ក្រុមហេគឃ័ររបស់ប្រទេសរុស្សីដែលនៅពីក្រោយការរំលោភបំពានទៅលើក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ធំបំផុតរបស់ប្រទេសអ៊ុយក្រែន Kyivstar នោះបានបំផ្លាញទៅលើប្រព័ន្ធ systems ទាំងអស់នៅលើបណ្តាញស្នូល (core network) របស់ប្រតិបត្តិករទូរគមនាគមន៍។
នៅក្នុងឧប្បត្តិវហេតុនេះ សេវាកម្មទូរស័ព្ទ និងទិន្នន័យរបស់ក្រុមហ៊ុន Kyivstar កំពុងតែជាប់គាំងដែលបណ្តាលអោយ subscribers នៅលើអ៊ីនធឺណិតតាមផ្ទះ និងទូរស័ព្ទជាង 25 លាននាក់មិនអាចភ្ជាប់អ៊ីនធឺណិតបាន។ លោក Illia Vitiuk ប្រធានផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសអ៊ុយក្រែន (SSU) ប្រាប់ទៅកាន់ Reuters នៅក្នុងបទសម្ភាសន៍មួយថា ប្រតិបត្តិករគំរាមកំហែងនេះបានបំពានទៅលើបណ្តាញ (network) របស់ក្រុមហ៊ុន Kyivstar នៅក្នុងខែឧសភា ឆ្នាំ 2023 ។
ក្រុមហេគឃ័រនេះបានវាយប្រហារប៉ុន្មានខែក្រោយនេះ និងបំផ្លាញទៅលើ virtual servers និងកុំព្យូទ័ររាប់ពាន់តាមរយៈការបំផ្លាញទៅលើប្រព័ន្ធស្នូល (core network) នៃប្រតិបត្តិករទូរគមនាគមន៍នេះ។ គាត់និយាយថា “សម្រាប់ពេលនេះ យើងអាចនិយាយថា ក្រុមហេគឃ័រនេះបានចូលទៅកាន់ប្រព័ន្ធ system នេះចាប់តាំងពីខែឧសភា ឆ្នាំ 2023 នេះ។ ខ្ញុំមិនទាន់អាចនិយាយបានថាពេលណាដែលប្រតិបត្តិការគ្រប់គ្រងទិន្នន័យទាំងស្រុងនោះទេ ប៉ុន្តែប្រហែលជាចាប់ពីខែវិច្ឆិកាឆ្នាំ 2023 នេះ។”
លោក Vitiuk និយាយបន្ថែមនៅលើវេបសាយរបស់ SSU ថា “បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំនេះ យើងបានការពារទៅលើការប៉ុនប៉ងនៃការវាយប្រហារជាច្រើនទៀតទៅលើប្រព័ន្ធ system ។ បច្ចុប្បន្ននេះ អ្នកជំនាញសាយប័រជាច្រើនបានធ្វើការស្រាវជ្រាវទៅលើ samples នៃមេរោគ malware នីមួយៗដែលប្រើប្រាស់ដោយក្រុមហេគឃ័រទាំងនេះ។ ការវាយប្រហារនេះគឺជាផែនការដ៏ប្រុងប្រយ័ត្នដែលធ្វើឡើងអស់ពេលជាច្រើនខែ។” ការវាយប្រហារសាយប័រនេះក៏បានជះឥទ្ធិពលទៅលើប្រជាជនស៊ីវិលជាច្រើននៅក្នុងប្រទេសនេះ ប៉ុន្តែវានៅមិនទាន់រំខានទៅលើប្រព័ន្ធទំនាក់ទំនងនៅក្នុងវិស័យយោធានៅឡើយទេ។
នៅក្នុងឧប្បត្តិវហេតុនៃការវាយប្រហារនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Kyivstar និង SSU និយាយថា ក្រុមហេគឃ័ររបស់ប្រទេសរុស្សីអាចនឹងពាក់ព័ន្ធទៅលើរឿងនេះចំពេលដែលមានជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី។ មួយថ្ងៃក្រោយមក ការវាយប្រហារនេះត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមហេគឃ័ររុស្សីចេញពីក្រុម Solntsepek (ក្រុមនេះគឺមានការពាក់ព័ន្ធទៅនឹងក្រុមហេគឃ័រ Sandworm របស់ប្រទេសរុស្សី)។ ក្រុមហេគឃ័រនេះបានបំផ្លាញនូវកុំព្យូទ័រ 10,000 គ្រឿង និង servers រាប់ពាន់គ្រឿងនៅលើបណ្តាញnetwork របស់ក្រុមហ៊ុន Kyivstar នេះ៕
https://www.bleepingcomputer.com/news/security/russian-hackers-wiped-thousands-of-systems-in-kyivstar-attack/
ប្រែសម្រួល៖ សុផា