កាសែត New York Times ប្តឹងក្រុមហ៊ុន Microsoft និង OpenAI ទារសំណងរាប់ពាន់លានដុល្លារ

0

ស្ថាប័នព័ត៌មានអាមេរិក New York Times កំពុងតែប្តឹង ChatGPT ដែលគ្រប់គ្រងលើ OpenAI ថាកម្មសិទ្ធិបញ្ញារបស់ស្ថាប័នព័ត៌មានរូបនេះត្រូវបានរំលោភបំពាន ក្នុងការប្រើប្រាស់សម្រាប់បង្រៀនដល់ប្រព័ន្ធ (Train The System)។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា ចុងចោទគឺជាក្រុមហ៊ុន Microsoft ហើយបានបន្ថែមថាក្រុមហ៊ុនគួរតែទទួលខុសត្រូវលើការខូចខាតរាប់ពាន់លានដុល្លារនេះ។ កម្មវិធីអេឡិចត្រូនិក ChatGPT បូករួមទាំងគម្រូភាសាផ្សេងទៀត (Large Language Models (LLMs)) ដែលរៀនដោយការវិភាគផ្អែកលើចំនួនទិន្នន័យដ៏ច្រើនដែលមានប្រភពនៅលើអ៊ីនធឺណិត។ សារព័ត៌មាន BBC ក៏បានស្នើសុំការបកស្រាយពីក្រុមហ៊ុន Microsoft ពាក់ព័ន្ធនឹងបច្ចេកវិទ្យា OpenAI ។ ចំពោះពាក្យបណ្តឹងបានសរសេរថា រាប់លានអត្ថបទដែលបានបោះពុម្ពផ្សាយដោយស្ថាប័នព័ត៌មាន New York Times ត្រូវបានប្រើដោយគ្មានការអនុញ្ញាតដើម្បីធ្វើឱ្យ ChatCPT កាន់តែមានភាពវ័យឆ្លាត និងបានអះអាងថាបច្ចុប្បន្ន Tool កំពុងតែប្រកួតប្រជែងជាមួយនឹងកាសែតខណៈពេលដែលស្ថាប័នមួយនេះគឺជាប្រភពព័ត៌មានគួរឱ្យទុកចិត្ត។ ស្ថាប័នសារព័ត៌មាន New York Times បានចោទប្រកាន់ថានៅពេលដែលសួរអំពីព្រឹត្តិការណ៍បច្ចុប្បន្ន កម្មវិធី GhatGPT នឹងបង្កើតការស្រង់ពាក្យសំដី ពីអត្ថបទ New York Times ដែលមិនអាចដំណើរការដោយគ្មានការបង់ប្រាក់សម្រាប់ Subscription នោះទេ។ យោងតាមពាក្យបណ្តឹងបានរៀបរាប់ថា អ្នកអាន (Readers) អាចទទួលបាន New York Times Content ដោយមិនចាំបាច់បង់ប្រាក់ ឬស្ថាប័នសារព័ត៌មាន New York Times កំពុងតែខាតបង់ប្រាក់ចំណូល (Revenue) ពីការ Subscription ផងដែរ នៅពេលចុចលើការផ្សាយពាណិជ្ជកម្ម (Advertising) ពីអ្នកដែលចូលទៅកាន់គេហទំព័ររបស់ស្ថាប័នសារព័ត៌មាននេះ។ ស្ថាប័នសារព័ត៌មានដដែលនេះ ក៏បានផ្តល់នូវឧទាហរណ៍សម្រាប់ Bing Search Engine ដែលមានមុខងារមួយចំនួនប្រើ ChatGPT ដែលផ្តល់នូវលទ្ធផលបានពីគេហទំព័ររបស់ New York Times ដោយមិនត្រូវបានភ្ជាប់ទៅកាន់អត្ថបទ ឬរួមទាំងតំណភ្ជាប់យោង (referral links) របស់ស្ថាប័នប្រើសម្រាប់បង្កើតប្រាក់ចំណូល។

ក្រុមហ៊ុន Microsoft បានវិនិយោគជាង ១០ពាន់លានដុល្លារ លើ OpenAI។ ពាក្យបណ្តឹងបានដាក់កាលពីថ្ងៃពុធ នៅតុលាការសហព័ន្ធ Manhattan បង្ហាញថា ស្ថាប័នព័ត៌មាន New York Times មិនអាចទាក់ទងទៅក្រុមហ៊ុន Microsoft និង OpenAI កាលពីខែមេសា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាកម្មសិទ្ធិបញ្ញារបស់ខ្លួនបាននៅឡើយទេ។

ពាក្យបណ្តឹងចម្រុះ (Multiple lawsuits)៖

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានបាតុភាពច្របូកច្របល់រឿង OpenAI ដែលជាស្ថានិក និងជានាយកប្រតិបត្តិ Sam AItman ត្រូវបានបណ្តេញចេញ និងក្រោយមកត្រូវបានទទួលឱ្យចូលបម្រើការងារឡើងវិញ ក្នុងរយៈពេលតែពីរបីថ្ងៃ។ ការបណ្តេញចេញពីក្រុមហ៊ុនរបស់លោក Sam Altman បានធ្វើឱ្យមានភ្ញាក់ផ្អើលដល់បុគ្គលិកនៅក្នុងក្រុមហ៊ុន និងធ្វើឱ្យបុគ្គលិកគំរាមថានឹងលាលែងពីតំណែង ប្រសិនបើ លោក Sam Altman ត្រូវបានដកចេញ។ ប៉ុន្តែក៏មានបញ្ហាផ្ទៃក្នុងផងដែរ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែប្រឈមមុខនឹងពាក្យបណ្តឹងជាច្រើនទៀតកាលពីឆ្នាំ២០២៣។ កាលពីខែកញ្ញា ករណីរំលោភបំពានលើកម្មសិទ្ធិបញ្ញាស្រដៀងគ្នានេះក៏កើតមានឡើងដោយសារក្រុមអាជ្ញាធរអាមេរិក ដែលរួមមាន Game of Thrones Novelist George RR Martin និង John Grisham និងតាមពីក្រោយដោយពាក្យបណ្តឹងរបស់តារាកំប្លែង Sarah Silverman កាលពីខែកក្កដា ក៏ដូចជាការបើកចំហពីឯកសារដែលបានចុះហត្ថលេខាដោយ Margaret Atwood និង Philip Pullman ដែលស្នើសុំក្រុមហ៊ុន AI នូវសំណងជូនពួកគេក្នុងករណីប្រើប្រាស់លទ្ធផលការងាររបស់ពួកគេ។ ក្រុមហ៊ុន OpenAI ក៏កំពុងតែប្រឈមនឹងពាក្យបណ្តឹងជាមួយនឹងក្រុមហ៊ុន Microsoft និង Programming Site GitHub ចេញពីក្រុមអ្នកជំនាញកុំព្យូទ័រដែលបានលើកឡើងថា កូដរបស់ពួកគេត្រូវបានប្រើដោយគ្មានការអនុញ្ញាតដើម្បីបង្រៀនដល់ AI ឈ្មោះ Copilot។ សកម្មភាពទាំងអស់នេះ មានករណីជាច្រើនបានលើកឡើងប្រឆាំងនឹងអ្នកអភិវឌ្ឍ (Developers) របស់ Generative AI ដែលជាបញ្ញាសប្បនិម្មិតអាចបង្កើតប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅលើ Text Prompts ជាមួយនឹងសិល្បករ (Artist) ដោយប្រើប្រាស់ Text-to-Image Generators Stability AI និង Midjourney​ កាលពីខែមករា។ ពាក្យបណ្តឹងបានទាមទា ពួកគេមានមុខងារបង្រៀនតែនៅលើស្នាដៃសិល្បៈដែលមានរក្សាសិទ្ធិតែប៉ុណ្ណោះ (Copyrighted Artwork)។ ចំពោះពាក្យបណ្តឹងទាំងនេះនៅពុំទាន់បានដោះស្រាយនៅឡើយទេ៕

https://www.bbc.com/news/technology-67826601

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here