មុខងារការតាមដានថ្មីរបស់ Google បានដាក់បញ្ចូលទៅក្នុង Chrome សម្រាប់ Blocks Third-Party Cookies

0

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Google បានប្រកាសថាខ្លួននឹងចាប់ផ្តើមសាកល្បងមុខងារថ្មីឈ្មោះ Tracking Protection ដែលនឹងដំណើរការនៅដើមខែមករា ឆ្នាំ២០២៤។ ១ភាគរយនៃអ្នកប្រើប្រាស់ Chrome ជាផ្នែកមួយនៃការបដិសេធ Third-party cookies នៅក្នុង Web browser។

អនុប្រធានផ្នែក Private Sandbox នៅក្រុមហ៊ុន Google បានថ្លែងថា Setting ត្រូវបានបង្កើតឡើងដើម្បី អាចកំណត់ទៅតាមកម្រិត ការតាមដានការឆ្លងគេហទំព័រ (Cross-Site Tracking) ដោយការដាក់កម្រិតការចូលប្រើគេហទំព័រទៅកាន់ Third-Party Cookies ដោយស្វ័យប្រវត្តិ (Default)។ ក្រុមហ៊ុនបានកត់សម្គាល់ថា អ្នកចូលរួមក្នុងសកម្មភាព Tracking Protection នឹងត្រូវបានជ្រើសរើសដោយចៃដន្យ និងអ្នកប្រើដែលត្រូវបានជ្រើសរើសនឹងត្រូវបានសារជូនដំណឹងនៅពេលបើក Chrome នៅលើកុំព្យូទ័រ (Desktop) ឬឧបករណ៍ Android។ គោលដៅនេះគឺដើម្បីរឹតបន្តឹងទៅលើ Third-Party Cookies (ក៏ត្រូវបានហៅថា Non-Essential Cookies) ដោយស្វ័យប្រវត្តិ (By Default) ដើម្បីការពារអ្នកប្រើពីការឆបោក ខណៈពេលដែលអ្នកប្រើប្រាស់ចង់ផ្លាស់ទីពីគេហទំព័រមួយទៅកាន់សេវាបម្រើការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន (Serving Personalized Ads)។ នៅពេលដែល Browsers ជាច្រើនដូចជា Apple Safari និង Mozilla Firefox ត្រូវបានរឹតបន្តឹងនៅលើ Third-Party Cookies តាមរយៈមុខងារដូចជា Intelligent Tracking Prevention (ITP) និង Enhanced Tracking Protection នៅក្នុង Firefox ក្រុមហ៊ុន Google កំពុងតែចាប់យកគន្លឹះសំខាន់ៗ  (Middle-Ground Approach) ពាក់ព័ន្ធនឹងការបង្កើតជម្រើសដែលអ្នកប្រើអាចចូលប្រើ Free Online Content និងសេវាដែលមិនប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់។

នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Google បានបញ្ជាក់ថា គម្រោងរបស់ខ្លួន Disable Third-Party Cookies ទៅលើតែ ១ភាគរយនៃអ្នកប្រើប្រាស់ពីត្រីមាសទី១ នៃឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការធ្វើតេស្តសាកល្បង និងឡើងទៅ ១០០ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៤។ Privacy Sandbox ជំនួសឱ្យការផ្តល់នូវអត្តសញ្ញាណអ្នកប្រើ Cross-Site ឬ Cross-App, “Aggregates, limits ឬ Noise Data” តាមរយៈ API ដូចជា Protected Audience (អតីត FLEDGE), ប្រធានបទ (Topics) និង Attribution Reporting ដើម្បីជួយការពារការកំណត់អត្តសញ្ញាណឡើងវិញ (Re-Identification)។ ការធ្វើបែបនេះ គោលដៅគឺដើម្បីបិទ (Block) Third-Party មិនឱ្យតាមដានអ្នកប្រើប្រាស់ Across Sites នៅពេលដែល Allowing Sites និង Apps បម្រើការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ និងអាចឱ្យអ្នកផ្សាយពាណិជ្ជកម្មស្ទាបស្ទង់ពីឥរិយាបថនៃការប្រើ Online Ads របស់ពួកគេដោយមិនប្រើអត្តសញ្ញាណបុគ្គល។ អនុប្រធានរបស់ក្រុមហ៊ុនបានបន្ថែមថា ជាមួយការការពារ Tracking Protection, Privacy Sandbox និងមុខងារទាំងអស់របស់វាដែលក្រុមហ៊ុនបានដាក់បញ្ចូលទៅក្នុង Chrome ក្រុមហ៊ុននឹងបន្តធ្វើការដើម្បីបង្កើត Web ដែលកាន់តែមានឯកជនភាពជាងមុន និងអាចចូលប្រើបានគ្រប់ៗគ្នា៕

https://thehackernews.com/2023/12/googles-new-tracking-protection-in.html

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here