ក្រុមហ៊ុនមេតា ដាក់ចេញនូវការបង់ប្រាក់ដើម្បីមិនទទួលបានការផ្សាយពាណិជ្ជកម្ម ជាប្រតិកម្មនឹងច្បាប់ឯកជនភាព នៅសហភាពអឺរ៉ុប

0

កាលពីថ្ងៃចន្ទ ក្រុមហ៊ុនមេតា បានប្រកាសគម្រោងផ្តល់នូវ Ad-Free Option នៅលើកម្មវិធី Facebook និង Instagram សម្រាប់អ្នកប្រើប្រាស់នៅសហភាពអឺរ៉ុប (EU), តំបន់សេដ្ឋកិច្ចអឺរ៉ុប (European Economic Area (EEA)) និងប្រទេសស្វីស ដើម្បីអនុលោមតាមការវិវត្តនៃបទបញ្ញត្តិការពារទិន្នន័យក្នុងតំបន់។

Ad-Free Subscription មានតម្លៃ 9.99អឺរ៉ូ/ខែ នៅលើគេហទំព័រ ឬ 12.99អឺរ៉ូ/ខែ នៅលើកម្មវិធីទូរស័ព្ទ iOS និង Android ហើយក៏រំពឹងដែរថានឹងចេញជាផ្លូវការនៅដើមខែក្រោយ។ សំណើរបស់ក្រុមហ៊ុនដែលចង់ Subscription Version ត្រូវបានរាយការណ៍ដោយកាសែត The Wall Street Journal កាលពីដើមខែនេះ។ ក្រុមហ៊ុនបានថ្លែងថា នៅខែវិច្ឆិកា ក្រុមហ៊ុននឹងផ្តល់ឱ្យអ្នកប្រើប្រាស់កម្មវិធី Facebook ឬ Instagram ដែលរស់នៅតំបន់ខាងលើនូវជម្រើសបន្តប្រើសេវាទទួលបានការផ្សាយពាណិជ្ជកម្ម ដោយមិនបង់ប្រាក់ (Personalized Services For Free With Ads) ឬក៏បង់ប្រាក់ដើម្បីបញ្ឈប់ការទទួលបានការផ្សាយពាណិជ្ជកម្ម (Subscribe To Stop Seeing Ads)។ ខណៈដែលមានមនុស្សជាច្រើនបង់ប្រាក់ នៅពេលនោះព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានប្រើប្រាស់ម្រាប់ការផ្សាយពាណិជ្ជកម្មទេ។ នៅពេលដែលថ្លៃសេវាគ្របដណ្តប់លើគ្រប់គណនីដែលបានភ្ជាប់នោះ សេវានេះនឹងចាប់ដំណើរការពីដើមខែមីនា ឆ្នាំ២០២៣ នៅពេលនោះក្រុមហ៊ុនគ្រោងនឹងគិតថ្លៃបន្ថែម 6អឺរ៉ូ/ខែ នៅលើប្រព័ន្ធទូរស័ព្ទ iOS ឬ Android (សម្រាប់គណនីបន្ថែមដែលមាននៅក្នុងមជ្ឈមណ្ឌលគណនីរបស់អ្នកប្រើប្រាស់)។

រឿងនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះត្រូវបានគេពិន័យជាទឹកប្រាក់ប្រមាណជា 390លានអឺរ៉ូ កាលពីដើមខែមករា ពាក់ព័ន្ធនឹងការលេចធ្លាយព័ត៌មានដែលរំលោភលើច្បាប់ឯកជនភាព (បទបញ្ញត្តិការពារទិន្នន័យទូទៅ (General Data Protection Regulation))។ គណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) រកឃើញថា ដើម្បីឱ្យអ្នកប្រើប្រាស់អាចដំណើរការ ឌីជីថល Real Estate របស់ក្រុមហ៊ុនមេតា ពួកគេគ្មានជម្រើសផ្សេងក្រៅពីទទួលយកលក្ខខណ្ឌនៃសេវា (Term Of Service) និងយល់ព្រមអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មតាមគោលដៅដោយផ្អែកលើសកម្មភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។

កាលពីខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនមេតា បានថ្លែងថា ក្រុមហ៊ុនមានបំណងនឹងប្តូរទៅរកវិធីសាស្រ្តផ្អែកលើការយល់ព្រម (Consent-Based Approach) ដែលផ្តល់នូវជម្រើសដល់អ្នកប្រើប្រាស់បដិសេដឥរិយាបថនៃការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមេតា ក៏បានចង្អុលបញ្ជាក់ថា Subscription Model របស់ក្រុមហ៊ុនគឺជា ទម្រង់នៃការយល់ព្រមដែលមានសុពលភាពសម្រាប់ Ads Funded Service ដោយយោងតាមសេចក្តីសម្រេចកាលពីខែកក្កដា របស់តុលាការយុត្តិធម៌សហភាពអឺរ៉ុប (CJEU) ដែលបានថ្លែងថា Platform អនឡាញអាចផ្តល់នូវការដោះដូរសមមូល ក្នុងតម្លៃសមរម្យ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនមេតាក៏បានបន្តថា ក្រុមហ៊ុនក៏នឹងផ្អាកការផ្សាយពាណិជ្ជកម្មជាបណ្តោះអាសន្នទៅកាន់អ្នកប្រើប្រាស់ដែលមានអាយុក្រោម 18ឆ្នាំ នៅក្នុងតំបន់ដែលមាន Ad-Free Subscription ឬតំបន់ដែលបានរៀបរាប់ខាងលើ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។ ក្រុមហ៊ុនបានបន្ថែមថា ជម្រើស (Options) សម្រាប់អ្នកប្រើប្រាស់បង់ប្រាក់ដើម្បីមិនទទួលបានការផ្សាយពាណិជ្ជកម្ម មានតុល្យភាពនឹងតម្រូវការរបស់បទបញ្ញត្តិសហភាពអឺរ៉ុប ខណៈពេលដែលមានការផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស (Choice) និងអនុញ្ញាតឱ្យក្រុមហ៊ុន Meta បន្តបម្រើអតិថិជនទាំងអស់នៅក្នុងសហភាពអឺរ៉ុប EEA និងប្រទេសស្វីស៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here