះប្រហោង 0-Day នេះគឺមានលេខកូដ CVE-2023-34362 ដែលនេះគឺជាភាពរងគ្រោះដ៏ធ្ងន់ធ្ងរ SQL injection ដែលអនុញ្ញាតអោយក្រុមហេគឃ័រអាចបញ្ជាកូដពីចម្ងាយ និងការវាយប្រហារនូវមេរោគ Clop ransomware ជាលក្ខណៈទ្រង់ទ្រាយធំ ហើយវាក៏អាចប៉ះពាល់ដល់អង្គការជាច្រើននៅជុំវិញពិភពលោកថែមទៀត។ ក្រុមចែកចាយមេរោគ Clop ransomware ក៏បានបន្ថែមក្រុមហ៊ុន Sony Group ទៅកាន់បញ្ជីនៃជនរងគ្រោះនៅចុងខែមិថុនានេះផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុននេះមិនទាន់បានថ្លែងការណ៍ជាសាធារណៈនោះទេរហូតមកទល់ពេលនេះ។

Sony added to Clop ransomware's victim list in late June

នៅក្នុងការជូនដំណឹងអំពីការបំពានទៅលើទិន្នន័យនេះ ការរំលោភបំពាននេះកើតឡើងនៅថ្ងៃទី 28 ខែឧសភា រយៈពេល ៣ ថ្ងៃមុនពេលដែលក្រុមហ៊ុន Sony បានដឹងអំពីចន្លោះប្រហោងនេះនៅក្នុង Progress Software ។ នៅក្នុងការជូនដំណឹងនេះបញ្ជាក់ថា “កាលពីថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2023 នេះ យើងបានរកឃើញនូវការដោនឡូតដែលគ្មានការអនុញ្ញាត ហើយក្រុមហ៊ុនក៏ចាប់ផ្តើមដាក់ platform នេះ offline និងជួសជុលទៅលើចន្លោះប្រហោងនេះ។” គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sony រងនូវការបែកធ្លាយទិន្នន័យចំនួន 2 លើកនៅក្នុងរយៈពេល 4 ខែនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here