ជនល្មើសជាតិអាមេរិក ៤នាក់ជាប់ចោទពីបទឆបោក Pig Butchering ក្នុងទំហំប្រាក់ ៨០លានដុល្លារ

0

ជនជាតិអាមេរិកចំនួន ៤នាក់ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងផែនការខុសច្បាប់ដែលគិតជាប្រាក់មិនតិចជាង ៨០លានដុល្លារ តាមរយៈការឆបោកការវិនិយោគប្រាក់គ្រីបតូ (Cryptocurrency Investment Scams)។

ជនល្មើសទាំង ៤នាក់មានឈ្មោះ Lu Zhang អាយុ ៣៦ឆ្នាំ រស់នៅ Alhambra រដ្ឋ California; Justin Walker អាយុ ៣១ឆ្នាំ រស់នៅ Cypress រដ្ឋ California; Joseph Wong អាយុ ៣២ឆ្នាំ រស់នៅ Rosemead រដ្ឋ California និង Hailong Zhu អាយុ ៤០ឆ្នាំ រស់នៅ Naperville រដ្ឋ Illinoise ត្រូវបានចោទប្រកាន់ថាបានរួមគំនិតគ្នាប្រព្រឹត្តបទល្មើសលាងលុយកខ្វក់ លាក់បាំងការលាងលុយ និងលាងលុយកខ្វក់អន្តរជាតិ។ ក្រសួងយុត្តិធម៌ (Department of Justice (DoJ)) អាមេរិក បានប្រកាសចាប់ខ្លួនជនល្មើស Zhang និង Walker ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការក្លែងបន្លំ និងបានបើក Shell Company និងគណនីធនាគារដើម្បីធ្វើយុទ្ធនាការឆបោក Pig Butchering Scams និងផ្ទេរប្រាក់ខុសច្បាប់ទៅស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិ។

ប្រសិនបើការកាត់ទោស ជនល្មើស Zhang និង Walker ប្រឈមនឹងទោសជាប់គុករយៈពេល ២០ឆ្នាំ។ ក្រសួងបានថ្លែងថា ទំហំនៃការឆបោករបស់យុទ្ធនាការ Pig-Butchering Syndicate ពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់ (Transactions) ចំនួន ២៨៤ដង ជាលទ្ធផលបណ្តាលឱ្យខាតបង់ប្រាក់មិនតិចជាង ៨០លានដុល្លារ។ មិនតិចជាង ២០លានដុល្លារនៃមូលនិធិរបស់ជនរងគ្រោះត្រូវបានផ្ទេរដោយផ្ទាល់ទៅក្នុងគណនីធនាគារដែលមានទំនាក់ទំនងជាមួយនឹងជនល្មើស។ ជាងនេះទៀត ជនល្មើសជនជាតិ Nigerian ម្នាក់ឈ្មោះ Eze Harrison Arinze ត្រូវបានកាត់ទោសជាប់ពន្ធធាគាររយៈពេល ៣ឆ្នាំ ពីបទប្រព្រឹត្តយុទ្ធនាការឆបោក Pig Butchering Scams និងបោកជនរងគ្រោះចំនួន ៣៤នាក់មកពី ១៣ប្រទេស ហើយបណ្តាលឱ្យខាតបង់ប្រាក់ចំនួន ៥៩២,០០០ដុល្លារ។ កាលពីចុងខែមុន ក្រសួងយុត្តិធម៌អាមេរិកក៏បានប្រកាសរឹបអូសប្រាក់គ្រីបតូពីក្រុមហ៊ុន Tether ប្រមាណជា ៩លានដុល្លារ ពីបទពាក់ព័ន្ធជាមួយការឆបោកនៅអាស៊ីអាគ្នេយ៍ និងបានកេងចំណេញលើជនរងគ្រោះមិនតិចជាង ៧០នាក់តាមរយៈយុទ្ធនាការឆបោក Pig Butchering Scams។ យុទ្ធនាការឆបោកនេះចូលទៅក្នុងបញ្ជីនៃការឆបោក So-Called Romance-Investment Scams ជាទីកន្លែងដែលមនុស្សភាគច្រើនត្រូវបានកំណត់គោលដៅតាមរយៈកម្មវិធីណាត់ជួប (Dating) ដោយប្រើអត្តសញ្ញាណក្លែងក្លាយ ដើម្បីបង្កើននូវទំនុកចិត្ត និងបោកជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគ ដែលមើលទៅដូចជាស្របច្បាប់ និងទទួលបានប្រាក់ចំណេញ ដែលជាធម្មតាសន្យាថា នឹងទទួលបានការវិនិយោគខ្ពស់ក្នុងរយៈពេលខ្លី។

Pig Butchering Crypto Scam

បើយោងតាមក្រុមហ៊ុន Trend Micro បន្ទាប់ពីលួងលោមជនរងគ្រោះឱ្យដាក់ទុនវិនិយោគ ហេគឃ័រក៏បានប្រមូលប្រាក់ឡើង ហើយជាទូទៅហេគឃ័រប្រើ Digital Payment Platforms ឬ Cryptocurrency ដើម្បីធ្វើឱ្យជនរងគ្រោះពិបាកតាមដាន។ នៅពេលហេគឃ័របានទទួលប្រាក់ពីជនរងគ្រោះ ឬនៅពេលជនរងគ្រោះចង់ដកប្រាក់ចេញពីគណនី ហេគឃ័រនឹងផ្តាច់ខ្លួន (Unreachable) ចេញភ្លាម ឬធ្វើឱ្យផ្លេតហ្វម (Brokerage Platform) មិនអាចផ្ទេរប្រាក់បាន។ ហេគឃ័រក៏អាចលុបវត្តមានចេញពីអនឡាញ ឬបង្កើតគណនីដោយប្រើអត្តសញ្ញាណថ្មី ដែលធ្វើឱ្យជនរងគ្រោះពិបាកនឹងតាមរកប្រាក់បាត់នោះមកវិញ ។ រឿងមួយទៀតពាក់ព័ន្ធនឹងការប្រើ Group Chats ដែលបង្ហាញថាហេគឃ័រកំពុងតែសម្របខ្លួន (Adapt)  និងកែលម្អយុទ្ធសាស្រ្តរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ នៅក្នុងករណីទាំងនេះ ជនរងគ្រោះដែលជាគោលដៅនាពេលអនាគត​ ក៏ត្រូវបានបន្ថែមចូលទៅក្នុងក្រុម Chat វិនិយោគក្លែងក្លាយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ហេគឃ័រ។ ប្រសិនបើគោលដៅបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគ Cryptocurrency នោះការសន្ទនានឹងធ្វើការផ្លាស់ប្តូរទៅកាន់ One-To-One Chat វិញ ជាទីដែលជនរងគ្រោះត្រូវបានណែនាំទៅកាន់ Brokerage Platform ក្លែងក្លាយ និងលួងលោមឱ្យផ្ទេរប្រាក់ចេញទៅកាន់សេវាវិនិយោគ។ យោងតាមរបាយការណ៍របស់ Internet Crime Complaint Center (IC3) របស់ Federal Bureau of Investigation (FBI) បានឱ្យដឹងថាការឆបោកបែបវិនិយោគប្រាក់គ្រីបតូបាននាំឱ្យមានការខាតបង់ដែលមិនធ្លាប់មានពីមុនមកចំនួន ២,៥៧ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ហើយកើនដល់ ១៨៣ភាគរយបើប្រៀបទៅនឹងឆ្នាំ២០២១៕

https://thehackernews.com/2023/12/four-us-nationals-charged-in-80-million.html

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here