កាលពី ៦ខែមុន ប៉ូលិសអន្តរជាតិដែលមានឈ្មោះថា HAECHI-IV បានចាប់ខ្លួនជនល្មើសប្រមាណជា ៣៥០០នាក់ និងរឹបអូសបានទ្រព្យសម្បត្តិចំនួន ៣០០លានដុល្លារ នៅទូទាំង ៣៤ប្រទេស។សកម្មភាពចុះចាប់បង្ក្រាបចាប់ផ្តើមពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងចាប់បទល្មើសហិរញ្ញវត្ថុដូចជាការឆបោកដោយប្រើសំឡេង (Voice Phishing) ការឆបោកបែបមនោសញ្ចេតនា (Romance Scams) ការរួមភេទតាមអនឡាញ (Online Sextortion) ការបន្លំជាការវិនិយោគ (Investment Fraud) ការលាងលុយដែលពាក់ព័ន្ធនឹងហេ្គមអនឡាញខុសច្បាប់, ការបន្លំអ៊ីម៉ែលជាអ្នកសម្របសម្រួលអាជីវកម្ម និងការបន្លំ E-commerce ។
ជាងនេះទៀត អាជ្ញាធរបានបង្កកប្រាក់ធនាគារដែលពាក់ព័ន្ធ និងគណនីផ្តល់សេវា Virtual Asset (VASP) ក្នុងគោលបំណងដើម្បីបិទដំណើរការឧក្រឹដ្ឋកម្ម។ ជារួមមក អាជ្ញាធរបានបិទគណនីធនាគារណាដែលសង្ស័យមានចំនួន ៨២,១១២ ហើយរឹបអូសបានប្រាក់ចំនួន ១៩៩លានដុល្លារ (Hard Currency) និងទ្រព្យចំនួន ១០១លានដុល្លារជា Virtual Assets។
ប៉ូលិសអន្តរជាតិ Interpol បានថ្លែងថា ប្រតិបត្តិការរវាង Filipino និងអាជ្ញាធរកូរ៉េបាននាំដល់ការចាប់ខ្លួននៅក្នុងទីក្រុង Manila ជនល្មើសហេ្គមអនឡាញល្បីឈ្មោះ បន្ទាប់ពីការតាមស៊ើបអង្កេតអស់រយៈពេល ២ឆ្នាំដោយភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង។ រីឯ ការវិនិយោគឆបោក ការអ៊ីម៉ែលជាអ្នកសម្របសម្រួលអាជីវកម្ម និងការឆបោកតាម E-commerce មានរហូតដល់ទៅ ៧៥ភាគរយនៃករណីទាំងនេះ បើយោងតាមទីភ្នាក់ងារបានបន្ថែមថា ខ្លួនបានរកឃើញការឆបោកនៅប្រទេសកូរ៉េខាងត្បូងដែលពាក់ព័ន្ធនឹងការលក់ផលិតផល Non-Fungible Tokens (NFTs) ដោយសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់សម្រាប់អាជីវករដែលចាប់ផ្តើមគម្រោងថ្មី និងបោះចោលគម្រោងភ្លាមៗ (to stage a rug pull and abruptly abandon the project)។ ការឆបោកផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រើបញ្ហាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Deepfake ដើម្បីជួយដល់ភាពមិនលំអៀងនៃការឆបោក ការបន្លំខ្លួនជាមនុស្សដែលមានគោលដៅស្គាល់ ក៏ដូចជា ការបញ្ឆោត ការបន្លំ ការបៀតបៀនកេរ្តិ៍ខ្មាស់ និងការជម្រិតទារប្រាក់តាមរយៈការក្លែងបន្លំ ការគំរាមកំហែងផ្លូវភេទតាមអ៊ីនធឺណិត និងការបន្លំការវិនិយោគផងដែរ។
ក្រុមប៉ូលិស HAECHI-IV ត្រូវបានបង្កើតជាង ១ឆ្នាំមកហើយបន្ទាប់ពីក្រុម HAECHI-III រឹបអូសបានប្រាក់ចំនួន ១៣០លានដុល្លារ ជា Virtual Assets នៅក្នុងការបង្ក្រាបឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ Cyber-Enabled បូករួមទាំងការលាងលុយ។ ប៉ូលិស Interpol បានថ្លែងថា ការរឹបអូសប្រាក់ចំនួន ៣០០លានដុល្លារតំណាងឲ្យចំនួនទឹកប្រាក់សរុប និងបង្ហាញពីការលើកទឹកចិត្តនៅពីក្រោយការវិវឌ្ឍនៃឧក្រឹដ្ឋកម្មឆ្លងដែននាពេលបច្ចុប្បន្ន។ ការប្រមូលផ្តុំទ្រព្យសម្បត្តិខុសច្បាប់ជាច្រើនគឺជាការគំរាមកំហែងដល់សន្តិសុខពិភពលោក និងធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចនៅទូទាំងសកលលោកចុះខ្សោយ៕
https://thehackernews.com/2023/12/3500-arrested-in-global-operation.html
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣