រដ្ឋាភិបាលកាណាដា ហាមឃាត់កម្មវិធីចិន WeChat មិនឱ្យដំឡើងលើឧបករណ៍របស់រដ្ឋាភិបាល

0

ប្រទេសកាណាដា បានចេញសេចក្តីប្រកាសថា ខ្លួននឹងហាមឃាត់មិនឲ្យប្រើប្រាស់កម្មវិធី WeChat នៅលើឧបករណ៍របស់រដ្ឋាភិបាល (Government Devices)។កម្មវិធីដែលគ្រប់គ្រងដោយជនជាតិចិន ពេលខ្លះត្រូវបានគេហៅថា (កម្មវិធីប្រើបានគ្រប់យ៉ាង) សំដៅដល់កម្មវិធីច្រើន តែស្ថិតក្នុងកម្មវិធីតែមួយ ហើយអាចប្រើប្រាស់បានគ្រប់យ៉ាងរួមមាន WhatsApp, Facebook, Amazon និង Tinder (All in One)។ ទោះជាយ៉ាងណា រដ្ឋាភិបាលលោកខាងលិចមានក្តីបារម្ភពីបញ្ហាផ្នែកសុវត្ថិភាពចំពោះកម្មវិធីជជែកកំសាន្តទាំងនេះថា កម្មវិធីទាំងនេះអាចត្រូវបានប្រើសម្រាប់ការយកការណ៍នៅលើឧបករណ៍អ្នកប្រើប្រាស់។ សារព័ត៌មាន BBC បានទាក់ទងទៅក្រុមហ៊ុន Tencent ដែលជាម្ចាស់ WeChat សុំជួប ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ កម្មវិធី WeChat គឺជាកម្មវិធីមួយដ៏ពេញនិយមនៅទូទាំងសកលលោក។ កម្មវិធីនេះលេចធ្លោខ្លាំងនៅប្រទេសចិន និងពេញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសក្នុងសហគមន៍ជនជាតិចិន។

បម្រាមរបស់រដ្ឋាភិបាលកាណាដា មានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពី ប្រកាសហាមឃាត់ការប្រើប្រាស់។ នៅមិនទាន់មានភស្តុតាងណាបង្ហាញថា ព័ត៌មានរបស់រដ្ឋាភិបាលត្រូវបានគ្រប់គ្រង (Compromise) តាមរយៈកម្មវិធី WeChat ដូចការថ្លែងរបស់ប្រធានក្រុមប្រឹក្សារតនាគារការណាដា លោកស្រី Anita Anand នៅឡើយទេ។ លោកស្រីបានលើកឡើងថា យើងកំពុងតែអនុវត្តវិធីសាស្រ្តគ្រោះថ្នាក់ចំពោះសុវត្ថិភាពអ៊ីនធឺណិតតាមរយៈការប្រើកម្មវិធីទាំងនេះនៅលើទូរស័ព្ទរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ដែរថា ប្រទេសកាណាដា កំពុងតែចាត់វិធានការលើក្រុមហ៊ុន Kaspersky ជាក្រុមហ៊ុនសន្តិសុខសាយប័រ ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ អ្នកប្រើប្រាស់ត្រូវលុបកម្មវិធី និងត្រូវបានប្លុកមិនឱ្យដោនឡូតកម្មវិធីទាំងនេះនាពេលខាងមុខទៀតនោះទេ។ ទោះបីជា កម្មវិធី TikTok ទទួលបានការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ផ្នែកសុវត្ថិភាពខ្លាំងយ៉ាងណាក្តី ក៏អ្នកជំនាញផ្នែកសុវត្ថិភាពជឿជាក់ថាកម្មវិធី WeChat នឹងកាន់តែមានគ្រោះថា្នក់ខ្លាំងជាង។ កម្មវិធី WeChat មិនសូវទទួលបានការយកចិត្តទុកដាក់ទេ ដោយសារតែវាមិនសូវទទួលបានការគាំទ្រច្រើនដូចកម្មវិធី TikTok ពីបុគ្គលិករដ្ឋាភិបាល អាមេរិកខាងជើងនោះទេ។ ជាងនេះទៀត អតីតនាយករដ្ឋមន្រ្តី Donald Trump បានព្យាយាមហាមឃាត់កម្មវិធី WeChat តាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយបច្ចុប្បន្ននេះ កម្មវិធី WeChat ទទួលបានដីកាហាមឃាត់ជាផ្លូវការផងដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here