ក្រុមហ៊ុនយក្ស Google ចាប់ផ្តើមបិទ Data Tracking Cookies

0

ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តសាកល្បងផ្លាស់ប្តូរការតាមដាន (Track) អ្នកប្រើប្រាស់អនឡាញ (User Online)។មុខងារថ្មីនៅក្នុង Chrome Browser បិទ (Disables) Third-Party Cookies (ដែលជាឯកសារតូចមួយរក្សានៅលើឧបករណ៍របស់អ្នកប្រើដើម្បីប្រមូលវិភាគទិន្នន័យ (Analytic Data) កំណត់ការផ្សាយពាណិជ្ជកម្មតាមអនឡាញ និងត្រួតពិនិត្យការស្វែងរក (Browsing)។

មុខងារនេះនឹងអាចប្រើបានដំបូងចាប់ពីអ្នកប្រើប្រាស់ ១ភាគរយសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក ប្រហែលជា ៣០លាននាក់។ ក្រុមហ៊ុន Google បានពណ៌នាពីការផ្លាស់ប្តូរដោយការធ្វើតេស្តសាកល្បងជាមួយនឹងគម្រោងចេញផ្សាយដើម្បីលុបបំបាត់ Cookies នៅក្នុងឆ្នាំនេះ។ តែទោះជាយ៉ាងណា អ្នកផ្សាយពាណិជ្ជកម្មខ្លះ (Advertisers) និងរងផលប៉ះពាល់ដោយសារការបិទនេះ។ កម្មវិធី Chrome របស់ក្រុមហ៊ុន Google គឺជា Internet Browser ដ៏ពេញនិយមបំផុតនៅលើសកលលោក។ ដៃគូប្រជែងដូចជា Apple ‘s Safari និង Mozilla Firefox ដែលទទួលខុសត្រូវលើចរាចរណ៍អ៊ីនធឺណិតដែរនោះ ក៏បានរួមបញ្ចូល Options មួយចំនួនដើម្បីបិទ Third-Party Cookies ផងដែរ។

ក្រុមហ៊ុន Google បានថ្លែងថា អ្នកប្រើប្រាស់ដែលត្រូវបានជ្រើសរើសដោយចៃដន្យ (Randomly-Chosen Users) នឹងត្រូវបានសួរសំណួរប្រសិនបើពួកគេចង់ស្វែងរកព័ត៌មានឯកជនភាពបន្ថែម (Browse With More Privacy)។ អនុប្រធានក្រុមហ៊ុន Google លោក Anthony Chavez បានថ្លែងនៅក្នុងប្លុកថា យើងកំពុងតែស្វែងរកវិធីសាស្រ្តទទួលខុសត្រូវដោយការបិទ Third-Party Cookies នៅក្នុងកម្មវិធី Chrome។ ប្រសិនបើគេហទំព័រមិនដំណើរការដោយគ្មាន Third-Party Cookies នោះ Chrome នឹងដឹងថាអ្នកកំពុងតែមានបញ្ហា ហើយនៅពេលនោះ យើងនឹងផ្តល់ឱ្យអ្នកនូវជម្រើសបើកដំណើរការ Third-Party Cookies ជាបណ្តោះអាសន្នសម្រាប់គេហទំព័រនោះ។ ក្រុមហ៊ុន Google បានថ្លែងថា ខ្លួនកំពុងតែធ្វើឱ្យអ៊ីនធឺណិតកាន់តែមានឯកជនភាព។ ប៉ុន្តែ ទស្សនៈរបស់គេហទំព័រជាច្រើនបានលើកឡើងថា Cookies គឺជាផ្នែកមួយដ៏សំខាន់របស់ការលក់ផ្នែកផ្សាយពាណិជ្ជកម្មដែលពួកគេរំពឹងលើ។ ការផ្សាយពាណិជ្ជកម្មខ្លះអាចមានអារម្មណ៍ថាជាការរំខាន។ មនុស្សភាគច្រើនមានបទពិសោធទាក់ទងនឹងការចូលទៅកាន់គេហទំព័រ ឬបញ្ជាទិញ និងក្រោយមកមានពាណិជ្ជកម្មដែលទាក់ទងនឹងការទិញនោះលោតឡើងនៅលើគេហទំព័រដែលពួកគេចូលមើលនោះ។

Cookies អាចត្រូវបានប្រើសម្រាប់កត់ត្រាទិន្នន័យផ្សេងៗអំពីអ្នកប្រើប្រាស់រួមមាន៖

– តើអ្នកធ្វើអ្វីនៅលើគេហទំព័រ

– កន្លែងដែលអ្នកនៅ

– តើឧបករណ៍អ្វីដែលអ្នកកំពុងតែប្រើ

– ទីកន្លែងដែលអ្នកទៅបន្ទាប់ពីនោះ (នៅលើអនឡាញ)

ដំណោះស្រាយរបស់ក្រុមហ៊ុន Google គឺ Chrome Privacy Sandbox ដែលធ្វើការតែមួយគត់នៅលើ Chrome Browser ដូចជាមិនមានប្រយោជន៍អ្វីច្រើនចំពោះអ្នករាល់គ្នាជាង Google នោះទេ បើយោងតាមសំដីលោក Phil Duffield អនុប្រធានអង់គ្លេសនៅ The Trade Desk ដែលជាក្រុមហ៊ុនដំណើរការ Platform សម្រាប់ក្រុមហ៊ុនទិញការផ្សាយពាណិជ្ជកម្មអនឡាញ។ ការការពារឯកជនភាពរបស់អតិថិជនអនឡាញ មិនចាំបាច់ធ្វើឱ្យវាប៉ះពាល់ដល់ Publisher ស្វែងរកប្រាក់ចំណូលនោះទេ។ លោកបានបន្ថែមថា ឧស្សាហកម្មផ្សាយពាណិជ្ជកម្មគឺជាយុទ្ធនាការប្រមូលដើម្បីបង្កើតអ្វីមួយឱ្យកាន់តែប្រសើរឡើង។ អាជ្ញាធរអ្នកឃ្លាំមើលការប្រកួតប្រជែងរបស់អង់គ្លេស Competition and Markets Authority អាចនឹងបិទគម្រោងនេះចោល ប្រសិនបើអាជ្ញាធរមើលឃើញថា គម្រោងនេះប៉ះពាល់ដល់អាជីវកម្មផ្សេងទៀតនោះ៕

https://www.bbc.com/news/technology-67882315

ប្រភពព័ត៌មាន៖ ថ្ងៃ០៥ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here